ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​Ep​44

3.9K 249 0
                                    

«បិទ​មាត់​ភ្លាម​ថេយ៍​!!!!​បងប្រាប់ថា​ឲ្យ​ឈប់​និយាយ​ណា​!!!»

«អូនសូមជូនពរឲ្យបងមានសុភមង្គលនៅក្នុងជីវិត រស់នៅ
ប្រកបដោយសេចក្ដីរីករាយ និង សេចក្ដីសុខ! សូមបងបំពេញតួនាទីជាស្វាមីដ៏ល្អ និង ជាឪពុកជាទីគោរពរបស់កូនក្នុងផ្ទៃព្រះនាង ហ្វាវីដា! ចាប់ពីថ្ងៃនេះតទៅ អូនអស់សិទ្ធិ អស់តួនាទីជាមនុស្ស
ពិសេសរបស់បងទៀតហើយ មុននឹងអស់ឱកាស អូនមិនសុំអ្វីច្រើនទេ សុំតែម៉្យាងគឺ ចូរបងបំភ្លេចគ្រប់យ៉ាងដែលទាក់ទងនឹងអូនចោលចុះ ចំណែកអូនវិញ សុំត្រឹមការចងចាំ និងអនុស្សាវរីយ៍ល្អៗដែល
យើងធ្លាប់សាងរួមគ្នា​ ទុកក្នុងបេះដូងបរិសុទ្ឋមួយនេះរហូតដល់ថ្ងៃសូន្យសង្ខារប៉ុណ្ណោះ! លាហើយ...នាយករដ្ឋមន្ត្រីរបស់អូន-ប្រាវវវវវ​!!!!!!»

«ថេយ៍​!!!!!!!!»


​ ជុងហ្គុក​ ស្រែក​មួយ​អស់​សំឡេង​ ខណៈ​ដែល​កំពុង​តែ​និយាយ​
ឆ្លងឆ្លើយ​សុខៗ​ ក៏បាត់​សំឡេង​អ្នក​ម្ខាងទៀត​ ថែម​ទាំង​ឭសំឡេង​អ្វី​
មិន​ដឹង​ ដឹង​ត្រឹម​ថាពេល​នេះ​ បេះដូង​របស់​គេប្រេះ​បែក​ជាពីរ
ហើយ​។

ក្រោយ​​ឈរ​គាំង​មួយ​សន្ទុះ​ ទម្រាំ​ទាញស្មារតី​មកវិញ​បាន ក៏ជាពេលដែល​ក.ដៃទាំង​សងខាង​ដាច់​ចេញ​ឈាម​ ព្រោះ​តែគេព្យាយាម​ខ្ញាំ​សាច់​ខ្លួន​ឯង​ ដេីម្បី​ដាស់​ខ្លួន​ពីភាព​ភ្លឹក​ភាំង​។

«ថេយ៍​...! ថេយ៍​! អូននៅទីនេះ​ក្បែរ​បងមែនទេ​?​ បងដឹង​ថាអូន​
មិន​បានទៅណា​ឆ្ងាយ​ពីទីនេះ​ឡេីយ​ ឆាប់​ចេញ​មកណា»រត់​បណ្ដើរ​
ស្រែក​ហៅ​ម្ចាស់​បេះដូង​បណ្ដើរ​។  គេមិនជឿ​ថា​ ថេយ៉ុង​ ទៅណា
​បាន​ឆ្ងាយ​ពីទីនេះឡើយ​ មនុស្ស​ខ្លួន​តូចតែមួយ​ តេីអាច​ទៅណាបានទៅ​?​ ចំណែក​រឿង​សំឡេង​ធ្លាក់​របស់​ក៏គេមិនជឿថា​កូនប្រពន្ធ​ របស់​គេ​ជួប​គ្រោះថ្នាក់​ឡើយ​ មិនជឿ​ជាដាច់ខាត​ខាត​ បេីជឿ​ លុះត្រាតែ​ឃេីញ​ សាកសព​ ថេយ៉ុង​ នៅចំពោះ​មុខ​។









ហៅបាត់ៗ​ ពុំ​មាន​សំឡេង​ឆ្លើយ​តប​ ធ្វើ​ឲ្យ​ដេីម​ទ្រូង​មនុស្ស​ប្រុស​
ម្នាក់​នេះ​កាន់​តែប្រេះបែក​ជាបន្តបន្ទាប់​ ហើយ​មិនយូរទេ​ វានឹង​ធ្លុះធ្លាយ​រលាយ​គ្មាន​សល់​សូម្បី​តែមួយ​ចំណិត​តូច។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now