ភាគទី34: លាងដៃ

1.1K 76 0
                                    

   '' ឆ្លើយការពិតប្រាប់បងមក ជីមីន ''

   '' ហ្អឹក! ខ្ញុំមកពីជួបគេពិតមែន បងប្រុសកុំខឹងខ្ញុំអី ខ្ញុំគ្មានចេតនាកុហកបងទេ '' ជីមីន បង្ហូរទឹកភ្នែកដោយការដឹងខុស គេចាប់ដៃរបស់ថេយ៉ុងក្រវីចុះឡើង ដើម្បីកុំឲ្យនាយខឹងនឹងគេ ដែលគេកុហក។

   '' យប់មិញវាចាប់បង្ខំឯងមែនទេ? ហើយមិន បាច់កុហកបងទៀតទេ ព្រោះបងដឹងថាសភាពឯងពេលនេះយ៉ាងម៉េច បាត់ខ្លួនមួយយប់ មក វិញសភាពខុសពីធម្មតា ហើយស្នាមលើកឯងច្បាស់ៗបែបនេះទៀត '' គេសម្លឹងមើលរាង កាយរបស់ប្អូនតាំងពីក្បាលដល់ចុងជើង ថែមទាំងមានស្នាមលើកច្បាស់ៗបញ្ជាក់ទៀត។

   '' ហ្អឹកៗ គេមិនបានចាប់បង្ខំខ្ញុំទេ ខ្ញុំព្រមជាមួយគេដោយខ្លួនឯង ព្រោះតែខ្ញុំនឹកគេ ទោះដឹងថាខុសក៏ដោយ ខ្ញុំសុំទោសដែលធ្វើខ្លួនបែបនោះ បងប្រុសអាចដាក់ទោសខ្ញុំបាន '' ជីមីន យំកាន់តែខ្លាំង គេលុតជង្គង់ចុះពីមុខនាយ រងចាំការដាក់ទោស។

   '' បងមិនបានខឹងឯងទេ លើកក្រោយទៅណា មកណា ឯងគួរតែប្រាប់បងឲ្យដឹងមុន មិនមែនទុកឲ្យបងបារម្ភបែបហ្នឹងទេ ហើយកុំមានលើក ក្រោយទៀតឲ្យសោះ ព្រោះឯងកំពុងតែមានទម្ងន់ វាអាចប៉ះពាល់ដល់កូនរបស់ឯងបាន '' ថេយ៉ុង លើកជីមីនឲ្យឈរត្រឹមត្រូវវិញ។

   '' ហ្អឹកៗ បាទ លើកក្រោយលែងធ្វើបែបហ្នឹងទៀតហើយ ''

   '' បានហើយ ឆាប់ទៅងូតទឹកហើយញាំអាហាររួចសម្រាកទៅ បងមានការត្រូវធ្វើបន្តិច ''

   '' ទទួលបញ្ជា '' ជីមីន លើកដៃឡើង ហើយញញឹមលឹបភ្នែកគួរឲ្យស្រលាញ់ដាក់នាយ។

   '' ជុប៎! '' ថេយ៉ុង ថើបថ្ងាស់ជីមីនមួយខ្សឺត ហើយក៏ចាកចេញទៅ។ ជីមីនឡើងទៅលើបន្ទប់ ងូតទឹកសម្អាតខ្លួនរួចចុះមកញាំអី ញាំហើយក៏លើកទៅលើបន្ទប់សម្រាកយកកម្លាំងតាមបញ្ជារបស់ថេយ៍។

   ***

   '' ស៊ូ...បងបាត់ទៅណាពេញមួយយប់? '' ឃើញស៊ូហ្គាដើរចូលមកក្នុងផ្ទះ ជុងគុកដើរទៅឈរពីមុខនាយសួរទាំងបារម្ភ។

   '' បងទៅមើលការខុសត្រូវលើក្លឹប សុំទោសដែលមិនបានប្រាប់អូន ព្រោះយប់មិញទូរស័ព្ទបងអស់ថ្ម ''

💢Ownership💢 ( ចប់ )Where stories live. Discover now