'' ថេយ៍..ហ្អឹកៗ ថេយ៉ុង '' ពេលគេងាកក្រោយ អ្វីដែលគេបានឃើញ គឺជានាយ នាយកំពុងតែឈរនៅពីក្រោយគេ អត់មិនបាន គេរត់ទៅឱបនាយយ៉ាងណែនដៃ ទឹកភ្នែកហូរប្រណាំងនឹងការរំភើប រូបកាយនេះ គឺជានាយពិតប្រាកដ គេមិនបានយល់សប្តិ ក្លិនខ្លួនរបស់នាយ បញ្ជាក់ថានាយនៅមិនទាន់ស្លាប់ពិតមែន នាយពេលនេះគឺជានាយពិត ថេយ៉ុងរបស់គេបានត្រឡប់មក វិញហើយ ដូច្នេះគេនឹងមិនឲ្យនាយចាកចេញពីគេទៅទៀតទេ។
'' អូននឹកបងខ្លាំងណាស់ បងនៅមិនទាន់ស្លាប់ ចុះហេតុអីគ្រប់គ្នានិយាយថាបងស្លាប់? តែពេលនេះមិនសំខាន់ទេ សំខាន់គឺបងនៅរស់ អូននឹកបងណាស់ថេយ៍ រយះពេលដែលបងបែក ចេញពីអូន អូនស្ទើរតែដូចមនុស្សឆ្កួតដោយសារ តែនឹកបង បងដឹងទេ? ''
'' លែងទៅ ឯងច្រឡំមនុស្សខុសហើយ '' ថេយ៉ុង ទាញដៃរាងតូចចេញពីចង្កេះ និយាយទៅកាន់រាងតូចទាំងមុខស្មើរ ហាក់មិនបានរំភើបពេលឃើញគេមក ប្រៀបដូចជានាយជាមនុស្សថ្មីម្នាក់ទៀត។
'' អូនមិនបានច្រឡំទេ បងមិនចាំអូនទេហេ៎ស អូនគឺជុងគុកណា កូនទន្សាយតូចរបស់បងនោះអី ហ្អឹកៗ បងចាំអូនបានទេ? '' រាងតូចស្ទើរតែដួលសន្លប់ ទឹកមុខនាយបញ្ជាក់ថាមិនចាំគេ នាយប្រែប្រួល360ដឺក្រេ កាយវិការនឹងពាក្យសម្តី មិនមែនជាថេយ៉ុងកាលពីមុន ថេយ៉ុងដែលតែងនិយាយផ្អែមល្អែមដាក់គេ Take care គេកន្លង មក ពេលនេះគ្មានទៀតទេ បន្ទាប់ពីនាយបានស្លាប់រយះពេលមួយខែជាងមកក៏ប្រែក្លាយជាមនុស្សថ្មី។
'' ឯងប្រហែលច្រឡំហើយ ខ្ញុំមិនដែលស្គាល់ឯង ពួកយើងមិនដែលមានទំនាក់ទំនងអ្វីជាមួយ គ្នាទេ ដូច្នេះឯងគួរតែនិយាយពាក្យឲ្យបានត្រឹម ត្រូវផង យើងមិនបានស្និទ្ធស្នាលគ្នាដល់ថ្នាក់ឲ្យឯងនិយាយដាក់យើងបែបហ្នឹងទេ ''
'' ជុងគុក! ប៉ាថាកូនកុំទាន់គិតច្រើនអី កូនទៅសម្រាកសិនក៏បានណា '' ប៉ាថេយ៍ចូលមកចាប់ស្មាអនាគតកូនប្រសារ មើលក៏ដឹងថាខូចចិត្តខ្លាំងដែរ។
'' លោកប៉ា! គួរតែឲ្យគេចេញពីទីនេះ ផ្ទះយើងមិនមែនជាសណ្ឋាគារដែលឲ្យមនុស្សប្លែកមុខមកស្នាក់អាស្រ័យបានតាមចិត្តទេ '' ជុងគុក ឮហើយកាន់តែឈឺ ទឺកភ្នែកកាន់តែស្រក់មកមិន ឈប់ ទង្វើ ពាក្យសម្តី ទឹកមុខនាយបង្ហាញក្នុងពេលនេះ គេពិតជាពិបាកទទួលយកណាស់។
KAMU SEDANG MEMBACA
💢Ownership💢 ( ចប់ )
AksiTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21