ភាគទី20: ណាត់ជួប

932 59 5
                                    

លុះពេលព្រឹក ថេយ៉ុងក៏ថើបលាជុងគុកទៅធ្វើការរបស់ខ្លួនជាប្រចាំ។ ជុងគុកវិញ គេចុះមកខាងក្រោម ដៃកាន់ទូរស័ព្ទចុចលេខខលទៅសង្សារចាស់របស់ខ្លួន អំឡុងពេលដែលនាយមិននៅ។

(អាឡូ! ស៊ូហ្គានិយាយ)

«ស៊ូ...នេះគឺអូនណា»
ជុងគុកនិយាយទាំងរំភើបចង់យំបន្តិចអីបន្តិច គេខានឮសំឡេងនាយយូរហើយ។

(ជុងគុក! អូនខលមកបងបែបនេះ អូនមិនខ្លាចអាថេយ៍ដឹងទេឬ?)

«គេទៅធ្វើការហើយ ស៊ូបងអាចចេញមកជួបអូនបានទេ អូននឹកបង នឹកបងខ្លាំងណាស់
ហ្អឹកៗ...ណា...»

(អូខេ! បងនឹងទៅជួបអូន ជួបគ្នាកន្លែងចាស់ ជាកន្លែងដែលពួកយើងតែងតែទៅ)

«បាទ» ទូត...!!!

ជុងគុកបិទទូរស័ព្ទទាំងស្នាមញញឹម គេចូល បន្ទប់ទឹកសម្អាតខ្លួនស្លៀកពាក់ចុះមកខាងក្រោមដើម្បីជួបនឹងអតីតសង្សារចាស់របស់គេ។

«អ្នកប្រុស អ្នកប្រុសចង់ទៅណា?»
កូនចៅដែលយាមមើលការខុសត្រូវនៅខាង មុខផ្ទះ គេដាក់ដៃឃាត់ជុងមិនឲ្យទៅណារួច។

«ខ្ញុំចេញទៅទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនបន្តិច ថេយ៉ុងគេអនុញ្ញាតឲ្យហើយ»កូនចៅដែលយាមឃ្លោងទ្វារឲ្យព្រមភៀសខ្លួនចេញឲ្យអ្នកប្រុសតូចគេចេញទៅខាងក្រៅ។

ស៊ូហ្គាឯណេះវិញ កាលពីយប់គេធ្វើសង្រ្គាមស្នេហ៍ជាមួយជីមីនពេញមួយយប់ គេក្រោកចេញ ពីគ្រែយឺតៗទាញកន្សែងពោះគោចូលបន្ទប់ទឹកសម្អាតខ្លួនទៅជួបជុងគុកតាមការណាត់។

ក្រោយរៀបចំខ្លួនរួចរាល់ហើយ គេថើបថ្ងាស់ជីមីនដែលគេងលង់លក់យ៉ាងស្គប់ស្គល់នោះមួយខ្សឺត ទើបចាកចេញទៅជួបជុងគុកតាមការណាត់។

ក្រោយពេលស៊ូហ្គាចាកចេញទៅ ជីមីនបើក ភ្នែកឡើងទាំងមានដំណក់ទឹកភ្នែកហូរចុះកាត់ព្រឹក។ គេបានឮការសន្ទនារវាងស៊ូហ្គាហើយនឹងសង្សារចាស់របស់នាយហើយ ហើយគេក៏ដឹងដូច គ្នា ថានាយប្រញាប់ធ្វើខ្លួនឲ្យហើយមិញនេះ ដើម្បីទៅជួបសង្សារចាស់របស់នាយ។

«ទោះបងទុកខ្ញុំត្រឹមមនុស្សកំដរ ឬមួយជាប្រុសបម្រើតណ្ហានៅលើគ្រែ ខ្ញុំក៏សុខចិត្តធ្វើតាមបង ព្រោះខ្ញុំស្រឡាញ់បង ទាំងដឹងថាបងនៅតែមិនអាចភ្លេចអ្នកចាស់»គេពោលពាក្យទាំងនេះទាំងស្នាមញញឹមបង្កប់ដោយការឈឺចាប់ពេញទ្រូង។

💢Ownership💢 ( ចប់ )Where stories live. Discover now