ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១៦

6.2K 353 0
                                    

«អឹ...គឺ...»មាត់និយាយរដាក់រដុបហាក់ដូចជាមិន
ចង់គេងជាមួយគេសោះឡើយ ខណៈជើងទាំងគូ
បោះសន្សឹមៗទៅរកពូក រួចឡើង ហើយវារទៅរក
អ្នកដែលត្រដាងដៃចាំ ទើបដាក់ក្បាលលើដើមដៃ
ហាប់ណែនសុទ្ធតែសរសៃរបស់លោករដ្ឋមន្ត្រី មុន
នឹងស្រវាឱបខ្លួនគេជាប់។

«ខ្ញុំមានរឿងចង់សួរលោករដ្ឋមន្ត្រី» ជុងហ្គុក មិនមាត់
តែក៏គ្រហឹមក្នុងដើមកជំនួសភាសានិយាយថាយល់
ព្រមឲ្យសួរ ចង់សួរប៉ុន្មានសំណួរក៏តាមចិត្ត។

«រាល់...រាល់ថ្ងៃយើង...យើងត្រូវជាអ្វីនឹងគ្នា?»
«ចុះឯងគិតថាយើងត្រូវជាអ្វីនឹងគ្នា?»
«ប្រហែលជាអ្នកដទៃទេដឹង»
«មិនមែនជាអ្នកដទៃ ឯងជាមនុស្សពិសេសរបស់
យើង ចាំពាក្យនេះឲ្យច្បាស់ណា គីម ថេយ៉ុង ក្មេង
ទើបកើត!!!»



ជុងហ្គុក ងើបក្រោកអង្គុយ បន្លឺពាក្យតវ៉ាភ្លាមៗ ពេល
ឭអ្នកម្ខាងទៀតនិយាយថាពួកគេជាអ្នកដទៃ ។ អ្នក
ដទៃយ៉ាងម៉េច? បើទាំងឱបទាំងថើបគ្នារាល់ថ្ងៃនៀក?
គ្រាន់តែវាមិនមែនជាគូសង្សារប៉ុណ្ណោះ តែក៏មិនមែន
ជាអ្នកដទៃ ដឹងត្រឹមតែថា ថេយ៉ុង ពិសេស ហើយសំខាន់សម្រាប់គេ។

«មនុ...មនុស្សពិសេស? ពិសេសបែបណាទៅ?»ទោះ
បីឭច្បាស់ពេញទាំងត្រចៀក ក៏នៅតែសួរបញ្ជាក់ ព្រោះចង់ដឹងថា មនុស្សពិសេស ដែលគេនិយាយ
តើវាពិសេសកម្រិតណាទៅ? កម្រិតខ្ពស់ឫ កម្រិត
ទាប?

«ពិសេសលើសមនុស្សទូទៅ»និយាយចប់ គេក៏ប្រះ
ខ្នងដេកវិញ ដោយដាក់ក្បាលលើដើមភ្លៅរបស់អ្នកដែលខ្លួនទើបតែបញ្ជាក់ប្រាប់ថាជាមនុស្ស
ពិសេស។

«ទូទៅ ទាំងអស់ឫ?»ថេយ៉ុង បើកភ្នែកធំៗ សួរទៅ
កាន់គេទាំងលើកដៃខ្ទប់ មាត់ហើយគេក៏គ្រហឹមក្នុងដើមក ជំនួសពាក្យនិយាយថាមិនខុសទេ។

«អឹម»
«បើពិសេសខ្លាំងដ៏ថ្នាក់នេះ គួរណាតែចែកលុយ
ចាយខ្លះ»


«អឹម»
«បើពិសេសខ្លាំងដ៏ថ្នាក់នេះ គួរណាតែចែកលុយ
ចាយខ្លះ»កំលោះតូច ធ្វើមុខស្អុយ បន្លឺសំឡេងតិចៗ
ទាំងមិនសុខចិត្ត។ មាត់ប្រាប់ថា ខ្លួនជាមនុស្សពិសេស ប៉ុន្តែទង្វើមិនដូច្នោះទេ បើពិសេសមែន ប្រាកដជាឲ្យលុយចាយខ្លះហើយ មិនមែនអត់សោះ
បែបនេះទេ ឲ្យតែបឺត ហើយនិងថើប។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now