ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:41

4.2K 253 1
                                    

«បើកើតអីធ្ងន់ធ្ងរទៅអ្នកណាទទួលខុសត្រូវ?»គេមិន
បានខឹងនឹងរឿងកន្រ្តងគ្របលើក្បាល ប៉ុន្តែខឹងនឹង
ថេយ៉ុង ដែលរត់រឡាក់រឡាក់ទាក់ជើងដួល ធ្វើឲ្យជើង
ស្រឡូនដែលខ្លួនខំថ្នាក់ថ្នមមានស្នាមរបួស ទោះបី
ជារបួសសើរស្បែកក៏ដោយ។

«អូនសុំទោស អ្ហឹក»
«អាងអីសុំទោសៗ គិតថាបងជាព្រះមិនចេះខឹងឫ? ថ្ងៃនេះបងត្រូវតែវ៉ៃអូនឲ្យរាងម្ដងទើបបាន!!»

«រដ្ឋមន្ត្រីកុំវ៉ៃអូនអី អ្ហឹក បើចង់វ៉ៃ រដ្ឋមន្ត្រីវ៉ៃ អាបងក្បាលត្រង៉ោល និង អាបងភ្នែកលឹបទៅ ព្រោះពួក
គាត់ជាអ្នកយកកន្ត្រងមកឲ្យអូន អ្ហឹកៗ»
«ជំទាវតូចលេងខូច»ពួកគេបន្លឺឡើងដំណាលគ្នា
ហួសចិត្តយកតែមែនទែន។ ចង់បានមេអំបៅខ្លួនឯង










ហៅពួកគេឲ្យមកជួយខ្លួនឯង អ្វីៗធ្វើខ្លួនឯងទាំងអស់
សោះ ពេលរដ្ឋមន្ត្រីបន្ទោស បែរមកទម្លាក់កំហុសឲ្យ
ពួកគេទៅវិញ។ គិតមើលទៅ តើសមទេ? ខូចអី
ក៏ខូចខ្លាំងយ៉ាងនេះ មិនដែលជួបទេ។

«មិនបាច់ប្រឹងដោះសារឫទម្លាក់កំហុសឲ្យអ្នកផ្សេង
ទេ បងស្គាល់ចរិតអូនច្បាស់ណាស់»គេញាក់ភ្នែក
ផ្ដល់សញ្ញាឲ្យកងអង្គរក្សមហាស៊យ ត្រូវក្មេងរបស់
ខ្លួនកូរឡើងវ៉ល់តាំងពីយប់ដល់ព្រឹកដើរទៅធ្វើការងារ
របស់ពួកគេ ទើបងាកមកមកសម្លឹងមើលមុខម៉ក់ៗរបស់អ្នកខ្លះវិញ។

«រដ្ឋមន្ត្រីដាច់ចិត្តលើកដៃវ៉ៃអូនដែរឫ?»កំលោះតូច
ងើយសួរគេ ដោយមិនភ្លេចធ្វើចរិតគួរឲ្យស្រឡាញ់
ដើម្បីឲ្យគេទន់ចិត្ត។

«ហឹុះៗ»គេសើចហឹុះៗហាក់អស់សំណើចជាខ្លាំង
ពេលឭសំណួរដ៏សែនល្ងង់ខ្លៅរបស់ ថេយ៉ុង ។ ប៉ុន្តែ
បើគិតឲ្យដល់ទៅ គេក៏បែបហ្នឹងពិតមែន មិនដែល
ទាំងឲ្យសត្វស្រមោចវារលើសាច់សខ្ចីនេះផង តើសំអាងអីដាច់ចិត្តលើកដៃវ៉ៃបណ្ដូលចិត្តម្ដេចនឹងរួច?








«រដ្ឋមន្ត្រីសើចអី?»កំលោះតូច ងើយសម្លឹងមើលមុខ
គេ ហើយសួរទាំងងើងឆ្ងល់ ពេលដែល ជុងហ្គុក មិន
ព្រមនិយាយអ្វីសោះ ក្រៅពីមើលមុខខ្លួនហើយសើច។

«សើចកូនប្រពន្ធទេដឹង»បញ្ចប់ប្រយោគ គេក៏កាន់ដៃ
ស្រឡូនដូចបន្លាក្រូចនាំដើរទៅសួនផ្កា ដែលសម្បូរ
ទៅដោយមេអំបៅហោះហើរត្រត្រសង ដោយខ្លះកំពុង
តែក្រេបលំអងផ្កា។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now