3ឆ្នាំក្រោយ
'' អ្អា៎..អាបង ហិហិ '' ក្មេងស្រីតូចម្នាក់កំពុងតែរត់ដេញចាប់ស៊ូមីន ដែលជាបងប្រុសរបស់នាង គឺជាកូនរបស់ស៊ូហ្គានឹងជីមីន។
'' អូនថេយ៍ហ្វាដេញចាប់បងឲ្យបានមក ហាសហា លឿនឡើង '' ស៊ូមីន ព្យាយាមរត់កាន់តែលឿន គេរត់ពេញសួនច្បារ ដែលនាងតូចជាអ្នកដេញចាប់គេ។
'' អូ៎យយ! ហ្អឹកៗ អាបងឈឺណាស់ '' រត់មិនប្រយ័ត្ន ធ្វើឲ្យនាងតូចរត់ដួលនិងគុម្ពស្មៅ ស៊ូមីន ឃើញបែបនេះ រហ័សរត់មកមើលប្អូនយ៉ាងលឿន។
'' ហ្វា..អូនយ៉ាងម៉េចហើយ ឈឺត្រង់ណាដែរទេ? ឲ្យបងមើលតិចមើស '' ស៊ូមីន ជួយមកលើកនាងតូចឲ្យក្រោក គេជួយគ្រានាងឲ្យមកអង្គុយនៅកន្លែងបង់ និងមើលរបួសជើងឲ្យនាងយ៉ាងយកចិត្តទុកដាក់។
'' បងមីនអូនឈឺណាស់ ហ្អឹកៗ '' នាងល្អិតកាន់តែយំ យំដល់ថ្នាក់ទឹកភ្នែកជោគថ្ពាល់អស់ បបូរមាត់ក្រហមងាំង ថ្ពាល់ក៏ប៉ោងៗគួរចង់ចាប់ក្រញិក ពេលយំបែបនេះទៀត នាងកាន់តែមើលទៅខ្ជួតលើសដើម។
'' ជុប៎ៗ អស់អីហើយណា ឈប់យំទៅ '' អាល្អិតយកដៃតូចៗរបស់ខ្លួនថើបមាត់របស់នាងពីរដងជាការលួងលោម ឃើញថាជើងនាងដូចជាមិនកើតអីធ្ងន់ធ្ងរប៉ុន្មានទេ គ្រាន់តែវាក្រហមបន្តិចបន្តួច។
'' បងមីន បងមីនថើបអូន '' ហ្វា យកដៃស្ទាបមាត់ខ្លួនឯង ម៉ាក់ៗនាងប្រាប់ថា ស្នាមថើបដំបូងត្រូវតែប្រគល់ឲ្យមនុស្សដែលខ្លួនស្រឡាញ់ពេលធំឡើង តែអាបងមីននេះ ហ៊ានមកប្លន់យកស្រស់ៗ។
'' បងថើបលួងអូនតាស៎ អូនខឹងបងមែនទេ? ''
'' ខឹង! ខឹងខ្លាំងណាស់ បើម៉ាក់ៗអូនដឹង គាត់ខឹងនិងអូនហើយ បងមីនត្រូវតែរៀបការជាមួយអូន ពេលពួកយើងធំឡើង '''' ហាស៎? គ្រាន់តែថើបលួងចិត្តតិចសោះ ដល់ថ្នាក់ចាប់រៀបការដែរហេ៎ស? ''
'' ត្រូវហើយ! អូនស្រឡាញ់បងមីន ធំឡើងពួកយើងរៀបការជាមួយគ្នាទៅណាបងមីន ណាៗ '' នាងតូចចាប់ដៃរបស់ប្រុសមីនក្រវីចុះឡើង នឹងពេបមាត់បង្ខំឲ្យគេរៀបការជាមួយពេលធំឡើង។
'' អត់ទេ! ចាំធំចាំគិត ពេលនេះពួកយើងនៅ ក្មេងនៅឡើយទេ កុំទាន់គិតរឿងនេះអី ''
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21