ភាគទី12: ឈឺចាប់ទាំងគូរ

1.2K 76 0
                                    

   នាពេលយប់ ថេយ៉ុងបាននាំជុងគុកមកតាមការណាត់របស់គេជាមួយស៊ូហ្គា ដើម្បីបញ្ជាក់ថាការពិតស៊ូហ្គាបានប្រគល់ជុងគុកឲ្យមកគេពិតមែន ដើម្បីកុំឲ្យជុងគុកនៅតែគិតថាគេកុហកទៀត។

   «ស៊ូ...!»
   ចូលមកដល់បន្ទប់ដែលពួកគេតែងតែមកអង្គុយជាមួយគ្នា ជុងគុកក៏ស្រឡាំង កាំងនឹងវត្តមានរបស់នាយដែលកំពុងតែមានក្មេងប្រុសម្នាក់អង្គុយក្បែរនាយ។ ប្រុសម្នាក់នោះគេចាំបានថាជាក្មេងរត់តុដែលសង្សាររបស់គេធ្លាប់ជួយពីពួកជនពាលខូចខិលពីថ្ងៃមុន។

   «អាថេយ៍! ជុងគុក! អង្គុយសិនទៅ»
   ថេយ៉ុងក៏ដើរកកាន់ដៃរាងតូចឲ្យអង្គុយចុះ ព្រោះជុងគុកពេលនេះគិតតែឈរភ្លឹក។

   «ស៊ូ...ប្រុសអង្គុយក្បែរបងជាអ្នកណា?»
   ជុងគុកសួរទៅសង្សាររបស់ខ្លួនទាំងអួលដើមក ខានជួបតែពីរថ្ងៃសោះ ទឹកមុខរបស់នាយឃើញគេដូចផ្លាស់ប្តូរ មិនរំភើប មិនត្រេកអរដែលគេមកជួបនាយសោះ។

   «ជាសង្សារថ្មីរបស់បង សឺតត...!»
   ស៊ូហ្គាថើបថ្ពាល់អ្នកដែលគេអង្គុយឱបជាប់មិនលែង មិនបានខ្វល់ថាពាក្យសម្តីនឹងទង្វើរបស់នាយធ្វើឲ្យអ្នកដែលសួរគេនោះត្រូវឈឺចាប់កំរិតណាឡើយ។

   «បង...ហ្អឹក...បងនិយាយពីអី បងកុហកអូនមែនទេ? បងគ្រាន់តែចង់បោកអូនលេងត្រូវទេ?»ទឹកភ្នែកដែលព្យាយាមទប់ ទីបំផុតក៏ស្រក់ចុះមកទាល់តែបាន។

   គេឮមិញនេះ វាមិនមែនជាការពិតទេ ទង្វើរបស់នាយគ្រាន់តែចង់បោកគេឲ្យជឿលេង គ្រប់ យ៉ាងមិនអាចទៅរួចទេ គេទើបតែមិននៅក្បែរនាយតែពីរថ្ងៃសោះ នាយមិចនឹងអាចមានអ្នកផ្សេងអំឡុងពេលដែលគេនឹងនាយនៅជាសង្សារនឹងគ្នាបានទៅ។

   «ហឹស! ខ្ញុំបានប្រគល់ឯងជាការចាញ់ភ្នាល់ឲ្យទៅថេយ៉ុងហើយ ដូច្នេះខ្ញុំក៏មិន បាននៅស្រឡាញ់ឯងទៀតដែរ ពេលនេះរវាងពួកយើងបានបញ្ចប់ហើយ ពួកយើងបានបែកគ្នាពេលដែលខ្ញុំនាំឯងទៅភូមិគ្រឹះរបស់ថេយ៉ុងនោះហើយ »ស៊ូហ្គាព្យាយាមនិយាយទាំងទឹកមុខស្មើរ ដើម្បីកុំឲ្យជុងគុកដឹងពីក្នុងចិត្តរបស់គេថាគេមិនបាននិយាយដូចគេកំពុងតែនិយាយនេះឡើយ។

💢Ownership💢 ( ចប់ )Where stories live. Discover now