ភាគទី40: ដឹងចិត្តខ្លួនឯង

1.1K 68 0
                                    

   មួយអាទិត្យក្រោយមក

   កន្លងទៅមួយអាទិត្យ បុណ្យសពរបស់ថេយ៉ុងក៏បានបញ្ចប់ គេធ្វើវាលក្ខណះស្ងៀមស្ងាត់ មិន បានប្រកាសឲ្យគ្រប់គ្នាដឹងថា CEO អាន់តូនី បានលាចាកលោកហើយ។ 

   សម្រាប់ជីមីន គេធ្លាប់និយាយថាគេនឹងរឹងមាំ ពេលគេនិយាយទៅកាន់សពរបស់បងគេ តែមិនអាចទេ មួយអាទិត្យនេះ គេយំរហូត បាយមិននឹក ទឹកមិនស្រេក ស្រែកយំទាមទារថេយ៍ឲ្យមក វិញ តែគ្រប់យ៉ាងមិនអាច នាយទៅហើយ នាយដោយគ្មានការអាណិតអាសូរដល់អ្នកដែលរស់ នៅបច្ចុប្បន្ន។

   ជុងគុកឯណេះវិញ គេបាត់ដំណឹងថេយ៍ឈឹង នាយមិនព្រមមករកគេសោះ ចិត្តគេកាន់តែមិនស្រួល គេយល់សប្តិឃើញនាយមកលាគេរាល់យប់ មានប្រថ្នូលអាក្រក់យ៉ាងម៉េចក៏មិនដឹង បាត់វត្តមានរបស់នាយបែបនេះទៀត គេកាន់តែដឹង ចិត្តខ្លួនឯងជាងមុន។

   '' អូននឹកបងថេយ៍ ពេលនេះបងនៅឯណា មករកអូនបានទេ អូននឹកបងខ្លាំងណាស់ '' គេដេកឱបខ្នើយដែលនាយធ្លាប់កើយកាលពីមុន ទឹកភ្នែកហូរមកឯកឯង ពេលនឹកដល់នាយ គេកាន់តែឈឺ បាត់មុខនាយមួយអាទិត្យ ទើបដឹងថាគេស្រលាញ់នាយ អ្នកដែលគេស្រលាញ់ពិត ប្រាកដ មិនមែនជាស៊ូហ្គាឡើយ គឺជាថេយ៉ុង។

   '' ពេលនេះអូនដឹងចិត្តខ្លួនឯងហើយ អូនស្រលាញ់បង អ្នកដែលអូនស្រលាញ់គឺជាបង កន្លងមកពេលដែលអូននៅជាមួយបង អូនទទួលស្គាល់ថាអូនមានក្តីសុខណាស់ ហ្អឹកៗ តែពេលនេះបងលែងមករកអូនហើយ បងបាត់ទៅ ណា អូនរងចាំបងទាំងយប់ទាំងថ្ងៃ ហេតុអីបងមិនមករកអូន ដឹងថាអូនទទឹងរងចាំបងដែរទេ? ហ្អឹកៗ មករកអូនមក អូននឹកបងខ្លាំងណាស់ ''

   មួយអាទិត្យនេះ គេមិនដែលជួបស៊ូហ្គាឡើយ គេនៅខនដូររបស់គេរងចាំ ក្រែងលោថេយ៉ុងមកជួបគេខ្លះ ផ្ទុយទៅវិញ នាយមិនដែលមករកគេ ខលមកគេក៏មិនខលដែរ ធ្វើឲ្យគេចាប់ផ្តើមកើតចិត្តបារម្ភ នឹងភ័យខ្លាចថានាយលេងស្រលាញ់គេ នាយទៅចោលគេទុកគេឲ្យនៅម្នាក់ឯង បើបែប ហ្នឹងមែនគេច្បាស់ជាខូចចិត្តជាក់ជាមិនខាន។

   ឌីងដុង! ឌីងដុង!

   '' ថេយ៍! '' សំឡេងកណ្តឹងរោទ៍បន្លឺឡើង ជុងគុកដែលកំពុងគេងបង្ហូរទឹក ក្នុងចិត្តត្រេកអរជាខ្លាំង ព្រោះគិតថាជានាយអ្នកចុច ទើបគេរហ័សក្រោករត់ទៅបើកទ្វារឲ្យនាយយ៉ាងលឿន តែពេលបើក អ្នកដែលចុចនោះមិនមែនជាថេយ៍ទេ គឺ...

💢Ownership💢 ( ចប់ )Where stories live. Discover now