ភាគទី56: ផ្តល់ឱកាស

1.5K 103 2
                                    

   ក្រោយមកដល់ខនដូរ ជុងគុកយករបស់ប្រើ ប្រាស់ផ្ទាល់ខ្លួនគេដាក់ក្នុងបន្ទប់ ចំណែកអាហារផ្សេងៗ ថេយ៉ុងយកវាដាក់ក្នុងទូរទឹកក និងចម្អិន ម្ហូបទុកឲ្យរាងតូចផងដែរ។

   '' ធ្វើអាហាររួចទៅវិញបានហើយ '' ជុងគុក ដើរមកឈរពីក្រោយនាយធ្វើម្ហូប តែក៏មិនភ្លេចដេញនាយឲ្យត្រឡប់ទៅវិញដែរ។

   '' ដាច់ចិត្តដេញប្តីខ្លួនឯងដែរហេ៎ស? បើបងទៅ មានអ្នកណាមើលថែអូននិងកូន ហើយបងក៏មិនចង់ទៅវិញដែរ បងនឹងនៅមើលថែអូននៅទីនេះ ពេលណាដែលអូនព្រមអត់ទោសឲ្យបង បងនឹងនាំអូនទៅនៅផ្ទះពួកយើងដែលធ្លាប់នៅ ជាមួយគ្នា ''

   '' លោកដឹងយ៉ាងម៉េចថាខ្ញុំមានទម្ងន់? ''
   '' ការកុហកគ្មានពិតទេនៅលើលោក អូនមិន បាច់ព្យាយាមលាក់វាពីបងទេ យ៉ាងណាបងគង់តែដឹងនៅថ្ងៃណាមួយដដែល អាស្រ័យលើយូរឬឆាប់ ''

   '' ជីមីននិងបងស៊ូប្រាប់លោកមែនទេ? '' គេធ្វើ ជាមិនចាប់អារម្មណ៍ អ្វីដែលគេចង់ដឹង នាយដឹង រឿងនេះមកពីណា។

   '' ត្រូវហើយ! ណាមួយបងឃើញសំបុត្រពេទ្យនឹងថ្នាំអ្នកមានទម្ងន់ដែលអូនភ្លេចក្នុងបន្ទប់ ពេល នោះទើបបងដឹង '' គេងាកមកសម្លឹងរាងតូចវិញ ហើយផ្តោតលើការធ្វើអាហាររបស់ខ្លួនវិញ។

   '' ជុងអូនកើតអី? '' រាងក្រាស់ស្រាប់តែភ្ញាក់ ពេលដៃរាងតូចលូកមកឱបចង្កេះនិងផ្អេកក្បាលលើខ្នងគេ ពេលគេកំពុងធ្វើម្ហូប។

   '' ធ្វើតែអាហារទៅ ខ្ញុំចង់នៅបែបនេះមួយ សន្ទុះសិន '' ជុងគុក បិទភ្នែករឹងរង្វង់ដៃឱបនាយកាន់តែណែន ឯថេយ៍ក៏សង្ងំឲ្យរាងតូចឱបយ៉ាងមានក្តីសុខ ប្រៀបដូចជីវិតក្នុងរឿងល្ខោន ពេលប្តីកំពុងចម្អិនអាហារ មានប្រពន្ធមកឱបចង្កេះពីក្រោយ Romantic ណាស់។

   '' អាហារឆ្អិនហើយ '' ប្រើពេល10នាទី អាហារក៏រួចរាល់ ជុងគុកដែលឱបចង្កេះនាយក៏ព្រមប្រលែងវិញ គេដើរមកតុអាហារ ដែលនាយយកអាហារដាក់នៅលើតុ ថេយ៉ុងទាញកៅអីមកអង្គុយ ស្រាប់តែជុងមកអង្គុយពីលើភ្លៅរបស់គេ។

   '' អូនកើតអីហ្នឹង? តុមានម៉េចមិនអង្គុយ '' គេក៏រាងចម្លែកចិត្ត ព្រឹកមិញដូចខឹងនឹងគេនូវឡើយទេ ពេលនេះធ្វើខ្លួនដូចកើតគ្រុនយ៉ាងម៉េចក៏មិន ដឹង។

💢Ownership💢 ( ចប់ )Where stories live. Discover now