ភាគទី28: ជួបគ្នាចៃដន្យ

984 67 3
                                    

   ក្រោយពេលត្រួតពិនិត្យឯកសាររួចរាល់ ថេយ៉ុងទាញសោរឡានបើកចេញមកខាងក្រៅដើម្បីលំហែខួរក្បាលកុំឲ្យស្មុកស្មាញខ្លាំងពេក គេមិនបាននាំយ៉ូហានមកជាមួយឡើយ គេចង់មកដើរលំហែកាយតែម្នាក់ឯង។

   គេជិញឡានបណ្តើរ សម្លឹងមើលលើដងវិថីបណ្តើរ ក្រឡេកភ្នែកមើលជ្រុងម្ខាងនៃផ្លូវ ស្រាប់ តែឃើញជីមីនសង្សាររបស់ស៊ូហ្គាដើរតែម្នាក់ឯង ដើរសុខៗ ក៏សន្លប់នៅលើផ្លូវ ទើបគេជាន់ហ្រ្វាំងឡានបញ្ឃប់ចុះពីលើឡានទៅមើលជីមីនដែលសន្លប់នោះ។

    «ជីមីន! ជីមីនឯងកើតអី?»
   គេបីត្រសងជីមីនយកមកឱបជាប់ទ្រូង ជីមីនមិនទាន់សន្លប់នៅឡើយទេ។

   «ខ្ញុំ..គឺ...»
   ពោលបានតែត្រឹមនេះ គេក៏សន្លប់ស្តូក ទើបថេយ៉ុងរហ័សបីឡើងដាក់លើឡានបើកទៅមន្ទីរពេទ្យ។

   មន្ទីរពេទ្យ

   ក្រោយពីសន្លប់មួយសន្ទុះ ជីមីនក៏ដឹងខ្លួនឡើងវិញ គេបើកភ្នែកឡើង បានឃើញថេយ៉ុងអង្គុយនៅក្បែរគេ។

   «លោក»
   សំឡេងជីមីនបន្លឺឡើង ធ្វើឲ្យស្មារតីរបស់ថេយ៉ុងដែលកំពុងតែអង្គុយភ្លឹកនោះភ្ញាក់ឡើងវិញ។

   «ឯងដឹងខ្លួនហើយ នេះញាំទឹកសិនទៅ»
   ថេយ៉ុង យកកែវទឹក នឹងលើកគ្រាឲ្យជីមីនអង្គុយផ្នែកខ្នងនឹងក្បាលគ្រែ។

   «អរគុណលោកណាស់ ដែលបានជួយខ្ញុំ»
   បន្ទាប់ពីទទួលទឹកផឹករួច ជីមីនអរគុណទាំងញញឹមស្លេកស្លាំងទៅកាន់ថេយ៍។

   «មិនអីទេ ចៃដន្យខ្ញុំឃើញឯងនៅម្តុំនោះ ហើយខ្ញុំក៏ជិះកាត់តាមហ្នឹងដូចគ្នា»

   «ចុះគ្រូពេទ្យថាខ្ញុំកើតអីទៅ? បើខ្ញុំមិនកើតអីធ្ងន់ធ្ងរទេ ខ្ញុំចង់ចេញទៅឥឡូវនេះ ខ្ញុំគ្មានលុយគេងទីនេះយូរទេ»

   «ពេទ្យថា ឯងខ្សោយអស់កម្លាំង នឹងញាំមិន បានទៀងទាត់ រឿងដែលកាន់តែភ្ញាក់ផ្អើលជាងនេះ គឺឯងមានទម្ងន់មួយសប្តាហ៍ហើយ»ថេយ៉ុង រៀបរាប់ប្រាប់តាមគ្រូពេទ្យនិយាយប្រាប់គេ ពេលដែលជីមីនសន្លប់មិនដឹងអីនោះ។

   «មានកូន?»
   ជីមីន បន្លឺឡើង គេយកដៃស្ទាបពោះខ្លួនឯងទាំងញ័រដៃទទ្រឺក ទឹកភ្នែកក៏ស្រក់ចុះព្រោះតែរំភើបនឹកស្មានមិនដល់ថាខ្លួនឯងជាមនុស្សប្រុស 5%ដែលអាចពពោះដូចមនុស្សស្រីទូទៅ។

💢Ownership💢 ( ចប់ )Where stories live. Discover now