យប់ឡើង ថេយ៉ុងបាននាំជុងគុកតាមដែលគេបានខលណាត់ស៊ូហ្គាទុក ដែលធ្វើឲ្យជុងគុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះទីនេះគឺជាក្លឹបសង្សារចាស់គេ។
'' លោកនាំខ្ញុំមកទីនេះធ្វើអី? '' ជុងគុក សួរទៅនាយទាំងចម្លែកចិត្ត ហើយក៏ភ្ញាក់ផ្អើល ពេលឃើញវត្តមានសង្សារចាស់គេកំពុងតែដើរសំដៅមករកពួកគេ។
'' អូនគង់តែដឹងទេ '' ថេយ៉ុង តបទាំងញញឹមស្ងួត ទើបគេដើរទៅជិតមិត្តរបស់គេ។
'' មកហើយឬ តោះចូលទៅនិយាយគ្នានៅខាង ក្នុងទៅ '' ស៊ូហ្គា ដើរនាំមុខពួកគេទាំងពីរ។
'' ឯងណាត់យើងមានការអីអាថេយ៍? '' ចូលមកដល់ខាងក្នុង ស៊ូហ្គានិយាយទៅកាន់ថេយ៉ុងមិនចាំបាច់ខាតពេលវេលាច្រើន។
'' ឯងនៅស្រឡាញ់ជុងគុកត្រូវទេ? '' ឮថេយ៉ុងសួរបែបនេះ ស៊ូហ្គាជ្រួញចិញ្ចើមចូលគ្នាបន្តិច។
'' ត្រូវហើយ! ជុងគុកជាមនុស្សដែលយើងស្រឡាញ់ ទោះគេនៅជាមួយឯង តែយើងមិន ដែលគិតថាឈប់ស្រឡាញ់គេឡើយ '' ជុងគុក ឮហើយក៏ញញឹមទាំងសប្បាយចិត្ត ពេលបានឮចម្លើយចេញពីមាត់របស់នាយ។
'' ចុះអូន? អូននៅស្រឡាញ់ស៊ូហ្គាទៀតទេ ទោះពេលនេះអូនជារបស់បង អូនជាកម្មសិទ្ធិរបស់បងនោះ? '' ថេយ៉ុង ងាកមកសួរជុងគុកដែលអង្គុយជិតគេ។
'' ដូចខ្ញុំធ្លាប់និយាយប្រាប់លោក ថាខ្ញុំមិនដែលស្រឡាញ់លោកទេ អ្នកដែលខ្ញុំស្រឡាញ់ គឺស៊ូ ស៊ូហ្គាតែម្នាក់ប៉ុណ្ណោះ '' ជុងគុក តបទៅនាយគ្មានស្ទាក់ស្ទើរ។
'' យើងបានចម្លើយហើយ យប់នេះយើងណាត់ឯង យើងចង់ប្រគល់ជុងគុកឲ្យទៅឯងវិញ '' ស៊ូហ្គា ឮហើយ ក៏បែកភ្នែកធំៗបែបមិនចង់ជឿ។
'' ឯងនិយាយស្អីឯង? ''
'' យើងនិយាយការពិត យើងនឹងប្រគល់ជុងគុកឲ្យទៅឯងវិញ ទោះគេនៅជាមួយយើងទាំង ថ្ងៃទាំងយប់ តែបេះដូងរបស់គេមិនដែលមានយើង មិនដែលស្រឡាញ់យើង ដូចយើងស្រឡាញ់គេ យើងមិនចង់ឃុំឃាំងគេតទៀតទេ ព្រោះបើធ្វើបែបនេះ កាន់តែធ្វើឲ្យជុងស្អប់យើងកាន់តែខ្លាំង យើងព្រមចាញ់ហើយ ដើម្បីមនុស្សដែលយើងស្រឡាញ់មានក្តីសុខ យើងក៏ព្រមលះបង់ ''
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21