ភាគទី47: ប្រើល្បិច🔞

1.3K 98 0
                                    

    យប់ស្ងាត់ ខ្យល់បរិសុទ្ធបក់ផាយផាត់កាយា ប៉ះនូវរាងកាយតូចកំពុងតែគេងសន្តូកជើងបង្ហាញជើងស្រឡូនរបស់ខ្លួន គេស្លៀកឈុតខ្មៅអាវសាមីស្បៃស្តើង នឹងខោក្នុងមួយតែប៉ុណ្ណោះ គេធ្វើនេះ ដើម្បីរងចាំឲ្យថេយ៉ុងត្រឡប់មកវិញ ស្រួលគេដាស់អារម្មណ៍ឲ្យនាយពុះកញ្រ្ជោល។

   '' ម៉ោង9ជាងហើយ កាលអើតក្បាលមកទេ នៀក តិចដេកលក់មុនអត់លិឍទៅ '' គេយកស្រាក្រហមមកក្រេប ភ្នែកក៏ចាប់ផ្តើមងងុយ តែព្យាយាមបើក ខ្លាចថានាយមកវិញគេគេងលក់មុន។

   ក្រាក...

   សំឡេងបើកទ្វារក៏បន្លឺឡើង ធ្វើឲ្យអ្នកដែលគេនៅលើគ្រែត្រេកអរជាខ្លាំង គេខំរៀបរឹកឲ្យព្រម រួចងើបឡើងដើរទៅរកប្រភពសំឡេងនោះ។

   '' យប់ស្មើរនេះហើយបងទើបតែមកដល់ផ្ទះហេ៎ស? ម៉េចមិនចាំមកស្អែកព្រឹកទៅ '' គេនិយាយឌឺទៅកាន់នាយ។

   '' មកដល់ម៉ោងប៉ុន្មាន ជារឿងរបស់យើង មិនពាក់ព័ន្ធជាមួយឯងទេ ហើយឯងមកនៅក្នុងបន្ទប់យើងធ្វើអី? '' គេមិនទាន់បានចាប់ អារម្មណ៍លើឈុតរបស់រាងតូចទេ រវល់តែដោះ អាវខាងក្រៅទុក។

   '' ប្រពន្ធត្រូវនៅបន្ទប់ជាមួយប្តីនឹងហើយ ឲ្យទៅនៅឯណា? បន្ទប់ប្តីក៏មានមិនចឹង ចង់ឲ្យប្រពន្ធទៅគេងនៅបន្ទប់ទទូលភ្ញៀវមែនទេ? ''

   '' តែឯងមិនមែនប្រពន្ធយើងទេ យើងនិយាយ ប្រាប់ពីថ្ងៃមិញហើយមិនចឹង ធ្វើជាភ្លេច ឬក៏ល្ងង់ធ្វើមិនដឹង ''

   '' ស្នាមក្រែម! ក្លិនទឹកអប់មនុស្សស្រី បងទើបមកពីណា? កុំប្រាប់ថាទើបតែមកពីដេកជាមួយស្រីនៅខាងក្រៅ? '' គេមិនខ្វល់សម្តីនាយ គេកំពុងតែឆ្ងល់នឹងស្នាមក្រែមព្រមជាមួយក្លិនទឹក អប់មនុស្សស្រីទៅវិញទេ។ គេបានឃើញនៅលើអាវរបស់នាយ នាយពាក់អាវពណ៌សរ ដូច្នេះគេមើលឃើញស្នាមក្រែមពណ៌ក្រហមយ៉ាងច្បាស់។

   '' ដូចដែលឯងគិតនឹងហើយ យើងជាមនុស្សប្រុស តែងតែមានចំណង បើចង់ហើយ នៅទ្រាំធ្វើអី យើងធ្វើបែបនេះសឹងតែរាល់ថ្ងៃទៅហើយ នេះសំណាងហើយដែលយើងមិនបាននៅបន្តដល់ព្រឹក កុំអីឯងគ្មានមកបានឈរថាឲ្យយើង
យ៉ែតៗបែបនេះទេ ''

💢Ownership💢 ( ចប់ )Where stories live. Discover now