ក្រោយពេលញាំអាហាររួចរាល់ហើយ ពួកគេក៏បំបែកគ្នាត្រឡប់ទៅផ្ទះរៀងខ្លួន។ នៅក្នុងឡានរបស់ស៊ូហ្គា គ្មាននរណាម្នាក់និយាយអ្វីបន្តិច ជីមីនវិញគិតតែមើលទេសភាពនាពេលយប់នៅ ក្នុងក្រៅ ទឹកមុខស្រងូតស្រងាត់ក៏មានពេញផ្ទៃ មុខ ដែលស៊ូហ្គាមិនបានដឹងនឹងមិនបានចាប់ អារម្មណ៍ឡើយ។
«ឈប់សិន»
ពេលមកដល់ផ្ទះ ជីមីនចុះពីឡាន គេដើរចូលផ្ទះយ៉ាងលឿន បំណងចូលទៅបន្ទប់ដើម្បីសម្រាក តែស៊ូហ្គាចាប់ទាញដៃគេឲ្យនៅនឹងកន្លែង។«ខ្ញុំហត់ ខ្ញុំចង់សម្រាក»គេនិយាយទាំងមិនបានងាកសម្លឹងមើលនាយឡើយ។
«កើតអី ធ្វើខ្លួនប្លែកតាំងពីនៅកន្លែងញាំអី» ស៊ូហ្គាសួរ។ គេទើបតែចាប់អារម្មណ៍ ពេលមកផ្ទះវិញជីមីនដូចជាប្លែក។
«គឺហត់ ចង់សម្រាក»
«កុហក! យ៉ាងម៉េច នៅស្តាយដែលមិនបាននិយាយសាសងគ្នាជាមួយអាថេយ៍មែនទេ?» ភ្លើងប្រច័ណ្ឌចាប់ផ្តើមមាននៅក្នុងខ្លួន។
«ហឹស! អ្នកណាដែលស្តាយការសាសងគ្នាពិតប្រាកដនោះ ជាបងត្រូវទេដឹង ឃើញល្អូក
ល្អើនជាមួយសង្សារចាស់ ទាំងមិនខ្វល់ថាសង្សាររបស់គេនៅជាមួយ»រាងតូចងាកមកនិយាយតបដោយប្រឈមមុខ តែទឹកភ្នែកចេះតែហូរ ទ្រាំវាមិនបានទៀត គេខំទប់តាំងពីនៅកន្លែងញាំអីឯណោះ។«ឯងហ៊ាននិយាយស៊កសៀតឲ្យយើងហេស៎ ចន ជីមីន?»ស៊ូហ្គា កន្រ្ទាក់ដើមដៃជីមីនយកមកអឹបនឹងដើមទ្រូងរបស់គេ។
«ហ្អឹក...ខ្ញុំគ្រាន់តែនិយាយការពិត ខ្ញុំមិនបាននិយាយស៊កសៀតទេ»
«មែន យើងសប្បាយចិត្តដែលបានជួបមនុស្សដែលយើងស្រឡាញ់ យើងទៅខ្វល់ពីអាថេយ៍ធ្វើអី ព្រោះអីជុងគុកគេស្រឡាញ់យើង ហើយពួកយើងគ្រាន់តែសំដែងនៅពីមុខរបស់វាប៉ុណ្ណោះ តាមពិតយើងនឹងជុងគុកនៅតែលួចជួបគ្នាដដែល តែអាថេយ៍វាល្ងង់ វាមិនដឹងនោះទេ»
«ចាំបាច់លួចលាក់ធ្វើអី ហេតុអីមិនសុំត្រូវគ្នាជាមួយសង្សារចាស់វិញទៅ ថេយ៉ុងគាត់ប្រហែល ជាយល់ មិនបាច់ឲ្យបងពិបាកលួចលាក់នឹងភ្នែកគាត់ អាណិតគាត់ខ្លាំងណាស់ ដែលស្រឡាញ់គេតែម្ខាង ទាំងដែលគេគ្រាន់តែយកកំដរ បង្វិលក្បាលលេងមួយពេលៗ គេត្រូវការតែពេលធ្វើរឿងលើគ្រែ ពេលធ្វើវាហើយ គេក៏ទាត់ក្បាលចោល ពេលគេចង់មករកម្តងទៀត គេក៏មក
ហ្អឹកៗ...»គេនិយាយថាអាណិតថេយ៉ុង តែផ្ទុយពីការពិត គេចង់ថាឲ្យខ្លួនឯង ព្រោះគេវាគួរឲ្យសង្វេតពិតមែន ជាមនុស្សប្រុសគ្រាន់តែកំដរតណ្ហានៅលើគ្រែរបស់គេមួយពេលៗ។
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21