ភាគទី5: ជួយ!!

1.5K 66 1
                                    

   នាពេលនេះ គឺជាពេលយប់ ក្លឹបរបស់ស៊ូហ្គាក៏ចាប់ផ្តើមមានមនុស្សចូលមករាំលេងកំសាន្តនៅទីនេះយ៉ាងច្រើនកុះករ ដែលនៅក្នុងនោះ មានក្មេងប្រុសវ័យប្រហែលជា23ឆ្នាំម្នាក់ កំពុងតែត្រូវភ្ញៀវនៅទីនេះចង់លូកលាន់គេ។

   «លោក..លែងខ្ញុំ! ខ្ញុំត្រូវធ្វើការបន្តទៀត»
   ក្មេងម្នាក់នេះមានឈ្មោះថា ចន ជីមីន។ គេធ្វើ ការរត់តុបម្រើភ្ញៀវនៅទីនេះរយះពេល3ខែហើយ មិនថាមានម្តងណាទេ គេត្រូវភ្ញៀវប្រុសៗលូកលាន់គ្រប់ពេល ខ្លះទៀតព្យាយាមចាប់គេរំលោភក៏មាន តែគេចខ្លួនទាន់រាល់ពេល។

   ព្រោះតែមុខមាត់រូបរាងរបស់គេស្អាតជាងមនុស្សស្រីបែបនេះ ទើបធ្វើឲ្យគេស្ទើរតែមិនរួចខ្លួនពីប្រុសៗចិត្តព្រានបានមួយពេលៗទៅហើយ។

   «ក្មេងតូច! មកកំដរពួកបងពីរបីទឹកទៅ ចាំបងឲ្យលុយអូនចាយច្រើនៗ»បុរសទី1ក្នុងចំណោមមនុស្សប្រុសពីរនាក់ក៏និយាយទៅកាន់រាងតូចដែលពួកវាកំពុងតែឱបជាប់។

   «អត់ទេ! លែងខ្ញុំទៅ បើមិនចឹងខ្ញុំនឹងស្រែកឲ្យគេមកជួយ»ជីមីនពោលទាំងរលីងរលោង។ យប់នេះគេអាចគេចផុតពីមនុស្សប្រុសរោគចិត្តពួកនេះបាន ទេ បើលើកនេះពួកវាមានគ្នាដល់ទៅ3នាក់ឯណោះ។

   «គិតថាស្រែកហើយគេឮហេស៎ ទីនេះមនុស្សច្រើនមែនពិត តែគេស្តាប់មិនឮសម្លេងអូនស្រែកទេបេប៊ី»បុរសទី2ជាអ្នកនិយាយ។ ទីនេះគឺជាក្លឹប មានតែសម្លេងធុងបាសរហូត ចង់ស្រែកឲ្យដាច់ក្រឡើតទៀត ក៏គ្មានអ្នកណាបានឮដែរ។

   «ហ៊ឹក...ហ៊ឺ..លែងខ្ញុំទៅ ខ្ញុំលើកដៃសំពះ»
   ទឹកភ្នែកក៏ស្រក់ចុះមកទាល់តែបាន គេភ័យខ្លាចនៅពេលបន្តិចទៀតនេះ មិនដឹងថាពួកនេះចង់ធ្វើស្អីគេនោះទេ។

   «ចាត់ការទៅវើយ នៅនិយាយស៊ីម៉ោងទៅកើតដែរ»បុរសទី3និយាយទាំងមួម៉ៅក្នុងចិត្ត ចេះ និយាយច្រើនទៅកើតដែរ បើមានមនុស្សងាកមក ហើយដើរកាត់កន្លែងពួកគេនេះ ច្បាស់ជាឃើញថាពួកគេចង់ធ្វើបាបក្មេងមិនខាន។

   «អ្អឹមម! ល៎..»
   ជីមីនព្យាយាមរើបម្រាស់ចង់ស្រែកឲ្យគេជួយ តែពួកវាបានយកក្រណាត់មកញាត់មាត់របស់គេ ហើយពេលនេះពួកវាកំពុងតែហែកអាវរបស់គេចោល ដោយគ្នាវាម្នាក់កំពុងតែញាំញីលើកញ្ចឹងករបស់គេហើយ។

💢Ownership💢 ( ចប់ )Where stories live. Discover now