ជីមីន ជុងគុកនិងស៊ូហ្គា ពួកគេទាំងបីនាំគ្នាដើរលេងទៅខាងក្រៅ មកទីនេះយូរហើយ ចង់នាំសង្សាររបស់ខ្លួនដើរលេងបានម្តង ណាមួយនេះជាលើកទីមួយរបស់ជីមីនដែលមកប៉ារីស។
'' មនុស្សច្រើនដល់ហើយ '' ជីមីន លាន់មាត់ គេមិនសូវចូលចិត្តមនុស្សច្រើនប៉ុន្មានទេ។
'' កាន់ដៃបងឲ្យជាប់មក បើអូនខ្លាច '' ជីមីន ញញឹមមានទំនុកចិត្ត គេកាន់ក្រសោបដៃរបស់នាយ ដៃម្ខាងទៀតកាន់ដៃជុងគុក ដើម្បីកុំឲ្យជុងគុកមានអារម្មណ៍ថាឯកា។
គេទាំងបីដើរមើលនេះមើលនោះ ដើរឆ្អែតហើយក៏នាំគ្នាចូលហាងកូរ៉េមួយកន្លែងដើម្បីញ៉ាំអាហារពេលល្ងាច។
'' ជុង! ''
'' មានការអីហេ៎ស? '''' នោះ! '' ជីមីន ប៊ូយមាត់ ទើបជុងគុកងាកទៅរកក៏បានឃើញថេយ៉ុងនៅទីនេះដូចគ្នា។ នាយមកជាមួយស្រីដែលទៅរកនាយកាលពីព្រឹកមិញដដែល បាត់ខ្លួនមួយយប់ មកបណ្តើរស្រីដើរ លេងនៅទីនេះសោះ ចៃដន្យដល់ហើយ ទៅ ណាមកណាក៏ជួបគ្នាក្នុងហាងតែមួយទៀត។
'' មិនអីទេ យើងស៊ាំហើយ '' ជុងគុក ជ្រើស រើសធ្វើមិនល្អ មិនបានន័យថាចិត្តគេមិនខ្វល់ដូចគេនិយាយទេ។
'' ញ៉ាំទៅ ពួកយើងនឹងបានទៅវិញ '' ស៊ូហ្គា ដួសអាហារដាក់លើចានជីមីននឹងជុងគុក គេធ្វើនេះដើម្បីកុំឲ្យជុងគុកតានតឹងចិត្ត ព្យាយាមនិយាយរឿងល្អធ្វើល្អដើម្បីកុំឲ្យជុងគិតពីថេយ៉ុងដែលនៅជាមួយស្រីផ្សេង។
'' ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេតណា '' ថាហើយគេងើបដើរចេញទៅ ទៅដើម្បីអ្វី? ដើម្បីបញ្ចេញទឹកភ្នែកដែលខំទប់នោះចោល។
'' ហ្អឹកៗ ម្តងហើយម្តងទៀត ពេលណាទើបឈប់ធ្វើបាបចិត្តខ្ញុំឲ្យឈឺទៅ ខ្ញុំហត់ហើយ ល្មមឈប់ធ្វើបាបចិត្តខ្ញុំទៀតទៅ '' ចូលមកខាងក្នុង គេប្រលែងទឹកភ្នែកដែលខំទប់ទាំងប៉ុន្មានចោលទាំងអស់ មិនមែនឃើញបែបហ្នឹងហើយវាមិនឈឺនោះទេ វាឈឺខ្លាំងណាស់ តែខំទ្រាំ នៅនឹងមុខជីមីនគេមិនចង់ឲ្យជីមីនឃើញថាគេទន់ជ្រាយ តែក្រោយខ្នងគេពិតជាទន់ជ្រាយខ្លាំងណាស់។
គេហត់ ហត់ពេលឃើញរូបភាពបែបនេះ ការក្បត់ចិត្តបែបនេះ សម្រាប់គេ គេពិបាកទទួល យកណាស់ គេសុខចិត្តចុះចាញ់ ហត់ក្នុងការស្រឡាញ់នាយពេកហើយ បើនាយមើលមិន ឃើញពីក្តីស្រឡាញ់គេ គឹនឹងបញ្ឃប់ត្រឹមនេះ។ គេជូតទឹកភ្នែក បើកទ្វារដើរចេញពីទីនេះ ក៏បានឃើញថេយ៉ុងកំពុងឈរនិងមុខទ្វារបន្ទប់ទឹក។
YOU ARE READING
💢Ownership💢 ( ចប់ )
ActionTH " ទោះឯងក្លាយជារបស់អ្នកណាក៏ដោយ យើងនឹងយកឯងមកក្លាយជាកម្មសិទ្ធរបស់យើងឲ្យបាន ផាក ជុងគុក " ថេយ៉ុង អាន់តូនី នឹង ផាក ជុងគុគ TAE TOP / BOTTOM GUKK Author: ថេយ៍ស៊ី ( រ៉ូស៊ី ) 09/06/21