«ស៊ូហ្គា!!»
«ទៅផ្ទះចុះ!»
ស៊ូហ្គាប្រលែងជីមីនពីការជួយមិញនេះ ដោយគេដឹងថាសង្សាររបស់គេច្បាស់ជាយល់ច្រឡំខុសមកលើគេមិនខាន។«បាទចៅហ្វាយ»
ជីមីនឱនគំនាបដាក់នាយម្តងទៀត ទើបគេងើបសម្លឹងមើលមុខជុងគុគបន្តិច ហើយក៏ចាកចេញត្រឡប់ទៅផ្ទះរបស់ខ្លួន ដោយសារតែចៅហ្វាយរបស់គេបានអនុញ្ញាតឲ្យគេសម្រាកនៅយប់នេះ។«ប្រាប់មក! បងធ្វើស្អីក្មេងម្នាក់ហ្នឹង? ហេតុអីក៏ចាំបាច់ឱបគេហាស៎? ប្រាប់អូនមក!»
ឌឹប ឌឹប ឌឹប
ជុងគុគដើរចូលមកវ៉ៃនាយជាច្រើនដៃ ខឹងចិត្តដែលខំជិះឡានមករកនាយដោយខ្លួនឯង តែអ្វីដែលគេបានឃើញ នាយកំពុងតែឱបគ្នាជាមួយប្រុសផ្សេងក្បត់គេពីក្រោយខ្នង។ ប៉ុន្មានម៉ោងមុននេះ គេព្យាយាមខលមកនាយជាច្រើនដង តែនាយមិនលើកទូរស័ព្ទរបស់គេ តែពេលគេមកដល់ទីនេះ បែរជាជួបរឿងនឹកស្មានមិនដល់ទៅវិញ។
«ឈប់! ឈប់សិន! អូនកំពុងតែយល់ច្រឡំលើបងហើយ»ស៊ូហ្គាលើកដៃរងកម្លាំងដែលរាងតូចរកវ៉ៃគេបន្តទៀត បើមិនហាមឃាត់គេ គេអាចស្លាប់ដោយសារតែកណ្តាប់ដៃរបស់រាងតូចនេះហើយ។
«ហ៊ឹក...ហ៊ឺ...បងក្បត់អូន បងលែងអូនស្រឡាញ់ទៀតហើយ បងជាមនុស្សអាក្រក់ ហេតុអីក៏ក្បត់អូននៅពីក្រោយខ្នងបែបនេះ»គេឈប់រករឿងនាយបន្តទៀត តែគេបែរជាទ្រហ៊ោយំខូចចិត្តមិនគិតថានាយហ៊ានធ្វើរឿងក្បត់គេពីក្រោយខ្នងបែបនេះ ទាំងដែលពួកគេស្រឡាញ់គ្នា4ឆ្នាំនាយមិនដែលប្រព្រឹត្តិទង្វើក្បត់អីបែបនេះទេ តែយប់នេះ គេបាន ឃើញវាផ្ទាល់នឹងភ្នែកខ្លួនឯងហើយ។
«ស្តាប់បងបកស្រាយអូន អូនកំពុងតែយល់ច្រឡំជាមួយបងហើយ»នាយឱបរាងតូចពីក្រោយ ដោយព្យាយាមនិយាយសម្រួលដើម្បីកុំឲ្យរាងតូចយល់ច្រឡំមកលើគេ។
«ហ៊ឹក..ហ៊ឺ...»
ជុងគុគមិនព្រមនិយាយអ្វី គេគិតតែពីយំមួយមុខគត់ ឈឺចាប់ណាស់ពេលដឹងថាសង្សារខ្លួនឯងចរិតព្រាននារីអីបែបនេះ គេទទួលយកវាមិនបាននោះទេ។«ក្មេងម្នាក់នោះត្រូវភ្ញៀវនៅទីនេះព្យាយាមរំលោភគេ ហើយបងឃើញបងក៏មកឃើញ ពេលដែលបងនឹងគេឱបគ្នាមិញនេះ ដោយសារតែគេដើរបិះដួល ទើបបងជួយត្រសងគេតែប៉ុណ្ណឹងទេ គ្មានរឿងអីកើត ឡើងដូចអូនកំពុងតែគិតទេ»រាងក្រាស់និយាយ មួយៗច្បាស់ៗដើម្បីកុំឲ្យរាងតូចមានការយល់ច្រឡំខុសមកលើគេ។
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21