យប់ឡើង ជីមីនអង្គុយរងចាំនាយនៅក្នុងបន្ទប់ទទួលភ្ញៀវទាំងបារម្ភ ស៊ូហ្គាចេញទៅតាំងពីព្រឹក នេះយប់ចង់ពាក់កណ្តាលអាធ្រាតហើយ នាយនៅតែមិនទាន់មកទៀត មិនដឹងថានាំសង្សារចាស់ដើរលេងដល់ទីណាទេ បានជាស្មើរនេះហើយនៅតែមិនទាន់ឃើញមកដល់ទៀត។
«ស៊ូ...បងមកហើយហេស៎?»
ឃើញរាងក្រាស់ដើរចូលមកខាងក្នុងផ្ទះ ជីមីនក៏រត់ទៅទទួលនាយទាំងក្តីរំភើប។«អឹម...នេះយើងទិញយកមកផ្ញើឯង»
គេហុចរបស់មួយឲ្យទៅរាងតូច ទើបរាងតូចទទួលវាយកមកបើកមើល។«ទូរស័ព្ទ? បងទិញវាឲ្យអូនធ្វើអី?»
«ជាសង្សារនឹងគ្នា ត្រូវតែមានរបស់ទុកទាក់ទងគ្នាចឹងហើយ»ពេលគេទៅជួបជុងគុក គេបានទិញទូរស័ព្ទឲ្យជុងគុកមួយទុកលួចទាក់ទងមកគេ ណាមួយគេនឹកឃើញថាជីមីនមិនទាន់មានទូរស័ព្ទ ទើបគេទិញវាមួយគ្រឿងទៀតឲ្យជីមីន។
«អរគុណបង សឺតត»
គេថើបថ្ពាល់របស់នាយជាការអរគុណ ដែលភ្លេចគិតថានាយទើបតែមកពីជួបសង្សារចាស់រលីង។«បងញាំអីឬនៅ? អូនបានរៀបចំអាហារទុក ឲ្យបងហើយ»
«យើងញាំពីខាងក្រៅរួចហើយ យើងហត់ណាស់ យើងត្រូវការសម្រាក បើឯងមិនទាន់ញាំទេ ឆាប់ទៅញាំទៅ»ថាហើយ នាយក៏ឡើងទៅ លើបន្ទប់របស់ខ្លួនបាត់ ដោយទុកឲ្យក្មេងតូចសម្លឹងមើលផែនខ្នងរបស់នាយភ្លឹសៗ។
«បងកំពុងតែផ្លាស់ប្តូរបណ្តើរៗហើយស៊ូ...»
ជីមីនគិតវានៅក្នុងចិត្ត នាយចាប់ផ្តើមប្រងើយ កន្តើយនឹងគេម្តងបន្តិចៗហើយ ដោយសារតែនាយមកពីជួបនឹងសង្សារចាស់របស់នាយ មក វិញនាយក៏ចាប់ផ្តើមប្រែប្រួល។ត្រឹមតែមួយថ្ងៃ នាយលែងសូវខ្វល់ពីគេ ទុកគេដូចគ្មានរូបរាងនៅក្នុងក្រសែភ្នែក មិនដឹងថាថ្ងៃ ខាងមុខទៀត នាយអាវនឹងបោះបង់គេចោលនៅ ថ្ងៃណាមួយ។
ជីមីនឈប់គិត គេដើរទៅបន្ទប់របស់នាយ ឃើញថានាយគេងលង់លក់ទៅហើយ ទើបគេលួចយកទូរស័ព្ទរបស់នាយមកមើល គេចុចរកកន្លែងរូបភាព គេបានឃើញរូបរបស់នាយនឹងសង្សារចាស់របស់នាយជាច្រើន រូបនេះប្រហែល ជាទើបតែថតកាលពីព្រឹកមិញ ព្រោះអាវដែលនាយពាក់ វាដូចនៅក្នុងរូបនេះទាំងអស់។
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21