ភាគទី23: រាត្រីព្រៃផ្សៃ🔞

1.2K 65 0
                                    

   ជុងគុកដើរចូលមកក្នុងផ្ទះ សភាពផ្ទះស្ងប់ ស្ងាត់ដូចម្សិលមិញ គេក៏មិនបានគិតច្រើនដូចលើកមុន គេដើរសំដៅទៅបន្ទប់របស់គេ ស្រាប់ តែឮសំឡេងអ្វីម៉្យាងនៅជាប់បន្ទប់របស់គេ។

   ប្រាវ...

   សំឡេងកែវបែកជាប់នៅជិតបន្ទប់របស់គេ ធ្វើឲ្យគេចាប់ផ្តើមខ្លាច គេគិតថាជាខ្មោចអាចមកលងបន្លាចគេហើយ។

    «សំឡេងអី?»គេដើរលបៗសំដៅទៅបន្ទប់ជិតនោះ ដៃចាប់ផ្តើមញ័រ ពេលដៃរបស់គេកាន់គន្លឹះទ្វារដើម្បីចូលទៅមើលនៅខាងក្នុង ចង់ដឹងថាមានអ្វីនៅក្នុងបន្ទប់នោះ។

   ក្រាកក...

   «ថេយ៉ុង!»
   បើកទ្វារចូលមកខាងក្នុង អ្វីដែលគេបានឃើញ គឺថេយ៉ុងកំពុងតែរើសអំបែងកែវដែលបែក។

   «ជុងគុក! អូនចូលមកធ្វើអី? អូយ៎...»
   រវល់តែចាប់អារម្មណ៍ជាមួយរាងតូច គេភ្លេច ខ្លួនយកដៃប៉ះអំបែងកែវនោះធ្វើឲ្យមុតដៃរបស់គេហូរឈាមចេញមក។

   «លោកយ៉ាងម៉េចហើយ?»
   ជុងគុកចូលមកគ្រានាយឲ្យអង្គុយនៅលើគ្រែវិញ ក៏ប្រទាក់នឹងបង់រុំរបួសនៅលើខ្លួនរបស់នាយ។

   «លោកទៅត្រូវនឹងអ្វីមកហ្នឹង? ហេតុអីក៏មាន របួសដល់ថ្នាក់នេះ»

   «គ្មានអីទេ របួសតិចតួចទេ»

   «តិចតួចយ៉ាងម៉េច មើលចុះឈាមប្រលាក់លើបង់រុំរបួសច្រើនណាស់ ប្រាប់មក លោកទៅវ៉ៃគ្នាជាមួយអ្នកណា បានសភាពធ្ងន់ធ្ងរយ៉ាងនេះ»

   «គឺ...បងមានរឿងជាមួយដៃគូរជំនួញតិចតួច ត្រូវគេចាក់ពោះ នឹងកាប់ចំស្មាតែបន្តិចទេ»ថេយ៉ុងជ្រើសរើសកុហក បើជុងដឹង ខ្លាចកាន់តែមានរឿងវែងឆ្ងាយជាងនេះ។

   «បន្តិចស្អី មើលចុះរុំរបួសពេញខ្លួន នៅចាំទី នេះហើយ ចាំខ្ញុំយកស្អីមករុំរបួសដៃឲ្យលោកសិន»ថាហើយ ជុងគុកក៏រត់ចុះទៅខាងក្រោមវិញដើម្បីយកប្រអប់ថ្នាំមកលាបរបួសឲ្យនាយ។

   មួយសន្ទុះក្រោយមក គេក៏ឡើងមកវិញជាមួយប្រអប់ថ្នាំ នឹងចាប់ផ្តើមលាងរបួសដៃដែលនាយមុតនឹងអំបែងកែវមិញនេះរហូតដល់រួចរាល់។

💢Ownership💢 ( ចប់ )Where stories live. Discover now