ភាគទី41: បាត់បង់

1.1K 68 2
                                    

ជុងគុកបើកឡានសំដៅមករកផ្ទះរបស់ថេយ៉ុងទាំងស្នាមញញឹម ក្តីសង្ឃឹមមានទាំងពេញទំហឹង ពេលគេទៅដល់ គេដឹងថាថេយ៍នឹងសប្បាយចិត្ត ដែលគេទៅរក ពេលនោះ ពួកគេនឹងផ្តើមស្នេហ៍ថ្មីជាមួយ គ្នា ដែលស្រឡាញ់គ្នាទៅវិញទៅមក មិន មែនជាស្នេហាតែម្ខាងដែលថេយ៉ុងធ្លាប់មានឲ្យគេឡើយ។

ងឺតត...

សំឡេងកង់ឡានកកិតនឹងកម្រាលឥដ្ឋនៃភូមិគ្រឹះអាន់តូនី ជុងគុកបើកទ្វារចុះពីលើឡានទាំងមានស្នាមញញឹមដដែល តែក៏ចាប់ផ្តើមជ្រួញចិញ្ចើមចូលគ្នា ពេលសភាពនៃជុំវិញផ្ទះដូចជាស្ងប់ស្ងាត់ខុសពីធម្មតា។ គេដើរចូលទៅខាងក្នុងដែលគេធ្លាប់រស់ នៅ ក៏ប្រទាក់ភ្នែកនឹងម៉ែដោះយ៉ូកំពុងតែធ្វើម្ហូបនៅក្នុងផ្ទះបាយ។

'' ម៉ែដោះ ''

'' អ្នកប្រុសជុងគុក '' ម៉ែដោះ ផ្ទាកសកម្មភាព គាត់ត្រដាងដៃរងចាំឲ្យជុងគុកចូលមកឱបគាត់ ហើយជុងគុកក៏ចូលមកឱបគាត់ដូចគាត់គិតទុក បែកគ្នាយូរហើយ នឹកគាត់ខ្លាំងណាស់។

'' នឹកម៉ែដោះខ្លាំងណាស់ ''

'' ម៉ែដោះក៏នឹកអ្នកប្រុសដូចគ្នា ចុះអ្នក ប្រុសមកទីនេះមានការអីដែរ? '' គាត់ប្រលែងជុងគុកពីការឱបវិញ។

'' គឺខ្ញុំមករកថេយ៍ ថេយ៍គេនៅផ្ទះឬអត់អ៊ំ ហេតុអីផ្ទះស្ងាត់យ៉ាងនេះ ឬថេយ៍គេចេញ ទៅធ្វើការ? '' ឮជុងគុកនិយាយបែបនេះ គាត់ប្រែជាទឹកមុខស្រពោនភ្លាម។

'' អ្នកប្រុសជុងគុក! គឺអ្នកប្រុសថេយ៍គាត់ទៅហើយ ''

'' ទៅហើយ? គេទៅណាអ៊ំ ប្រាប់ខ្ញុំមក ខ្ញុំចង់ជួបគេ ព្រោះមានរឿងសំខាន់ណាស់ត្រូវប្រាប់គេនៅពេលនេះ '' ជុងគុក នូវតែមានស្នាមញញឹមដដែល។

'' អ្នកប្រុសថេយ៍គាត់ស្លាប់ហើយអ្នកប្រុស គាត់ស្លាប់បានមួយអាទិត្យហើយ '' គាត់ប្រាប់ទៅជុងទាំងទឹកភ្នែក តែអ្នកស្តាប់បែរជាឈរចំហរមាត់ទាំងស្រឡាំងកាំង គេបើកភ្នែកធំប៉ុនពង មាន់ មិនសូវយល់អ្វីដែលអ៊ំម៉ែដោះនិយាយប៉ុន្មានទេ។

'' ម៉ែ..ម៉ែដោះនិយាយអីហ្នឹង? មិនកំប្លែងទេម៉ែដោះ ម៉ែដោះប្រាប់ខ្ញុំមក ថេយ៍គេនៅឯណា ខ្ញុំចង់ជួបគេ '' ជុងគុក ចាប់ស្មាគាត់ទាំងសងខាងសួរជំរិតបែបចង់ដឹង មនុស្សកំពុងតែនឹក បែរជាមកនិយាយរឿងស្លាប់រស់ គេមិនសប្បាយចិត្តជា មួយទេ។

💢Ownership💢 ( ចប់ )Where stories live. Discover now