លេខារបស់ថេយ៉ុងព្យាយាមលើកគេឲ្យដាក់នៅលើសាឡុង នាងគ្រាគេទាំងពិបាក ទម្រាំតែមកដល់លើសាឡុង។
'' ចាប់ផ្តើមដោយដោះអាវមុនចុះ '' នាងចាប់
ផ្តើមប្រលេះលេវអាវរបស់គេម្តងមួយ ដោះបណ្តើរសម្លឹងមើលរាងកាយរបស់គេបណ្តើរ ដោះចោលបានសម្រេចអស់ហើយ បង្ហាញឲ្យឃើញរាងកាយហាប់ណែនរបស់គេពេញៗភ្នែករបស់នាង។'' ថ្ងៃនេះ ចៅហ្វាយត្រូវតែក្លាយជារបស់ខ្ញុំ '' ថ្ងៃដែលនាងរងចាំបានមកដល់ហើយ រយះពេលយូរហើយ ដែលនាងព្យាយាមចង់បានគេ តែគេមិនដែលយកភ្នែកមើលនាងឡើយ ព្រោះសម្រស់របស់នាងប្រៀបមិនបានដូចមនុស្សស្រីរបស់គេដែលធ្លាប់បណ្តើរកន្លងមក។
នាងញញឹមចុងមាត់ ចាប់ផ្តើមយកដៃរបស់ខ្លួនអង្អែលលើដើមទ្រូងរបស់គេចុះឡើងអូសដល់ផ្ទៃមុខ បន្តដល់បបូរមាត់គួរឲ្យចង់គ្រប់គ្រង នាងឱនចុះសន្សឹមៗបម្រុងនឹងថើបមាត់របស់គេ ប៉ុន្តែ...
គ្រាំង...'' នាងស្រីចង្រៃ '' ជុងគុក បើកទ្វារលានឮសំឡេងរំពង បិះតែធ្វើឲ្យទ្វាររបូតចេញទៅហើយ
គេខំជិះឡានមកទីនេះយ៉ាងលឿន ដៃម្ខាងចុចមើលទូរស័ព្ទឆែកមើលក្នុង Google ចង់ដឹងកន្លែងធ្វើការនាយនៅឯណា រកបានហើយក៏ប្រញាប់មកទីនេះ ទោះជាសន្តិសុខឃាត់មិនឲ្យចូលក៏ដោយ ណាមួយពេលនេះយប់ហើយ ទើប សន្តិសុខមិនចង់ឲ្យចូល ទាល់តែគេបង្ហាញរូបថតរវាងគេជាមួយថេយ៉ុង ហើយប្រាប់ថាជាប្រពន្ធ ទើបសន្តិសុខព្រមឲ្យចូលមក។ចូលមកដល់ ក៏បានឃើញស្រីម្នាក់នោះកំពុង តែចង់ថើបថេយ៉ុង ធ្វើឲ្យកំហឹងក្នុងខ្លួនរបស់គេចង់ផ្ទុះចេញមកខាងក្រៅ ពេលឃើញស្រីផ្សេងចង់លូកថ្លើមរបស់គេ ដែលហ៊ានប៉ះពាល់ប្រុសរបស់គេធ្លាប់គេងកើយទ្រូងកាលពីមុន។
'' ឯងជាអ្នកណា? '' នាងសួរទៅជុងគុកដែលចូលមកកាត់ចង្វាក់របស់នាង។
'' ជាប្រពន្ធរបស់គេនឹងហើយ នាងឯងមានសិទ្ធិអីមកដណ្តើមប្តីរបស់យើងហាស៎? ''
'' ហឹសៗ គួរឲ្យអស់សំណើចណាស់ អាក្មេងល្ងង់ដូចជាឯងនេះហេស៎ ដែលគេយកភ្នែកមើលធ្វើជាប្រពន្ធនោះ ឈប់ស្រម៉ៃខ្ពស់ទៅ អាក្មេងល្ងង់ '' ស្រីស្រស់និយាយទៅកាន់ជុងគុកទាំងពេបជ្រាយ នាងឈរឱបដៃសម្លឹងមើលជុងតាំងពីក្បាលដល់ចុងជើង ចិត្តច្រណែនឬស្យាក៏មានពេញទ្រូង នាងជាស្រី តែសម្រស់បែរជាមិនបានស្មើរនឹងប្រុសម្នាក់នេះ គិតទៅថាគួរឲ្យខឹងប៉ុណ្ណា។
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21