ឮជីមីនសួរបែបនេះ ស៊ូហ្គាក៏ក្រឡាំងកាំងឆ្លើយមិនចេញ ប្រៀបដូចជាសំណួរដែលពិបាករកចម្លើយឆ្លើយឲ្យត្រូវ។
«ឯងនិយាយអី?»
ស៊ូហ្គាប្រលែងដៃជីមីនចេញ គេងាកមុខគេចពីក្រសែភ្នែករបស់ជីមីន ព្យាយាមសួរធ្វើពើបែបមិនយល់អ្វីដែលជីមីនសួរមកកាន់គេ។«មិនបាច់ធ្វើពើទេ ហ្អឹកៗ...ខ្ញុំដឹងថាបងមិន បានស្រឡាញ់ខ្ញុំ ដូចដែលខ្ញុំស្រឡាញ់បងទេ បងគ្រាន់តែយកខ្ញុំជារបស់កំដរអារម្មណ៍តណ្ហានៅលើគ្រែរបស់បង យកខ្ញុំដើម្បីបំភ្លេចដល់គូរស្នេហ៍ចាស់របស់បង ខ្ញុំគ្រាន់តែជាកង់សាគួរសម្រាប់ឲ្យបងបញ្ចេញកំហឹងឬគ្រាន់កម្ចាយអារម្មណ៍របស់បងតែប៉ុណ្ណោះ ហ្អឹកៗ»
«ក្មេងឆ្កួត! ឯងគិតច្រើនពេកហើយ យើងមិន បានយកឯងដើម្បីតែកំដរអារម្មណ៍តណ្ហារបស់យើងទេ កុំគិតអីឆ្កួតៗពេក»រាងក្រាស់ងាកមកក្រសោបឱបកាយរាងតូចជាប់ទ្រូង ត្រូវតែនិយាយយ៉ាងណាកុំឲ្យជីមីនគិតច្រើន ទាំងដែលពេលនេះគេមិនសូម្បីតែដឹងចិត្តរបស់ខ្លួនឯង មិនដឹងថាយកកំដរដើម្បីបំភ្លេចសង្សារចាស់ ឬព្រោះតែអ្វីឲ្យពិតប្រាកដទេ។
«ហ្អឹកៗ...អូនស្រឡាញ់បង ទោះដឹងថាបងមិនបានស្រឡាញ់អូនក៏ដោយ តែពេលនេះអូនលង់ស្រឡាញ់បងកាន់តែខ្លាំងហើយ ទាំងដឹងហើយថាបងនៅតែមិនអាចបំភ្លេចគេ ក៏អូននៅ តែស្រឡាញ់បងរហូត»ចុងប្រយោគនេះ គេនិយាយវានៅក្នុងចិត្ត ព្រមជាមួយទឹកភ្នែកនឹងឱបតបនាយវិញយ៉ាងណែនដៃ។
ដឹងហើយថានាយមិនបានស្រឡាញ់ ដឹងថានាយយកគេគ្រាន់តែកំដរដើម្បីបំភ្លេចសង្សារចាស់ ដឹងថានៅស្រឡាញ់ទាំងដឹងការពិតថាអ្នកដែលឈឺគឺជាគេខ្លួនឯង តែគេនៅតែមុខក្រាស់ព្យាយាមនូវស្រឡាញ់នាយ ចង់បានបេះដូងរបស់នាយមកគ្រប់គ្រង ទាំងដែលមិនអាចទៅរួចក៏នៅតែស៊ូយកមកឲ្យបាន។
«ជុប៎! ឈប់គិតឆ្កួតៗបែបនេះទៀត ហើយហាមមកធ្វើការទៀតឮទេ? ព្រោះឯងជាមនុស្សរបស់យើងហើយ»ជីមីនងក់ក្បាល រួចពួកគេទាំងពីរក៏ឱបគ្នាម្តងទៀតយ៉ាងណែន។
ស៊ូហ្គាអង្អែលខ្នងជីមីនស្រាលៗ ចិត្តកំពុងតែច្របូកច្របល់ មិនដឹងថាគេធ្វើបែបនេះត្រូវឬខុស
ដែលយកបេះដូងក្មេងបរិសុទ្ធម្នាក់មកបំផ្លាញ ធ្វើ ជារបស់កំដរអារម្មណ៍ ទុកគ្រាន់បំពេញចំណងតណ្ហារបស់ខ្លួនដែលចង់ធ្វើវា ដោយមិនបានគិត ថាទង្វើរបស់ខ្លួនត្រូវឬខុសឡើយ។
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21