ភាគទី25: សង្គ្រាមពាក្យសម្តី

986 62 3
                                    

   បីថ្ងៃក្រោយមក របួសថេយ៉ុងក៏បានជាសះ ស្បើយ ដែលមានការមើលថែយកចិត្តទុកដាក់ពីជុងគុកគ្រប់ជំហាន។ ជុងគុកវិញ គេមិនសូវមានពេលដើរលេងជាមួយសង្សារគេដូចមុនទៀតទេ ដោយសាររវល់មើលថែថេយ៉ុង។ ឯស៊ូហ្គាវិញ ក៏ដូចគ្នា គេរវល់នៅក្បែរជីមីន មើលថែជីមីននៅជាមួយគ្នាសឹង24ម៉ោង ភាពស្និទ្ធស្នាលគ្នាក៏កាន់តែកើនឡើងជាងមុន ក្តីស្រឡាញ់ក៏ចាប់ផ្តើមមានឡើងតិចៗដល់ក្មេងប្រុសម្នាក់នេះ។

   គ្រីង គ្រីង

   អង្គុយលេងនៅលើសាឡុងជាមួយជីមីនសុខៗ ទូរស័ព្ទរបស់គេក៏រោទ៍ឡើង ទើបគេដើរចេញទៅឆ្ងាយពីជីមីនបន្តិច ដើម្បីលើកលេខនោះ។

   «អាឡូជុង...»

   (ស៊ូ...មួយរយះនេះអូនមិនអាចចេញទៅជួបបងបានទេ ព្រោះថេយ៉ុងគេនៅផ្ទះ គេមិនបានទៅធ្វើការនៅក្រុមហ៊ុនដូចមុនៗ)

   «មិនអីទេ បងអាចចាំអូនបាន ពេលណាដែលអូនទំនេរ អូនអាចទាក់ទងមកបងបាន បងនឹងរងចាំទូរស័ព្ទរបស់អូនជានិច្ច»

   (អូខេ! អូននឹកបងណា អូនស្រឡាញ់បង ពេលណាដែលមានឱកាស អូននឹងទៅជួបបង បងសម្លាញ់)

   «ស្រឡាញ់អូន នឹងនឹកដល់អូនដូចគ្នា ជុប៎»
   ទូត....

   «ស៊ូបងនិយាយជាមួយនរណាហ្នឹង?»
   ក្រោយឃើញស៊ូហ្គាដើរត្រឡប់មកវិញ ជីមីនក៏សួរទៅនាយបែបធម្មតា។

   «មេកានៅក្លឹបគាត់ខលមកសួរនាំតិចតួច គ្មានអីទេ»ស៊ូហ្គា ដាក់ខ្លួនអង្គុយក្បែរជីមីន។

   «អ្អឹម...ស៊ូ...»
  
   «មានការអីមែនទេ? ឆាប់និយាយមក សឺត»
   អ្នកកំលោះថើបសង្កត់ថ្ពាល់របស់រាងតូចមួយខ្សឺតយ៉ាងយូរ។

   «អូនចង់ទៅទិញរបស់ប្រើប្រាស់ នឹងខោអាវតិចតួច ព្រោះអូននៅទីនេះយូរហើយ អូនគ្មានរបស់ប្រើនឹងខោអាវស្លៀកទេ អូនប្រើតែរបស់បងទាំងអស់»

   «អូខេ! ចាំយើងជូនឯងទៅទិញ»

   «តែអូនមានលុយមិនច្រើនទេ យើងទៅទិញរបស់ណាដែលធូរថ្លៃទៅណា»គេនិយាយទៅកាន់នាយទាំងទឹកមុខអង្វរក។

   «សង្សារឯងជានរណា យើងមិនក្រដល់ថ្នាក់ទិញរបស់ថោកៗឲ្យឯងពាក់ទេ»

💢Ownership💢 ( ចប់ )Where stories live. Discover now