ស៊ូហ្គាបាននាំជីមីនមកកាន់មន្ទីរពេទ្យ ពេល នេះគ្រូពេទ្យកំពុងពិនិត្យមើលអាការៈរបស់ជីមីន ចំណែកគេអង្គុយរងចាំនៅខាងក្រៅទាំងអន្ទះសារ ចង់ដឹងថាជីមីនកើតអ្វីធ្ងន់ធ្ងរឬក៏អត់។
ក្រាក!!
'' គ្រូពេទ្យ! ប្រពន្ធខ្ញុំយ៉ាងយ៉ាងម៉េចហើយ? ''
'' អ្នកជំងឺមិនអីទេ គ្រាន់តែខ្សាយ នឹងមិនសូវបានគេងគ្រប់គ្រាន់ គួរតែឲ្យអ្នកម៉ាក់កុំគិតច្រើនពេក ញ៉ាំអាហារឲ្យបានទៀងទាត់ កុំឲ្យប៉ះពាល់ដល់កូន ''
'' ឈប់សិន អ្នកម៉ាក់? កូន? លោកបាន ន័យថាម៉េច? '' ឮគ្រូពេទ្យនិយាយបែបនេះ គេពិតជាឆ្ងល់និងគាត់និយាយណាស់។
'' លោកមិនទាន់ដឹងទេហេ៎ស អ្នកជំងឺមានទម្ងន់បីខែជាងហើយ ជាកូនប្រុស ''
'' មានកូនចឹងហេ៎ស? '' ទឹកមុខដែលព្រួយ បារម្ភមិញនេះ ប្រែជាមានស្នាមញញឹមពេញផ្ទៃមុខ រំភើបដែលមនុស្សដែលគេស្រឡាញ់មានទម្ងន់ជាកូនរបស់គេ។
'' ត្រូវហើយ ខាងយើងនឹងរៀបចំថ្នាំប៉ូវឲ្យគេលេបជាប្រចាំ សុំលាសិនហើយ '' ថាហើយ គាត់ក៏ដើរចេញទៅ។ រីឯស៊ូហ្គាគេដើរចូលទៅខាងក្នុង ក៏បានឃើញជីមីននៅសន្លប់នូវឡើយ គេទាញយកកៅអីមកអង្គុយជិតរាងតូច ចាប់កាន់ដៃម្ខាងយកមកថើបថ្នមៗ មុននឹងនិយាយ៖
'' ហេតុអីមិនប្រាប់បងថាអូនមានទម្ងន់? អូនលាក់វានឹងបងធ្វើអី ទម្ងន់ដល់ទៅបីខែ អូនលាក់វាជិតណាស់ បងនេះក៏ស្មានមិន ដឹងទៀត ថ្ងៃដែលបងនាំអូនចូលពេទ្យលើកនោះ បងបែរជាមិនដឹង ទុកអូននឹងកូនឲ្យនៅម្នាក់ឯងទៅកើត បងសុំទោសជីមីន ចាប់ពីពេលនេះទៅ បងនឹងមើលថែអូននឹងកូនឲ្យបានល្អ មិនឲ្យអូនលំបាកហត់នឿយចិត្តដោយសារតែបងទៀតទេ ជុប៎! ''
គេថើបមាត់ជីមីនមួយដង្ហើម ដែលសាមី ខ្លួនមិនដឹងអ្វីឡើយ។ ជីមីនមានកូន គឺជាកូនរបស់គេ គេដឹងថានេះជាកូនរបស់គេ ព្រោះជីមីនមិនមែនជាមនុស្សធ្វើខ្លួនផ្តេសផ្តាសប្រឡាក់ប្រឡូកជាមួយប្រុសរាប់មិនអស់ឡើយ រាងតូចមានតែគេម្នាក់ ដូច្នេះកូននេះគឺជាកូនរបស់គេ។
'' ហ្អឹម '' សំឡេងក្រហឹមឮចេញពីបំពងកតូច មុខមូលតូចក្រឡង់ចាប់ផ្តើមបើកភ្នែកមកយឺតៗ ងាកមកខាងឆ្វេងក៏បានឃើញស៊ូហ្គាកំពុងតែកាន់ដៃគេនឹងញញឹមមក កាន់គេ។
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21