ភាគទី55: អន់ចិត្ត

1.3K 87 2
                                    

   មួយអាទិត្យក្រោយមក!!!!

   ត្រឹមរយះពេលខ្លី មួយអាទិត្យក៏បានកន្លងផុត តាំងពីជុងគុកត្រឡប់មកពីប៉ារីសវិញ គេមិនបានទៅរស់នៅផ្ទះរបស់ថេយ៍ទៀតទេ គេមកនៅខនដូររបស់គេវិញ កាលដែលគេទៅនៅ ដោយសារ តែនាយមិននៅ តែពេលនេះនាយរស់ឡើងវិញហើយ គេមិនចង់នៅបន្តទៀតទេ អាចនាំឲ្យចិត្តគេឈឺចាប់ ព្រោះនឹកឃើញអនុស្សាវរីយ៍ល្អៗដែលនាយធ្វើដាក់គេ ពេលនេះលែងមានទៀត ហើយ មានតែការឈឺចាប់បានបន្សល់ទុកឲ្យគេដក់ជាប់នៅក្នុងចិត្ត។

   '' កូនម៉ាក់បានពីរខែហើយ មួយខែទៀតម៉ាក់នឹងដឹងហើយថាកូនជាកូនស្រីឬកូនប្រុស '' គេអង្គុយក្នុងបន្ទប់ យកដៃអង្អែលពោះខ្លួនឯងទាំងរំភើប ចង់ឃើញមុខកូនឲ្យបានឆាប់ ចង់មើលថែចិញ្ចឹមបីបាច់គេឲ្យបានល្អ។

   '' ថ្ងៃនេះម៉ាក់ៗទៅទិញរបស់ប្រើប្រាស់នឹងអាហារមកទុកសិនណា ចាំម៉ាក់ៗនាំកូនទៅដើរលេង '' ថាហើយ គេទាញយកសោឡាននឹងយកអាវក្រៅមកពាក់ដើម្បីឲ្យកក់ក្តៅ។

   ផ្សារទំនើប

   មកដល់ផ្សារទំនើប គេយកទិញរបស់របរជា ច្រើនដើម្បីដាក់ទុកក្នុងទូរទឹកកក គោលបំណងគេគឺនៅតែខនដូរ មិនចង់ចេញទៅណាទេ ឬអាចជាដើរលេងរំហែរខួរក្បាលតាមខេត្ត បើសិនជាគេមានពេល។

   រើសរបស់ដាក់លើរទេះរុញសព្វគ្រប់អស់ហើយ គេរុញវាយកមកគិតលុយ បុគ្គលិកសែនរបស់ដែលជុងទិញដាក់លើម៉ាស៊ីន គ្រប់របស់អស់ ហើយ នាងហុចបញ្ជីដែលត្រូវឲ្យជុងចេញ លុយ។

   '' លុយខ្ញុំនៅឯណា? '' ជុងគុក ពោលតិចៗ ដៃព្យាយាមរកមើលពេញកូនកាតាបតូបរបស់គេ តែរកយ៉ាងណាក៏មិនឃើញ ទើបនឹកស្រម៉ៃឡើង វិញ គេបានទាញយកតែសោរឡាន តែគេមិន បានយកកាបូបដាក់លុយមកជាមួយទេ។

   '' អឺ..គឺ..គឺ... '' គេអេះអុញនៅមុខនាង របស់ទិញដាក់ពេញមុខគេ តែគេបែរជាគ្មានលុយឲ្យ ស្លាប់ហើយខ្មាស់គេណាស់។

   '' នេះយកចុះ '' ឈរនៅមួយសន្ទុះ ស្រាប់តែបានឮសំឡេងពីក្រោយគេ ថែមទាំយកកាតមកចេញលុយឲ្យគេទៀត ទើបបុគ្គលិកស្រីនោះយកកាតមកឆូត ឆូតរួចក៏ហុចឲ្យអ្នកកំលោះវិញ។

💢Ownership💢 ( ចប់ )Where stories live. Discover now