ទឹង...
សំឡេងទូរស័ព្ទរបស់ជីមីនរោទ៍ឡើង ពេលគេកំពុងតែយកឥវ៉ាន់ដែលថេយ៉ុងទិញឲ្យពីព្រឹក មិញដាក់នៅក្នុងទូរ។
(មកជួបយើងនៅខនដូរ ហាមប្រាប់អាថេយ៍ឲ្យសោះ បើសិនជាឯងមិនមកតាមយើងប្រាប់ទេ ឯងនឹងយើងច្បាស់ជាដឹងគ្នាហើយ)
'' ស៊ូ... '' អានសារចប់ ទឹកមុខរបស់ជីមីនចាប់ ផ្តើមស្លេកស្លាំង។ ជួបព្រឹកមិញនិយាយដៀម ដាមមើលងាយគេណាស់ យប់នេះណាត់គេឲ្យទៅជួបទៀត បើសិនគេមិនទៅតាមនាយ ហើយគេយករឿងនេះប្រាប់ទៅថេយ៍ ច្បាស់ណាស់បើស៊ូហ្គាដឹងនាយនឹងមិនលើកលែងឲ្យគេនោះទេ។
ជីមីនរៀបចំខ្លួនចុះទៅខាងក្រោមដើម្បីទៅជួបនាយតាមការណាត់។ គេដើរអើតលឺមសម្លឹងមើលជុំវិញផ្ទះ ខ្លាចថាបានជួបនឹងថេយ៉ុង។
'' អេ...អ្នកប្រុសតូចចង់ទៅណាទាំងយប់ហ្នឹង? '' យ៉ូហាន ឃើញជីមីនដើរចេញមកខាង ក្រៅ ធ្វើខ្លួនគួរឲ្យសង្ស័យថែមទៀត។
'' គឺ...គឺ...ខ្ញុំមានការចេញទៅខាងក្រៅមួយភ្លេត ''
'' មានការអីមែនទេ? ចាំខ្ញុំជូនទៅក៏បាន ព្រោះនេះយប់ហើយ ''
'' មិនអីទេបងយ៉ូ បន្តិចទៀតខ្ញុំត្រឡប់មកវិញហើយ បើបងថេយ៍សួររកខ្ញុំ ប្រាប់គាត់ថាខ្ញុំគេងនៅក្នុងបន្ទប់ '' ថាហើយ គេក៏រត់ចេញទៅខាង ក្រៅយកឡានរបស់គេដែលនាយទើបតែទិញឲ្យបើកចេញទៅយ៉ាងលឿន។
'' ចម្លែកមែន '' យ៉ូហាន ឈរអេះក្បាលទាំងឆ្ងល់ តែក៏មិនចង់គិតច្រើន គេដើរមើលការខុស ត្រូវជុំវិញផ្ទះ ក្រែងមានក្រុមណាលួចវាយប្រហារនៅពេលយប់។
***
ជីមីនបានមកដល់ខនដូររបស់ស៊ូហ្គាតាមការណាត់ហើយ ពេលនេះគេទាំងពីរកំពុងអង្គុយតទល់គ្នា ម្នាក់ៗគិតតែសម្លឹងមើលមុខគ្នា មិន ទាន់មាននរណាម្នាក់បញ្ចេញសំឡេងឡើយ។
'' ដោះខោអាវចេញទៅ '' ក្រោយពីស្ងាត់មួយសន្ទុះ រាងក្រាស់ក៏និយាយទៅកាន់រាងតូច។
'' ដោះខោអាវ? ដោះធ្វើអី? '' ជីមីន ជ្រួញចិញ្ចើមចូលគ្នា។
'' ឯងគួរតែដឹងហើយ យើងហៅឯងមក បើមិនធ្វើរឿងនោះ យើងក៏មិនហៅឯងមកដែរ ''
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21