ភាគទី27: ឈ្លោះប្រកែក

951 62 0
                                    

ងាកមកមើលជុងគុកជាមួយថេយ៉ុងឯណេះវិញ ក៏មិនខុសពីស៊ូហ្គាហើយនឹងជីមីនដែរ ពួកគេកំពុងតែឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។

«ប្រាប់មក អូននៅស្រឡាញ់វាមែនទេ? ហេតុអីក៏និយាយបំបាក់មុខបងនៅពីមុខវា?»ថេយ៉ុង សំដៅដល់ពេលដែលជុងគុកបដិសេធថាគេមិន មែនជាសង្សារ។

«បំបាក់មុខ? បំបាក់ស្អីទៅ ខ្ញុំនិយាយការពិតទៅវិញទេ ខ្ញុំនឹងលោកពួកយើងមិនមែនជាសង្សារនឹងគ្នា លោកទៅវិញទេ ដែលបង្ខំឲ្យស៊ូលេងល្បែងស្មោកគ្រោករៀបល្បិចយកខ្ញុំចេញពីស៊ូនោះ»

«មែន ព្រោះបង តែពេលនេះអូនជាមនុស្សរបស់បងហើយ ក៏ដូចជាអូនជាសង្សាររបស់បងដូចគ្នា អូនមិនគួរទៅនិយាយប្រាប់អាស៊ូបែប ហ្នឹងទេ»

«ហឹស! សង្សារស្អី ពាក្យថាសង្សារ គេប្រើទាល់តែមនុស្សពីរនាក់យល់ចិត្តគ្នា ស្រឡាញ់គ្នា បានគេថាសង្សារ តែលោកនឹងខ្ញុំ ខ្ញុំមិនសូម្បីតែស្រឡាញ់លោក ដូច្នេះកុំប្រើពាក្យថាខ្ញុំជាសង្សាររបស់លោកនោះ ព្រោះខ្ញុំស្រឡាញ់ស៊ូហ្គា ហើយគាត់ក៏ស្រឡាញ់ខ្ញុំ គ្មានថ្ងៃដែលពួកយើងមិនស្រឡាញ់គ្នា ទោះជាពួកយើងបែកគ្នា តែបេះដូងពួកយើងនៅតែមានគ្នាជានិច្ច»

«រាល់ថ្ងៃនេះ បងខំធ្វើល្អជាមួយអូន ធ្វើតាមចិត្តអូនគ្រប់យ៉ាង ព្រោះតែអ្វី? ព្រោះបងស្រឡាញ់អូន បងចង់ឲ្យអូនមើលឃើញក្តីស្រឡាញ់របស់បង ចង់ឲ្យអូនស្រឡាញ់បងខ្លះ ក្នុងបេះដូងគ្មានវត្តមានបង1%ទេឬ? ជុង...»ថេយ៉ុង សួរទាំងស្រងូតស្រងាត់ បេះដូងឈឺស្ទើរបែក ពេលឮមនុស្សដែលខ្លួនស្រឡាញ់តបថាមិនបានស្រឡាញ់ នៅតែស្រឡាញ់អ្នកចាស់ ទោះគេខំធ្វើល្អមករហូត។

«ខ្ញុំធ្លាប់ប្រាប់លោកហើយ ខ្ញុំមិនបានស្រឡាញ់លោកទេ ខ្ញុំសែនស្អប់លោក ស្អប់ៗ ព្រោះតែលោកបំបែកបំបាក់មនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំគ្មានថ្ងៃឈប់ស្អប់លោកឡើយ ចង់លោកស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំក៏គ្មានថ្ងៃស្រឡាញ់លោកដែរ ព្រោះខ្ញុំស្រឡាញ់ស៊ូហ្គា មិនមែនមនុស្សអាក្រក់ដូចជាលោកទេ ថេយ៉ុង អាន់តូនី»
ជុងគុក តបម៉ាត់ៗ គេមិនបានអាណិតដល់ចិត្តរបស់នាយឬទឹកមុខរបស់នាយពេលនេះ។

💢Ownership💢 ( ចប់ )Where stories live. Discover now