ប្រាំខែក្រោយមក...!!!!
រយះពេលប្រាំខែមកនេះ គ្រួសាររបស់ជីមីនក៏បានបង្កើតកូនប្រុសម្នាក់យ៉ាងគួរឲ្យស្រឡាញ់ ពេលនេះជីមីនកំពុងតែបញ្ចុកទឹកដោះគោកូន ដែលមានស៊ូហ្គាកំពុងតែមាត់ប្រលែងលេងជាមួយអាល្អិត។
'' ប្រពន្ធសម្លាញ់! ពួកយើងគួរតែដាក់ឈ្មោះកូនថាម៉េចទៅ? '' កូនកើតមួយអាទិត្យជាងហើយ តែពួកគេមិនទាន់សម្រេចចិត្តដាក់ឈ្មោះឲ្យកូនឡើយ។
'' ឈ្មោះហេ៎ស? បងអ្នកដាក់ឲ្យកូនទៅ ''
'' ពួកយើងគួរតែដាក់ថា.. ស៊ូមីនល្អទេ? គឺ មីន ស៊ូមីន '''' ល្អណាស់ កូនប្រុសម៉ាក់! កូនមានឈ្មោះហើយណា កូនមានឈ្មោះថា មីន ស៊ូមីន ជាកូន ប៉ាៗស្លេក ហិហិ '' ជីមីន សើច ដល់ថ្នាក់កូននៅ ក្នុងដៃសើចតាមគេ ក្មេងទធាក់ដៃទធាក់ជើង បញ្ជាក់ថាពេញចិត្តឈ្មោះដែលប៉ាម៉ាក់គេដាក់ឲ្យ។
'' សឺតតៗៗ!! ''
'' បងធ្វើស្អីហ្នឹង? '' ជីមីន ក្រញែងខ្លួន រាងក្រាស់ស្រាប់តែចាប់គេថើបយ៉ាងខ្លាំង មើលចុះថ្ពាល់របស់គេឡើងក្រហមអស់។'' បងខ្នាញ់អូនពេញនឹងណា ពេលណាកូនយើងធំជាងនេះ បងនិងយកកូនមួយទៀតឲ្យស៊ូមីន ''
'' ណែ! គ្មានមកយកស្អីទេ ទាល់មួយឆ្នាំទៀតបានអូនឲ្យប៉ះខ្លួនអូន ''
'' វាមិនដែល មួយឆ្នាំទៀតយូរណាស់ បងចាំអូនពេលដែលពពោះយូរសឹងអីហើយ ពេលនេះឲ្យចាំមួយឆ្នាំទៀតដូចសម្លាប់បងចោលចឹង '' គេធ្វើឬកងក់ងរដូចជាកូនក្មេង ធ្វើឲ្យរាងតូចឃើញហើយអត់ទប់សំណើចមិនបាន។
'' ក៏បានៗ អាណិតបងចុះ ណាមួយខ្លាចបងចង់ពេករត់ទៅរកស្រីខាងក្រៅ បើចឹងមែនអូនច្បាស់ជាស្លាប់ហើយ ''
'' រឿងស្រីខាងក្រៅស្អីនោះ បងមិនដែលគិតចង់ទៅទេ ទោះបងចង់ប៉ុណ្ណា បងក៏មិនរកពួកស្រីអស់នោះដែរ បងមានតែអូនម្នាក់គត់ មើលស្រីផ្សេងមិនចូលភ្នែកទេ ''
'' ប្តីអ្នកណាគេនៀក គួរឲ្យស្រឡាញ់ដល់ ហើយ មែនទេស៊ូមីនកូន ''
'' អ្អាក់..អ្អា៎... '' អាល្អិតតូចសើចខឹកៗ ធ្វើឲ្យម៉ាក់ប៉ាគេពិតជាសប្បាយចិត្ត កូនគេទើបតែមួយអាទិត្យជាងទេ តែដូចជាយល់ន័យពួកគេដល់ ហើយ។
ESTÁS LEYENDO
💢Ownership💢 ( ចប់ )
AcciónTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21