មួយខែក្រោយមក
ត្រឹមតែមួយប៉ព្រិចភ្នែកសោះ មួយខែក៏បានកន្លងផុត។ ថេយ៉ុងបានចាកចេញទៅឆ្ងាយរយះពេលមួយខែហើយ ចំណែកឯជុងគុកវិញ គេនៅតែបន្តរស់នៅផ្ទះរបស់ថេយ៉ុងដដែល គេមិន ទៅណាទេ ព្រោះផ្ទះនេះជាផ្ទះប្តីរបស់គេ ដូច្នេះគេនឹងធ្វើតួនាទីជាប្រពន្ធមើលផ្ទះឲ្យប្តីពេលប្តីមិននៅ។
ចំណែកជីមីនវិញ ទម្ងន់4ខែហើយ ជាកូនប្រុស ហើយរឿងថេយ៉ុង គេអាចទទួលយកបានហើយ នូវឡើយតែស៊ូហ្គា គេមិនទាន់ទទួលយកនាយនោះទេ កន្លងមកគេឈឺចាប់ច្រើនពេក វាពិបាកក្នុងការទទួលយកខ្លាំងណាស់ ទោះស៊ូហ្គាធ្វើល្អមើលថែយកចិត្តទុកដាក់នឹងគេ គេក៏មិនអាចព្រមអត់ទោសឲ្យនាយងាយៗដែរ គេឈឺហើយចេះចាំ។
'' ជីមីន! អូនផឹកទឹកដោះគោបន្តិចទៅ ប៉ូវកម្លាំងដល់កូនយើង '' ស៊ូហ្គា តែងតែមកផ្ទះនេះរាល់ថ្ងៃ គេធ្វើតួនាទីជាអ្នកមើលថែរាងតូច ដោយសារតែរាងតូចមិនព្រមទៅនៅជាមួយគេ ទើបគេមានតែគេងទីនេះខ្លះអត់ខ្លះ ណាមួយគេត្រូវមានការងារមើលថែ មិនអាចចោលបានទេ។
'' អរគុណ! លោកមិនហត់ទេហេ៎ស ធ្វើល្អជា មួយខ្ញុំបានអ្វីមកវិញ? យ៉ាងណាខ្ញុំក៏មិនព្រមអត់ទោសឲ្យលោកដែរ '' ជីមីន ទទួលទឹកដោះ គោមកផឹក។
'' បងមិនហត់ទេ បងយល់គ្រប់យ៉ាង អូនធ្វើព្រោះអូនមិនទាន់ភ្លេចទង្វើដែលបងធ្វើមិនល្អដាក់អូន បងនឹងរងចាំ រងចាំឲ្យអូនព្រមអត់ទោសឲ្យបង ព្រោះបងស្រឡាញ់អូន បងនឹងរងចាំ រងចាំអស់មួយជីវិតបងក៏ព្រម '' គេតបទាំងស្នាម ញញឹម តែញញឹមបង្កប់ដោយការឈឺចាប់។
គេព្យាយាមណាស់ ទម្រាំតែបានមកមើលថែ ចេញចូលផ្ទះមួយនេះតាមចិត្ត បើកុំតែជីមីនចិត្ត ទន់បន្តិច កុំអីគេគ្មានឱកាសបានមើលថែបែប ហ្នឹងទេ ទោះជារាងតូចមិនទាន់លើកលែងទោសឲ្យ តែគេក៏មិនបកក្រោយដែរ គេនឹងស៊ូឲ្យដល់ទីបំផិត។
'' តែខ្ញុំឈប់ស្រឡាញ់លោកយូរហើយ កាត់ ចិត្តពីខ្ញុំទៅ ខ្ញុំពិតជាមិនអាចទទួលយកលោកបានពិតមែន ''
'' អូនកុំទាន់និយាយពាក្យនេះអី បងនឹងចាំដូចដែលបងនិយាយ បងមិនជឿថាទង្វើបងកន្លងមកនេះ អូនមិនលើកលែងទោសឲ្យបងនោះទេ មិនថាអូនចង់ឲ្យបងធ្វើអ្វី បងក៏ព្រមធ្វើទាំងអស់ លើកលែងតែកុំដេញបងឲ្យចេគពីជីវិតអូននឹងកូនអី បងពិតជាមិនអាចរស់គ្មានអូនពិត មែនជីមីន '' ស៊ូហ្គា ចាប់ដៃរាងតូច នឹងលុតជង្គង់ចុះនិយាយទៅកាន់រាងតូចទាំងទឹកភ្នែក។
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21