ភាគទី45: មកជួបប៉ាក្មេក

1.1K 95 4
                                    

   ថ្ងៃថ្មី ជាថ្ងៃដែលជុងគុកមានបំណងទៅលេងប៉ារីស ដែលមានការសួរនាំពីយ៉ូហាន គេបានប្រាប់ថាផ្ទះប៉ារបស់ថេយ៉ុងនៅឯណា តែគេមិន បានទៅទេ ព្រោះមានការងារត្រូវចាត់ចែងនៅក្រុមហ៊ុនច្រើនណាស់។

   '' ប្រាកដហើយណា ថាមិនទៅជាមួយយើង '' ជុងគុក សួរជីមីនបញ្ជាក់។ ពេលនេះគេនៅប្រលានយន្តហោះស្រាប់ ដែលមានស៊ូហ្គានឹងជីមីនចាំជូនដំណើរគេ។

   '' អត់ទេ! ឯងទៅចុះ យើងនៅទីនេះចាំមើលផ្ទះ '' ជីមីន តបបែបញញឹមស្រាល។

   '' ចឹងយើងទៅសិនហើយ ស៊ូបងកុំភ្លេចមើល ថែមិត្តខ្ញុំឲ្យបានល្អណា ខ្ញុំទៅមិនយូរទេមកវិញហើយ ''

   '' បងដឹងហើយ ធ្វើដំណើរដោយសុវត្ថិភាពជុងគុក ''

   '' លាហើយ '' ជុងគុក បក់ដៃលាជាសញ្ញា រួចអូសវ៉ាលីទៅកន្លែងឆែកអីន ហើយចូលទៅក្នុងយន្តហោះតែម្នាក់។

   '' ពួកយើងទៅញ៉ាំអីនៅខាងក្រៅល្អទេ? '' ពួកគេកំពុងជិះឡានចាកចេញពីប្រលានយន្ត ហោះ។

   '' អូខេ! ខ្ញុំចង់ចូលហាងទិញរបស់ទុកឲ្យកូនពេលណាដែលគេកើត '' គេយកដៃអង្អែលពោះខ្លួនឯងទាំងញញឹម។

   '' ថ្ងៃនេះបងបានឲ្យជាងរៀបចំកន្លែងកូនយើងនៅផ្ទះបងរួចហើយ ពេលណាគេកើត គេនឹងនៅបន្ទប់នោះ ''

   '' ហ្អឹម '' ជីមីន ងក់ក្បាលយល់ស្រប ដែលធ្វើឲ្យស៊ូហ្គាមានការចម្លែកចិត្តបន្តិច ម្តងនេះជីមីនមិនបានបដិសេធ បែរជាយល់ស្របតាមគេ ឬមួយរាងតូចផ្តល់ឱកាសឲ្យគេហើយ វាអាចដែរទេ? បើសិនជាការពិតនោះ គេប្រាកដជាសប្បាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

   ផ្សារទំនើប

   មកដល់ក្នុងផ្សារ ពួកគេដើរបន្តទិញនេះទិញនោះមិនឈប់ ជីមីនឲ្យតែឃើញរបស់ក្មេងប្រុស គេរើសដាក់រទេះដែលស៊ូហ្គារុញរហូត ឃើញហើយវាចេះតែចង់ទិញ មិនខ្វល់រឿងលុយ ព្រោះនាយជាអ្នកនិយាយថានឹងចេញលុយឲ្យគេ។

   '' ទិញប៉ុណ្ណឹងសិនចុះជីមីន ចាំលើកក្រោយទិញទៀតក៏បានណា '' ឃើញថារបស់ពេញរទេះ រុញអស់ហើយ បើមិនបញ្ឃប់រាងតូចទេ ប្រហែលអាចទិញអស់ពីហាងក៏ថាបាន។

💢Ownership💢 ( ចប់ )Where stories live. Discover now