ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​Ep:56

3.9K 233 0
                                    

«សុំទោស​ បង​ធ្វើ​ឲ្យ​អូន​យំ​ម្ដង​ទៀត​ហើយ​ សុំទោស​...»
ជុងហ្គុក​ បន្លឺ​ឡើង​ក្នុង​ចិត្ត​ ស្រប​ក្រសែ​ភ្នែក​សម្លឹង​មេីល​
ក្មេងមិនដាក់​ ហើយ​ក៏តាំង​ចិត្ត​ថា​ នេះជា​លេីក​ចុងក្រោយ​
ហើយ​ដែល​ ថេយ៉ុង​ យំ​ ព្រោះ​តែ​បញ្ហា​របស់​ពួកគេ​។ ថ្ងៃ​
នេះ​ គេនឹង​ដោះស្រាយ​គ្រប់យ៉ាង​ឲ្យ​ដាច់​ស្រេច​ លែង​ឲ្យ​
ជំពាក់​ជំពិន​តទៀតហេីយ។ គិតដល់​ចំណុច​នេះ​ គេក៏ក្រោក​
ឈរ​ ហើយ​ព្រលែង​មួយ​ប្រយោគ​ដែល​ឲ្យ​មនុស្ស​គ្រប់រូប​
រួម​ទាំង​ ថេយ៉ុង​ ក្ដុកក្ដួល​ហូរទឹក​ភ្នែក​កាន់តែ​ខ្លាំង​៖

«ខ្ញុំ​ ចន​ ជុងហ្គុក​ សូមប្រកាស​លាលែង​ចេញ​ពី​តំណែង​
នាយករដ្ឋមន្ត្រី​ ចាប់​ពី​ថ្ងៃ​នេះ​តទៅ»








«រដ្ឋមន្ត្រី​ កុំអី!!!​ អូនសុំ​អង្វរ​បង​ អ្ហឹក​...»ពាក្យ​សម្តី​មួយ​ៗ​ បញ្ជាក់​ពី​ភាព​ច្បាស់​លាស់​របស់​គេ​ ធ្វើ​ឲ្យ​ ថេយ៉ុង​ ទប់​អារម្មណ៍​លែង​បាន​ ក៏ស្រែក​ហាម​ឃាត់​គេពីចម្ងាយ​។ 

សំឡេង​ស្រាល​ស្រទន់​អម​ដោយ​ការ​ដង្ហក់​ខ្យល់​ព្រោះ​
ព្យាយាម​ទប់​កុំឲ្យ​សំឡេង​យំ​ឭ​ចេញទៅ​ក្រៅ​ រសាត់​ចូល​ត្រចៀក​អ្នក​សារព័ត៌មាន​ ជាហេតុ​នាំឲ្យ​ពួក​គេ​បង្វែរ​
កាមេរ៉ា​ទៅរក​ នាយតូច​ វិញ​ម្ដង​។

«នេះ​ជាលោក​ គីម​ ថេយ៉ុង​ គូស្នេហ៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ តេីត្រូវទេ​?»
«តេីពួក​យេីងអាចសុំ​ការ​អនុញ្ញាត​សំភាស​លោក​បន្តិច​បានទេ​?»








«មេីល​ទៅ​លោក​នៅ​ក្មេង​ខ្លាំងណាស់​ អាយុ​មិនលេីសពី
២០ឆ្នាំ​ទេ​ ហេតុអ្វី​បានជា​លោក​សម្រេច​ចិត្ត​សេពគប់​ជាមួយ​
នឹង​លោក​នាយករដ្ឋមន្ត្រី​?»សំណួរ​នេះ​ មិនមែន​ជា​សំណួរ​
ដែល​គួរ​សួរ​ឫក៏ចង់ដឹងឡេីយ​។ ម្ចាស់​សំណួរ​ កំពុង​តែចង់​
បញ្ជាក់​ប្រាប់​មនុស្ស​គ្រប់គ្នា​ដោយ​ប្រយោល​ថា​ គីម​ ថេយ៉ុង​ ទាក់ទង​ លោក​នាយករដ្ឋមន្ត្រី​ ក៏ព្រោះតែ​អំណាច​ និង​ទ្រព្យសម្បត្តិ​របស់​គេ​ មិនបាន​ទាក់ទង​គ្នា​ព្រោះ​ក្ដី​ស្រឡាញ់​ឡើយ​ ព្រោះ​ម្នាក់នៅ​ក្មេង​ អាយុតិច ចំណែក​ម្នាក់​ទៀត​អាយុ​ឡេីង​ជាង៣០ឆ្នាំ​ទៅហេីយ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now