«មិនចង់អួតទេណា៎៎ ប៉ុន្តែអ្នកសរសេររឿងប្រលោម
លោកភាគច្រើនឆ្លាតដូចខ្ញុំអ៊ីចឹង»អ្នកដែលគិតថា
ថេយ៉ុង យល់ច្រឡំលើ លោករដ្ឋមន្ត្រី ចង់ប្រាប់ថាគិត
ខុសហើយ។ គ្រប់យ៉ាង គឺជាផែនការរបស់ក្មេងក្បាល
ខូច គីម ថេយ៉ុង និង ខ្វាន់ ទៅវិញទេ ព្រោះមុនពេលចូលទៅក្នុងបន្ទប់ទឹក កំលោះតូចបានលួចមើលកាមេរ៉ាសុវត្ថិភាពដែល ជុងហ្គុក បង្កប់ក្នុងបន្ទប់ទឹក នឹងកុំព្យូទ័រដែលគេទុកនៅលើតុរួចជាស្រេចហើយៗក៏បានឃើញគ្រប់សកម្មភាព មុអីុ ចង់ចាប់រដ្ឋមន្ត្រី ទើបសម្ដែងធ្វើពើដូច ត្រូវ ជុងហ្គុក ក្បត់ ដើម្បីឲ្យគេខឹងនឹងស្រីបម្រើចិត្តលោភលន់ហើយ សំលេសនាងចោល។«បងក៏មិនចង់អួតដែរ ដែលបងជានាយករដ្ឋមន្ត្រីបែរជាមកចាញ់ល្បិចក្មេងក្បាលខូចដូចអូន»
គិតមើលទៅ តើសមទេ? នាមជានាយករដ្ឋមន្ត្រី ស្អាត
ឆ្លាត សង្ហារ មានមួយចប់ ភ្នែកធ្លុះ គំនិតមុត បែរជា
មកចាញ់ក្រោមល្បិចក្មេងទើបកើតទៅវិញ? នេះវា
មិនអន់ហួសពេកទេហ្អ៎៎េស? ចាញ់ល្បិចអ្នកណាមិន
ចាញ់ បែរជាចាញ់ល្បិចក្មេងតូចមួយ។«រដ្ឋមន្រ្តី?»កំលោះតូច បើកភ្នែកធំៗ ស្រប ខ្វាន់ ដាក់
មេប្រូចទៅបាត់ ទុកឲ្យបងប្រុសចាត់ការអនាគតបង
ថ្លៃក្នុងក្ដីស្រម៉ៃរបស់នាងតែម្នាក់ឯង ចំណែក ថេយ៉ុង
វិញ ពេលត្រូវប្រុសចាស់តាមទាន់ជាន់កែង ក៏ព្រិចភ្នែកម៉ក់ៗដូចកូនឆ្កែដើម្បីបន្ទន់ចិត្តនាយ កុំឲ្យ
ច្រឡោតខឹងនឹងក្មេងដ៏គួរឲ្យស្រឡាញ់ដូចជាខ្លួន ប៉ុន្តែ
ហាក់មិនបានផលសោះ។«បងគួរចាត់ការអូនយ៉ាងម៉េចទើបល្អ?»គេធ្វើជាយក
ចុងចង្អុលដៃចុចលើបបូរមាត់ស្រាលៗ សញ្ចឹងគិតថា
គួរដាក់ទោសក្មេងកំពូលល្បិចនេះបែបណាទើបសមនឹងទោសកុហកបោកប្រាស់ឲ្យគេខ្ទេចខ្ទាំបេះដូងស្ទើរតែរលេសរលួសលែងសល់ដង្ហើមដកដើម្បីរស់បន្ត។«អូនថា...ជុប៎៎»ខ្លាចណាស់ ខ្លាចថាត្រូវគេធ្វើបាប
ទើបចំទើតជើងឈរលើសាឡុងលោមុខទៅថើប
ថ្ពាល់របស់លោកនាយករដ្ឋមន្ត្រី១ខ្សឺតទុកជាការ
សុំអភ័យទោស ជាហេតុធ្វើឲ្យអ្នកដែលត្រូវគេថើប
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង