ភាគទី48: ខ្មាស់អៀន

1.1K 78 0
                                    

    ភ្ញាក់ឡើងពីគេង ជុងគុកស្រវេស្រវ៉ារកអ្នកដែលធ្វើឲ្យគេសន្លប់កាលពីយប់ បែរជារកមិន ឃើញ គេព្យាយាមក្រោក តែផ្នែកខាងក្រោមរបស់គេឈឺ។

   '' ថេយ៍បងនៅឯណា? '' ក្រោកចេញក៏មិន បាន មានតែស្រែកហៅនាយជាជំនួយ។

   '' មនុស្សចង្រៃនេះ ធ្វើបាបគេពេញមួយយប់ ព្រឹកឡើងក្រោករត់ចោលឯងទៀត បានអ្នកណាបីងូតទឹកទៅញ៉ាំអីទៅ ហ្អឹកៗ '' គេវាយពូកទាំងពេបមាត់ នេះឬលទ្ធផលដែលគេទទួលបាន បានខ្លួនគេហើយ ក៏ទុកគេចោលបាត់ក្បាលទៅ ណាក៏មិនដឹង ដឹងចឹងយប់មិញមិននាំទុកដាក់ខ្លួនទេ។

   គេឈប់តូចចិត្តមួយសន្ទុះ ដៃឈោងយកទូរស័ព្ទ ដើម្បីផ្តល់ដំណឹងដល់ជីមីនដែលរងចាំនៅផ្ទះ បើសិនជាដឹងថាថេយ៉ុងមិនទាន់ស្លាប់ ជីមីនច្បាស់ជាសប្បាយចិត្តជាងគេទៅទៀត។

   '' អាឡូជីមីន ''

   (ជុងគុក! ទៅដល់ហើយម៉េចមិមខលប្រាប់ផង ដឹងយើងបារម្ភពីឯងអត់?) ពួកគេនិយាយតាមវីដេអូខល។

   '' ម្សិលមិញនេះមានរឿងភ្ញាក់ផ្អើលតិចតួច ទើបភ្លេចខលទៅឯង ''

   (មានរឿងអី? ចុះហេតុអីមិនពាក់អាវចឹង ហើយស្នាមលើក លើស្មានឹងទ្រូងនោះជាអ្វី? កុំប្រាប់ថាទៅដល់នោះត្រូវប្រុសបារាំងចាប់ស៊ីណា)

   '' រឿងនេះហើយដែលយើងខលទៅឯងនោះ ស្តាប់យើងឲ្យច្បាស់ណាជីមីន ថេយ៉ុងគេនៅមិន ទាន់ស្លាប់ទេ ''

   (ហ៊ើយឯង! ថាយើងនឹកគាត់ តែយើងមិនថ្នាក់រវើរវាយដូចឯងទេ យើងដឹងថាឯងស្រឡាញ់គាត់ខ្លាំង តែគាត់ស្លាប់យូរហើយ ឯងគួរតែកាត់ ចិត្តពីគាត់ទៅ)

   '' យើងនិយាយការពិត យប់មិញយើងពីរនាក់ថែមទាំងចាក់ថ្នាំឲ្យគ្នាទៀត ស្នាមនៅលើខ្លួននេះ គឺគេជាអ្នកបន្សល់ទុក ឯងគួរតែជឿយើង ព្រោះយើងមិនដែលចេះនិយាយកុហកទេ ''

   (ម៉េចនឹងអាចទៅ ឯងកំពុងតែកុហកយើងៗនទេ? យើងមិនសប្បាយជាមួយទេ)

   '' ជាការពិតទៅវិញទេ រឿងគឺបែបនេះ '' ជុងគុក ក៏និយាយរឿងគ្រប់យ៉ាងទៅជីមីនប្រាប់ទាំងអស់ ដល់ថ្នាក់ជីមីនស្តាប់ហើយទឹកភ្នែកហូរដូចបាក់ទំនប់ ព្រោះតែនឹកស្មានមិនដល់ បង ប្រុសជាទីស្រឡាញ់របស់គេនៅរស់។

💢Ownership💢 ( ចប់ )Where stories live. Discover now