ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ផ្ដើមរឿង

17.6K 623 3
                                    

ជំនោរខ្យល់បក់ពីទិសខាងកើត ពាំនាំចំហាយត្រជាក់
ស្រេងដូចទឹកកកទៅលើរាងកាយក្មេងប្រុសតូចច្រឡឹងម្នាក់ដែលកំពុងតែអង្គុយសណ្ដូកជើងលើ
ផ្ទាំងថ្ម សរសេររឿងប្រលោមលោកស្នេហា នៅមាត់
សមុទ្រយ៉ាងស្ងៀមស្ងាត់ជាទីបំផុត។ នាយតូចម្នាក់នេះមានឈ្មោះថា គីម ថេយ៉ុង ។ គេជាអ្នកសរសេរ
រឿងប្រលោមលោកស្នេហាដ៏ល្បីម្នាក់នៅក្នុងបណ្ដាញ
សង្គមផ្សេងៗ ប៉ុន្តែមិនដែលបង្ហាញមុខឲ្យហ្វេនឫ
មហាជនបានឃើញឡើយ។មនុស្សជាច្រើនស្គាល់ត្រឹមស្នាដៃតាក់តែងរឿងដ៏ចំណាន និង រហនាមប្រចាំ
ខ្លួនរបស់គេតែប៉ុណ្ណោះ ដែលគ្រប់គ្នាតែងហៅថា
វិុចតូរៀយ៍។

«ហឹុម...ខ្ញុំនឹងបញ្ចប់រឿងនេះដោយភាពសោកសៅ! ព្រោះស្នេហាមួយនេះ វាមិនអាចទៅរួចតាំងពីដំបូង»

សំឡេងដកដង្ហើមធំបន្លឺឡើងជាច្រើនលើកច្រើនសារ
ព្រោះតែភាពតានតឹងនៅក្នុងចិត្តមានច្រើនរាប់ពាន់
សែនលាន ដោយសារមិនអាចបញ្ចប់រឿងមួយនេះ
បានល្អប្រសើរតាមអ្វីដែលអ្នកអានត្រូវការ។ ពិត
ណាស់! អ្នកណាៗក៏ប្រាថ្នាសុំឲ្យទីបញ្ចប់ គឺជាការ
បញ្ចប់ដ៏សែនរីករាយ ប៉ុន្តែវាមិនអាចទាំងអស់នោះទេ
ពេលខ្លះ ទោះចង់ឫមិនចង់ ក៏ត្រូវតែបញ្ចប់ដោយភាព
ទុក្ខសោក វាគ្មានជម្រើស គ្មានអ្វីដែលល្អជាងនេះ។
មានបែក តែងតែមានជួប បើមានជួបក៏គង់តែព្រាត់
ព្រាត់ព្រោះមូលហេតុច្រើនយ៉ាង ហើយជួនកាលគ្មាន
សូម្បីសិទ្ធិប្រាប់ហេតុផលដែលត្រូវចាកចេញថែម
ទៀត។

«ស្នេហាលោកនាយករដ្ឋមន្រ្តីជាមួយនឹងរាស្រ្តសមញ្ញ
ជាស្នេហាមួយដែល....»កែវភ្នែកមុតថ្លា សម្លឹងមើល
អក្សរនៅលើអេក្រង់កុំព្យូទ័រ ហើយអានសារចុះ សារ
ឡើងជាច្រើនដងរហូតទាល់អស់ចិត្ត ទើបទម្លាក់
ម្រាមដៃទាំងដប់ដាក់លើហ្វន់ ហើយហៀបនឹង
សរសេរពីការចាកចេញរបស់តួអង្គឈ្មោះថា វិុចតូរៀយ៍ ទៅហើយ ស្រាប់តែមានសំឡេងស្រួយស្រែសដូចសារិកាបង្ហើរឡើងកាត់ផ្ដាច់អារម្មណ៍អស់ ឲ្យងាកទៅរកប្រភពសំឡេងយ៉ាងលឿន។


«ថេយ៉ុងហា៎៎...យើងមានដំណឹងល្អមកប្រាប់!»ហ្លាយ
ជាមនុស្សប្រុស ប៉ុន្តែកែភេទ និង តែងខ្លួនជាមនុស្ស
ស្រី រត់ផងស្រែកប្រាប់ ថេយ៉ុង ផង ហាក់ដូចដំណឹង
ដែលយកមកប្រាប់ជាដំណឹងដ៏សែនល្អ និង ពិសេស
យ៉ាងអ៊ីចឹង។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now