ភាគទី14: អាត្មានិយម

1K 73 0
                                    

    ក្រោយពីសន្លប់មួយសន្ទុះ ពេលនេះជុងគុកក៏បានដឹងខ្លួន ក្រោកមកក៏បានឃើញថេយ៉ុងចាប់កាន់ប្រអប់ដៃរបស់គេជាប់មិនលែង។

   «ទីបំផុតអូនដឹងខ្លួនហើយ»
   ឃើញរាងតូចបើកភ្នែកឡើងសន្សឹមៗ គេក៏ទាញកាយតូចយកមកឱបជាប់ទ្រូង ចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែឃើញរាងតូចលិចចូលក្នុងអាងដូចមានបំណងសម្លាប់ខ្លួន គេភ័យមិនស្ទើរទេ អាចថាជាកំហុសរបស់គេ ដែលចាប់បង្ខំរាងតូចរហូតដល់ទៅបីយប់បីថ្ងៃបែបនេះ។

   «ខ្ញុំឃ្លាន»
   ក្រោកពីសន្លប់ ក្នុងពោះដូចជាគ្មានរបស់អ្វីនៅក្នុងពោះសោះ គេមិនបានខ្វល់ពីការបារម្ភរបស់នាយទេ ឥឡូវនេះកំពុងតែឃ្លានខ្លាំង។

   «អញ្ចឹងអូននៅទីនេះសិនហើយ ចាំបងឲ្យម៉ែដោះធ្វើអាហារឲ្យអូននឹងបានលេប
ថ្នាំ»នាយតូចក៏ព្រមងក់ក្បាល ពេលនេះគ្មានកម្លាំងនៅក្នុងខ្លួនទេ ចង់រករឿងនាយ ទុកវាមួយឡែកសិន។

   ថេយ៉ុងក៏ប្រញាប់ប្រញាល់ចុះទៅខាង ក្រោមប្រាប់អ្នកបម្រើឲ្យធ្វើអាហារជូនដល់សំណព្វចិត្តរបស់គេ។ ក្រោកឡើងមកមិនរករឿងដូចជាពេលមុនៗអីបែបនេះ សប្បាយចិត្តមិនស្ទើរទេ។

   ប្រើពេល20នាទី អាហារដែលអ្នកបម្រើ ធ្វើក៏ហើយរួចរាល់ ពេលនេះគេកំពុងតែបញ្ចុកអាហារដល់អ្នកជំងឺតូចរបស់គេ ទោះជាជុងគុកទារសុំញាំដោយខ្លួនឯង គេក៏មិនព្រម។

   «អ្នកណាជាអ្នកធ្វើទៅ? អាហារនៅទីនេះឆ្ងាញ់ៗខ្លាំងណាស់»បបរគ្រឿងសមុទ្រ ជារបស់ដែលគេចូលចិត្តញាំជាងគេ អ្វីដែលពិសេសជាងនេះទៅទៀត គេមកនៅទីនេះបីថ្ងៃហើយ អាហារពិតជាត្រូវមាត់របស់គេគ្រប់ពេល ឆ្ងាញ់ជាងអាហារនៅតាមភោជនីយដ្ឋានល្បីៗទៀត។

   «គឺម៉ែដោះយ៉ូ គាត់ជាម៉ែដោះដែលមើល ថែបងតាំងពីតូច ពេលអូននៅទីនេះកាន់តែយូរ អូននឹងជក់ចិត្តជាមួយស្នាដៃរបស់គេជាមិនខាន»ជុងគុកក៏មិនបានប្រកែក គេងក់ក្បាលយល់ស្របគំនិតរបស់នាយដោយមិនបានគិតថាគេនឹងចង់ចាកចេញ ពីទីនេះឡើយ។

   ពេលនេះគេបានបែកគ្នាជាមួយសង្សាររបស់គេហើយ បើនៅទីនេះធ្វើឲ្យចិត្តរបស់គេបានធូរស្បើយខ្លះ គេនឹងរស់នៅទីនេះមួយរយះសិន ពេលណាដែលរកវិធីបាន គេនឹងចាកចេញពីទីនេះ។

💢Ownership💢 ( ចប់ )Where stories live. Discover now