ម្ចាស់ស្នេហ៍លោកនាយក​រដ្ឋមន្ត្រី​Ep:61

4.1K 213 0
                                    

«នាំបងមកទីនេះ​ធ្វើ​អី?»
«មក​រំលឹក​អនុស្សាវរីយ​»ជុងហ្គុក​ ធ្វើ​មុខ​ឆ្ងល់​ ពេលឭ​ប្រពន្ធ​
ក្មេង​ប្រាប់​ថានាំមក​រំលឹក​អនុស្សាវរីយ៍​ ប៉ុន្តែ​ក៏ស្រាប់​តែបាត់
ឆ្ងល់​ភ្លាម​ៗ​បន្ទាប់​ពី៖
ផូសសស!!!
«មួយផ្លែប៉ោម​​ផ្ដេីម​ស្នេហ៍​ បងចាំហេីយនៅ?​បេីមិនទាន់ចាំ
អូន​គប់​ថែម​មួយ​ផ្លែ​ទៀត​!»ថេយ៉ុង​ លេីកដៃ​បម្រុង​គប់​ថែម​
មួយ​ផ្លែ​ទៀត​ តែក៏ត្រូវ​ទម្លាក់​ដៃចុះ​ភ្លាម​ៗ​ពេល​អ្នក​ម្ខាងទៀត​
ឆ្លើយ​ថាចាំយ៉ាង​លឿន​។
«ចាំហេីយៗ»



ជុងហ្គុក​ លេីក​ដៃ​អង្អែល​ក្បាល​ថ្នមៗ​ត្រង់​កន្លែង​ដែល​ប្រពន្ធ​
គប់​ចំមួយ​ផ្លែ​ប៉ោម​ ស្រប​ជេីង​ទាំង​គូ​បោះជំហាន​ទៅរក
រាងកាយ​តូច​ល្អិត​កាន់​តែកៀកទៅៗ​ រហូត​ដល់​អ្នក​ម្ខាងទៀត​
ត្រូវ​ឈានជេីង​ថយ​ក្រោយ​ម្ដង​មួយជំហានៗ​ទាល់តែ​ដួល​
មួយ​ជំហរ​ តែក៏មាន​ប្រអប់​ដៃក្រាស់​ឃ្មឹក​ក្រសោប​ចង្កេះ​
អង្ក្រង​ជាប់​ហើយ​ទាញ​មកផ្ដួលលេីដេីមទ្រូងមាំវិញ។

«បេីជ្រុល​ជា​មក​រំលឹក​អនុស្សាវរីយ​ហើយ​ បងក៏ចង់​រំលឹក
​ខ្លះៗអំពី​អូនដែរ​»គេឱន​ខ្សឹប​ដាក់​ត្រចៀក​កំលោះ​តូច​ស្រាល​ៗហើយ​ផ្លុំ​ខ្យល់​ក្ដៅ​ចូល​ឲ្យ​កាន់​តែ​ព្រឺព្រួច​ ជាហេតុ​ធ្វើ​ឲ្យ​
នាយតូច​ អត់នឹង​បុក​ពោះ​ភ័យ​មិនបាន​។ តេីគេ​ចង់​រំលឹក​អំពី
អ្វី​ទៅ?​ ហេតុ​អ្វី​ចាំបាច់​លេង​ទឹក​មុខ​ខ្លាំង​សម្បើម​ម្ល៉េះ​?

«រំ...រំលឹក​អី​ អូន​គ្មាន​អ្វី​ឲ្យ​បងរំលឹក​ទេ»





«ហេតុ​អី​ថា​គ្មាន​?»
«មាន​កន្លែង​ណា?»
«កន្លែង​នេះ!»​ជុងហ្គុក​ លេីកម្រាមដៃ​ចុច​លេី​ថ្ពាល់​ខាង​
ឆ្វេង​ថ្នមៗ​ ចង់​បញ្ជាក់​ថា​អនុស្សាវរីយ៍​ទាក់ទង​នឹង​ថ្ពាល់​មួយ​
ហ្នឹង​។

ត្រឡប់​ទៅ១ឆ្នាំ​មុន...

«ព្រឹកស្អែកខ្ញុំត្រូវទៅសេអ៊ូលវិញហើយ ប្រហែលជាមិនបានត្រឡប់មកទីនេះម្ដងទៀតទេ បើសិនជាចង់បានអ្វីសុំខ្ញុំពេលនេះបាន ខ្ញុំព្រមឲ្យឯងគ្រប់យ៉ាង»
«គ្រប់យ៉ាងទាំងអស់ឫ
«អឹម»
«អ៊ីចឹងសុំថើប១ខ្សឺតមក»












ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now