ភាគទី24: ស្តាប់បង្គាប់

1K 66 0
                                    

   ក្រោយពេលសម្អាតខ្លួនរួចរាល់អស់ហើយ ជុងគុកដើរចូលមកក្នុងបន្ទប់របស់ថេយ៉ុងកំពុងតែគេងសម្រាកព្យាបាលរបួស គេមិនដាច់ចិត្តទុកឲ្យនាយនៅម្នាក់ឯងទេ គេបានខលសួរយ៉ូហានរួច ហើយ ទាល់តែថ្ងៃស្អែកឯណោះបាននាយត្រឡប់មកវិញ ដូច្នេះយប់នេះគេនឹងនៅមើលថែនាយពេញមួយយប់។

     «បងប្រាប់ហើយ ថាទៅសម្រាកចុះ បន្តិច ទៀតយ៉ូហានគេមកមើលបងហើយ»ថេយ៉ុង និយាយពាក្យនេះទៅជុងគុកប៉ុន្មានដងហើយ តែជុងនៅតែរឹងចចេស មិនព្រមស្តាប់សម្តីរបស់គេនិយាយឡើយ។

   «ខ្ញុំនឹងនៅកំដរលោក បើលោកត្រូវការអី ហៅខ្ញុំបាន ខ្ញុំគេងនៅទីនេះ មិនចាំបាច់និយាយដដែលៗដាក់ខ្ញុំទេ រាត្រីសួស្ដី»ជុងគុក ដាក់ខ្លួនគេងបែរខ្នងដាក់នាយ ចង់នាយនិយាយស្អី គេក៏មិនស្តាប់ដែរ។

   «សឺតត! បងស្រឡាញ់អូន ជុង...»
   រាងក្រាស់ប្រែខ្លួនថើបថ្ពាល់រាងតូចមួយខ្សឺត ទើបដាក់ខ្លួនលូកឱបចង្កេះរបស់រាងតូចយ៉ាងស្និទ្ធស្នាល។ ជុងគុកដែលនៅមិនទាន់គេងលក់ គេបានឮនាយនិយាយថាស្រឡាញ់គេហើយ ធ្វើឲ្យបេះដូងរបស់គេចាប់ផ្តើមលោតញាប់ រំជើប រំជួលចិត្តយ៉ាងម៉េចក៏មិនដឹង។

   ***

   ព្រឹកឡើង ជីមីនបើកភ្នែកទទួលយកថ្ងៃថ្មីដើម្បី ឲ្យស៊ាំនឹងពន្លឺថ្ងៃដែលរះចំបង្អួចចាំងចូលមកក្នុងបន្ទប់របស់គេ។

   គេសម្លឹងមើលពេញបន្ទប់ នឹងសភាពខ្លួនឯងនៅពេលនេះ ប្រៀបដូចក្មេងអាណាថា ខ្លួន ប្រាណទ្រុឌទ្រោមយ៉ាងខ្លាំង ស្នាមខ្សែតី នឹងស្នាមជាំ ស្នាំខាំនឹងធ្មេញរបស់ស៊ូហ្គា បង្ហាញឲ្យឃើញនូវលើដងខ្លួនរបស់គេគ្រប់កន្លែង។

   «អូយ៎...សឺតត»
   ពេលគេបម្រាស់ខ្លួនចង់ចុះពីលើគ្រែ តែផ្នែកខាងក្រោមរបស់គេនៅឈឺ ថែមទាំងខ្លួនប្រាណឈឺស្រគៀវក្នុងពេលតែមួយ។

   គិតដល់ត្រឹមនេះ ទឹកភ្នែករបស់គេហូរមកមិនដាច់ រូបភាពកាលពីយប់មិញ ធ្វើឲ្យគេចាប់ផ្តើមខ្លាចស៊ូហ្គាជាខ្លាំង នាយប្រៀបដូចជាបិសាចឃោឃៅឈាមត្រជាក់បំផុត ដែលគេមិនធ្លាប់ជួបកាលពីមុន។

💢Ownership💢 ( ចប់ )Where stories live. Discover now