ជុងគុកនឹងស៊ូហ្គា ពួកគេដើរលេងជាមួយគ្នាពេញមួយថ្ងៃ។ ស៊ូហ្គាចំណាយពេលវេលានៅជាមួយជុងគុក ច្រើនជាងនៅជាមួយជីមីនដែលជាសង្សារថ្មីរបស់គេ។
«អូនចង់នៅជាមួយបងបែបនេះរាល់ថ្ងៃ មិនចង់បែកពីបងទេ»ជុងគុកផ្អែកក្បាលលើស្មារបស់ស៊ូហ្គា ដែលពេលនេះពួកគេនៅកន្លែងដែលពួក គេណាត់ជួបគ្នាម្សិលមិញ។
«បងនឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីឲ្យពួកយើងមកដូចដើមវិញ»«ចុះបងចេញមកនេះ បងមិនខ្លាចសង្សារថ្មីបងគេខឹងទេហេស៎?»ជុងគុកសួរក្នុងន័យបញ្ឃឺចិត្តរបស់នាយ។
«បងមិនបានខ្វល់ពីគេទេ អ្នកដែលបងស្រឡាញ់នៅចំពោះមុខហើយ ទៅខ្វល់ជាមួយគេធ្វើអីទៀត»
«ហេតុអីបងមិនសុំបែកគេទៅ»
«បងធ្វើមិនបានទេ ណាមួយបងត្រូវមានទំនួលខុសត្រូវ បងមិនចង់ធ្វើខុសសន្យា ទោះបងមានគេជាសង្សារ តែបងស្រឡាញ់តែអូនម្នាក់គត់ គេគ្មានន័យអ្វីនៅក្នុងចិត្តបងសូម្បីតែបន្តិច»
«អូនជឿបងហើយ ហិហិ»
ជុងគុកក៏ផ្អែកក្បាលលើស្មារបស់នាយម្តងទៀតទាំងសប្បាយចិត្តនូវចម្លើយដែលនាយផ្តល់ឲ្យគេ។ សកម្មភាពរបស់គេទាំងពីរ គេចមិនផុតពីភ្នែករបស់ក្មេងប្រុសម្នាក់ឡើយ។«ហ្អឹកៗ នេះមែនទេ ដែលបងតែងតែប្រញាប់ចេញពីផ្ទះលឿនរហូតនោះ»ជីមីនសម្លឹងមើលពួកគេពីចម្ងាយទាំងយំសស្រាក់។ គេលួចតាម ដានសង្សាររបស់គេ ចង់ដឹងមូលហេតុដែលនាយតែងតែក្រោកលឿនចេញពីផ្ទះលឿនរហូត មិនស្មានថានាយលួចមកសាសងគ្នាជាមួយសង្សារចាស់របស់នាយសោះ។
ចឹងតើ ម្សិលមិញនេះធ្វើប្រងើយកន្តើយដាក់គេ បានជានាជាមួយសង្សារចាស់ ក៏ចាប់ផ្តើមប្រែ ប្រួលជាមួយគេ មើលមិនឃើញពីទង្វើរបស់គេ ចាត់ទុកគេនៅក្នុងផ្ទះដូចជាខ្យល់ មិនចាប់ អារម្មណ៍ខ្វល់ខ្វាយជាមួយអីបន្តិច។
មកពីគេដោយខ្លួនឯងមែនទេ? គេដឹងហើយថានាយយកគេគ្រាន់តែកំដរអារម្មណ៍ យកគេដើម្បីបំភ្លេចអ្នកចាស់ គេនៅតែចិត្តខ្លាំងព្រមឲ្យនាយធ្វើបែបហ្នឹង ទាំងដឹងខ្លួនឯងហើយថានាយមិនអាចស្រឡាញ់គេ ចាប់អារម្មណ៍គេឡើយ ពេលនេះកាន់តែច្បាស់ថែមទៀត យ៉ាងណាគេគ្មានថ្ងៃយកបានបេះដូងរបស់នាយទេ ព្រោះគេស្រឡាញ់នាយខ្លាំង តែនាយមិនបានស្រឡាញ់គេ នាយគ្រាន់តែត្រូវការគេពេលណាដែលនាយចង់ធ្វើរឿងនោះតែប៉ុណ្ណោះ។
CZYTASZ
💢Ownership💢 ( ចប់ )
AkcjaTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21