ភាគទី30: បង្ខំទាំងកំហឹង🔞

1.3K 68 3
                                    

   ស៊ូហ្គាបាននាំជីមីនមកកាន់ភូមិគ្រឹះរបស់ខ្លួន ទោះគ្មានការសហការណ៍ជាមួយជីមីនក៏ដោយ ក៏នាយនៅតែនាំជីមីនមកដល់ភូមិគ្រឹះរបស់គេឲ្យបានដដែល។

   «អូយ៎យយ»
   សំឡេងស្រែកបន្លឺឡើង ជីមីនត្រូវនាយក្រវាសដៃបោះមកលើពូក គេយកដៃស្ទាបពោះខ្លួន ឯង ខ្លាចថាប៉ះពាល់ដល់កូននៅក្នុងពោះ។

   «បែកយើងមិនបានប៉ុន្មានផង ក៏បណ្តើរអាថេយ៍ទៅហើយ សង្ស័យឯងរៀបចំគម្រោងសុំបែកយើងដើម្បីទៅតោងទាមអាថេយ៍មែនទេ?»
ស៊ូហ្គា សួរទៅកាន់ជីមីនទាំងកំហឹងនៅក្នុងខ្លួនឆាបឆេះដូចភ្នំភ្លើងកំពុងតែចង់ផ្ទុះ។

   «ចង់និយាយយ៉ាងម៉េចក៏តាមចិត្តរបស់លោក ខ្ញុំត្រូវការចេញពីទីនេះ»ជីមីន រកងើប តែនាយឡើងមកសង្រ្គប់ពីលើខ្លួនរបស់គេ។

  «ឯងគ្មានសិទ្ធិចេញពីទីនេះ ដរាបណាយើងមិនទាន់អនុញ្ញាត»

  «លោកចង់យ៉ាងម៉េច? ពេលនេះពួកយើងលែងត្រូវជាអ្វីនឹងគ្នាទៀតហើយ លោកក៏អាចជួបមានពេលជាមួយសង្សាររបស់លោក មិនចាំបាច់លួចលាក់ក្រោយខ្នងខ្ញុំ ខ្ញុំព្រមចាញ់លោក តែហេតុអីលោកមិនព្រមដោះលែងខ្ញុំ មិនអាណិតក្មេងកំព្រាល្ងង់ដូចខ្ញុំទេឬ? ល្មមដោះលេងខ្ញុំឲ្យមានសេរីភាពបានហើយស៊ូ...ហ្អឹក...»

   «ដោះលែង? ដោះលែងឯងឲ្យទៅមានប្រុសឈ្មោលដូចជាអាថេយ៍នឹងមែនទេ?»នាយកាន់ តែខឹង ពេលឮពាក្យថាដោះលែងចេញពីមាត់រាងតូច អារម្មណ៍ច្របូកច្របល់មិនដឹងមូលហេតុ។

   «មុននឹងនិយាយអ្វីឲ្យចេះគិតផង ខ្ញុំមិនមែនមនុស្សដូចលោកនិយាយទេ មួយម៉ាត់ណាក៏ថាជួបប្រុសឈ្មោល គិតថាខ្ញុំជាមនុស្សបែបហ្នឹងឬ តាំងពីដើមមក ខ្ញុំមិនដែលទាំងជួបនិយាយជាអ្នកណាផង ហេតុអីចោតប្រកាន់ខ្ញុំស្រស់ៗបែប នេះ ហ្អឹកៗ»

   «ខ្ញុំឈឺមកគ្រប់គ្រាន់ហើយ ខ្ញុំមិនចង់ឈឺដដែលៗទៀតទេ ទោះខ្ញុំស្រឡាញ់លោក តែពេលនេះខ្ញុំមិនចង់ឈឺម្តងទៀតទេ ហ្អឹកៗ លោកគ្មានថ្ងៃយល់នោះទេ អារម្មណ៍ស្រឡាញ់គេតែម្ខាង ថាវាឈឺប៉ុណ្ណា ហើយអារម្មណ៍ដែលត្រូវគេបោកប្រាស់ គេជាន់ឈ្លីក្តីស្រឡាញ់ គេទុកយើងត្រឹមជាកញ្ជះតណ្ហានៅលើគ្រែពេលណាដែលគេចង់ធ្វើវា ដល់ពេលគេត្រូវគ្នាជាមួយអ្នកចាស់ គេក៏ទាត់យើងចោលដូចសម្រាម ហ្អឹកៗ ពេលនេះលោកមកចងកម្មពារជាមួយខ្ញុំទៀត ឬមួយចង់ឲ្យខ្ញុំឈឺចិត្តគ្រាំទ្រូងស្លាប់សិន ទើបលោកសម ចិត្ត? ហ្អឹកៗ»

💢Ownership💢 ( ចប់ )Where stories live. Discover now