ក្រោយបញ្ចប់ការញ៉ាំអាហារ គ្រប់គ្នាក៏បំបែកគ្នាទៅសម្រាករៀងខ្លួន។ ជុងគុកឡើងមកបន្ទប់ថេយ៍ដដែល គេចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន ពេលរួចរាល់ហើយ ក៏យកភួយមួយទៀតដែលដាក់សាគួរនៅក្នុងទូរយកមកដណ្តប់ ព្រោះយប់នេះគេគេងនៅលើសាឡុង មិនបានគេងលើគ្រែជាមួយនាយឡើយ។
ក្រាក!!
ថេយ៉ុងដែលទើបតែមកពីបន្ទប់ធ្វើការ ពេលបើកទ្វារចូលបន្ទប់ដេករបស់ខ្លួន ក៏បានឃើញជុងគុកគេងលើសាឡុងបែរខ្នង ទឹកមុខគេបែរជាក្រហមងាំង ធ្វើចរិតមាន់ចង់ឲ្យគេលួងខ្លាំងណាស់ អាក្មេងមុខខ្ជូតនេះ។
'' ណែ! គ្រែមានម៉េចមិនគេង? '' គេដើរទៅជិតរាងតូចដែលកំពុងតែគេង នឹងស្រែកសម្លុតរាងតូចយកតែម្តង។
'' អត់ចង់គេង ''
'' កុំរឹងចចេស ឆាប់ទៅគេងលើគ្រែភ្លាម '''' ខ្ញុំគេងឬមិនគេងបងកុំមកខ្វល់ ខ្វល់តែពីខ្លួនឯងទៅល្អជាង នោះទូរស័ព្ទ សំណព្វចិត្តបងខលមកច្រើនដងហើយ '' គេតបទាំងបែរខ្នង មិនចង់ឲ្យនាយឃើញថាគេកំពុងយំ យំដោយសារតែបានឃើញលេខទូរស័ព្ទនឹងសាររបស់ស្រីថេយ៍ខលមកនឹងផ្ញើមក ព្រោះនាយភ្លេចយកទូរស័ព្ទទៅបន្ទប់ធ្វើការ។
'' ប្រច័ណ្ឌយើងមែនទេ? គិតថាធ្វើចរិតបែប នេះ យើងលួងឯងមែនទេ កុំសង្ឃឹមខ្ពស់ពេកអី ''
'' សុំទោសផង ខ្ញុំមិនបានឲ្យបងមកលួងខ្ញុំឯណា គួរតែទៅលួងសំណព្វចិត្តបងទៅល្អជាង ប្រយ័ត្នអន្ទះសារដាច់ខ្យល់ស្លាប់ព្រោះតែមិនបាននិយាយជាមួយបងទៅ '' គេងើបមកតបតទល់ មុខជាមួយនាយ ដឹងថានិយាយទៅហើយធ្វើឲ្យខ្លួនឯងកាន់តែឈឺ នៅតែនិយាយទៅកាន់នាយទៀត។
'' សម្តីបានណាស់ឯងនេះ ច្រណែននាងក៏ថាទៅ ព្រោះនាងជាស្រីដែលយើងស្រឡាញ់ មិន មែនជាក្មេងប្រុសថោកទាបដូចជាឯង ដែលមើលរំលងក្តីស្រឡាញ់យើងកន្លងមកនោះទេ ''
'' ត្រូវហើយ! ខ្ញុំខុស ខុសដែលមើលរំលងក្តីស្រឡាញ់បង ពេលនេះខ្ញុំក៏បានទទួលកម្មខ្ញុំសាងហើយ បងមិនបានស្រឡាញ់ខ្ញុំដូចលើកមុន ទៀត ពេលនេះខ្ញុំក៏មិនចង់ស្រឡាញ់អ្នកដែលមានម្ចាស់រួចទៀតដែរ ខ្ញុំព្រមចុះចាញ់ សប្បាយ ចិត្តហើយមែនទេ? ចាប់ពីពេលនេះទៅ ខ្ញុំលែងរំខានបងទៀតហើយ ហ្អឹកៗ ''
DU LIEST GERADE
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21