ភាគទី2: ស៊ើបប្រវត្តិ!!

1.1K 56 8
                                    

 
  ភោជនីយដ្ឋាន៚

   មកដល់ភោជនីយដ្ឋាន ពេលនេះគេទាំងបីអង្គុយនៅលើតុVIPមួយកន្លែង ដោយ មានបុគ្គលិកប្រុសម្នាក់ចាំកត់ឈ្មោះម្ហូបដែលគេទាំងបីអ្នកកម្ម៉ង ពេលពួកគេកម្ម៉ង រួច បុគ្គលិកនោះក៏ចាកចេញទៅធ្វើការរបស់ខ្លួនវិញ។

  «បរិយាកាសទីនេះស្ងប់ស្ងាត់ល្អណាស់ អូនចូលចិត្ត»ជុងគុកសំដៅលើបរិវេណនៃកន្លែងនេះ ឃើញថាទីនេះពិតជាស្រស់ស្អាត ថែមទាំងមនុស្សក៏មិនសូវមានច្រើន ធ្វើឲ្យទីនេះស្ងប់ស្ងាត់ល្អ បូកផ្សំជាមួយភ្លេងតន្ត្រីដែលកំពុងតែលេងប្រគុំនៅម្ចាង នៃតុរបស់ពួកគេ។

  «ចាំបងឧស្សាហ៍នាំអូនមកទីនេះឲ្យបានញឹកញាប់»ស៊ូហ្គាក្រសោបស្មារាងតូចឲ្យផ្អេកលើស្មារបស់គេ ដោយមិនខ្វល់ពីក្រសែភ្នែករបស់មិត្តដែលកំពុងតែអង្គុយនៅជាមួយឡើយ។

  «កុំមកស្វីតនៅមុខយើង ជ្រេញណាស់»
   ថេយ៉ុងធ្វើជាជ្រេញរឹក តែក្នុងចិត្តវិញ កំពុងតែខឹងស៊ូហ្គាចង់ឆេះចេញផ្សែងមកក្រៅហើយ។ នាយពិតជាមានសំណាង ដែលមានក្មេងប្រុសម្នាក់នេះមកថ្នាក់ថ្នមនៅក្បែរខ្លួន។

  «ចឹងឯងរកមួយដែរទៅ ដើម្បីកុំឲ្យមកច្រណែនគេផ្តេសផ្តាសបែបនេះ»ស៊ូហ្គាវ៉ៃចិញ្ចើមឌឺទៅកាន់ថេយ៉ុងយ៉ាងជឿជាក់។

   «ហឹស!!»
   ថេយ៉ុងញោចស្នាមញញឹមចុងមាត់ រួចអាហារក៏មកដល់តុរបស់ពួកគេ ទើបពួក គេបន្តញាំដោយមានសម្លេងជជែកគ្នាពីនេះពីនោះយ៉ាងសប្បាយរីករាយ។

   ពេលដែលញាំរួចរាល់ហើយ ពួកគេក៏បំបែកគ្នាត្រឡប់ទៅវិញរៀងៗខ្លួន ដោយជុងគុកទៅវិញជាមួយស៊ូហ្គា ព្រោះពួកគេទៅណាមកណាជាមួយគ្នារហូត ប្រៀបបានដូចជាប្តីប្រពន្ធមួយគូរអញ្ចឹង។

   ភូមិគ្រឹះអាន់តូនី៚

  «យ៉ូហាន»
   មកដល់ភូមិគ្រឹះរបស់ខ្លួនភ្លាម ថេយ៉ុងហៅកូនចៅជំនិតរបស់គេ។

   «បាទចៅហ្វាយ»
   យ៉ូហានឱនគោរពអ្នកដែលមាននាមជាចៅហ្វាយរបស់ខ្លួន។ នាយជាកូនចៅដែលថេយ៉ុងទុកចិត្តបំផុត។

  «ឯងទៅស៊ើបមើលប្រុសម្នាក់នេះឲ្យយើង ត្រូវយកឲ្យលម្អិតឮទេ?»គេបោះរូប ថតប៉ុន្មានសន្លឹកទៅលើតុធ្វើការរបស់គេ រូបទាំងអស់នោះ គឺជារូបរបស់ជុងគុក ដែលគេឆែករកមើលតាមអ៊ីនធើណែត។

💢Ownership💢 ( ចប់ )Where stories live. Discover now