ភាគទី9: លះបង់!!

988 67 0
                                    

    «អ្អាយ៎យយ»
   ជុងគុគបន្លឺសម្លេងស្រែកឡើង ពេលគេដើរជិត ដល់ថេយ៉ុង តែថេយ៉ុងទាញងដៃរបស់គេមួយទំហឹង ធ្វើឲ្យគេដួលអង្គុយនៅលើភ្លៅរបស់នាយទាំងមិនបានត្រៀមខ្លួន។

   «ហ៊ឹកៗ...ស៊ូជួយអូនផង»
   រាងតូចព្យាយាមរើចេញពីការឱបរឹតរបស់ថេយ៉ុង គេព្យាយាមស្រែករកជំនួយពីសង្សាររបស់ខ្លួន តែស៊ូហ្គាដូចជាធ្វើមិនឮសោះ។

«សឺតត! ថ្ពាល់ទន់ខ្លាំងណាស់ កូនទន្សាយតូច»ថេយ៉ុងថើបសង្កត់ថ្ពាល់រាងតូចមួយខ្សឺត កែវភ្នែកងាកញញឹមឌឺដាក់ស៊ូហ្គាមិនឈប់។

«យើងធ្វើតាមសន្យាហើយ ពេលនេះអស់តួនាទីរបស់យើងហើយ»ស៊ូហ្គាបែរខ្លួនចេញ ក្តាប់ដៃស្ទើរបែកឈាម ពេលឃើញមនុស្សដែលខ្លួនស្រឡាញ់ត្រូវប្រុសផ្សេងកំពុងតែលូកលាន់នៅនឹងមុខ។

«ស៊ូហ្គា! ហ៊ឹកៗ បងចង់ទៅណា? កុំទុកអូនចោលនៅទីនេះអី»សម្លេងស្រែកទាំងទឹកភ្នែករបស់រាងតូច ធ្វើឲ្យចិត្តរបស់គេចាប់ផ្តើមឈឺចាប់ មានកំហុសដែលយកមនុស្សដែលខ្លួនស្រឡាញ់ធ្វើជាការភ្នាល់ ព្រោះតែគេគិតមិនបានដិតដល់ ធ្វើឲ្យគេត្រូវបាត់បង់មនុស្សដែលគេស្រឡាញ់។

«ជុងគុគ! ពួកយើងបែកគ្នាទៅ បងលែងស្រឡាញ់អូនទៀតហើយ ថេយ៉ុងវាជាមនុស្សល្អ គេអាចមើល ថែអូនល្អជាងបង អូនបំភ្លេចប្រុសអាក្រក់ដូចជាបងចោលទៅ»ស៊ូហ្គាបែរមុខមកវិញ គេនិយាយទៅកាន់រាងតូចដើម្បីឲ្យរាងតូចកាត់ចិត្តពីគេបានងាយ ដើម្បីកុំឲ្យមកស្រឡាញ់មនុស្សប្រុសអាត្មានិយមដូចជាគេទៀត។

«អត់ទេ! ហ៊ឹកៗ...អូនមិនបែកទេ ហេតុអីបងចង់បែកពីអូន? ហេតុអីបងប្រគល់អូនឲ្យគេ? អូនជាសង្សាររបស់បង អូនមិនមែនជាទំនិញឬវត្ថុដែលឲ្យបងលើកដាក់ជើងពានប្រគល់អូនឲ្យទៅគេងាយៗបានទេ ហ៊ឹកៗ...»ទឹកភ្នែកកាន់តែស្រក់ចុះមកមិន ឈប់ ពេលមនុស្សដែលខ្លួនស្រឡាញ់ហ៊ានពោលពាក្យប្រគល់គេឲ្យទៅប្រុសផ្សេង។

«យើងលែងស្រឡាញ់ឯងហើយ ព្រោះយើងធុញនឹងឯង ពេលនេះយើងស្អប់ឯង ដូច្នេះចង់ឯងស្រែក យំអង្វរយើងយ៉ាង ណាក៏ដោយ យើងក៏មិនខ្វល់ជា មួយឯងទៀតដែរ»គេរហ័សប្តូររហ័សនាម ដើម្បីឲ្យរាងតូចជឿថាគេពិតជាអស់ស្រឡាញ់នឹងរាងតូចពិតមែន។

💢Ownership💢 ( ចប់ )Where stories live. Discover now