ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:29

4.7K 260 3
                                    

«អ្ហឹកៗៗ»ព្យាយាមណាស់ ព្យាយាមខាំមាត់ គក់ទ្រូង
យំមិនឲ្យសំឡេងធ្លាយចេញទៅក្រៅ តែធ្វើមិនបាន
ទើបបណ្ដាលឲ្យសំឡេងឭដល់អ្នកខ្លះ។

«បងដឹងថាអូននៅខាងក្នុងនេះ បងដឹងថាអូនកំពុង
តែស្អប់បង ព្យាយាមគេចមុខពីបង ហើយបងក៏មិនខឹងអូនដែរ គ្រាន់តែសុំរឿងម៉្យាង សូមកុំឈប់ស្រឡាញ់បង ព្រោះបងគ្មានថ្ងៃឈប់ស្រឡាញ់អូនឡើយ»

«មនុស្សបោកប្រាស់ ខ្ញុំស្អប់លោកខ្លាំងណាស់ អ្ហឹកៗ»
«ស្អប់បងបាន តែកុំឈប់ស្រឡាញ់បង»គេអាចប្រ
គល់អ្វីៗគ្រប់យ៉ាងបានទាំងអស់ឲ្យតែជារបស់ដែល
ថេយ៉ុង ត្រូវការ ប៉ុន្តែគេមិនអាចឲ្យចិត្តស្អប់លុបការ
ស្រឡាញ់របស់គេបានឡើយ។





គេយល់ ថែមទាំងយល់ច្បាស់ទៀតផង ពីអារម្មណ៍
របស់ ថេយ៉ុង នាពេលនេះ ព្រោះគេជាដើមហេតុក៏
មិនខុសគ្នាប៉ុន្មានដែរ។ ថេយ៉ុង ឈឺ ព្រោះគិតថាគេ
ជាមនុស្សបោកប្រាស់ យកក្ដីស្រឡាញ់របស់ខ្លួនមក
ជិះជាន់ លេងសើច ប៉ុន្តែនាយតូចមិនដឹងឡើយថា
មនុស្សដែលខ្លួនកំពុងយល់ច្រឡំខុស គេមានអារម្មណ៍បែបណា? គេខូចចិត្ត អន់ចិត្ត គេមានអារម្មណ៍ខុសធ្ងន់ដែលទាញមនុស្សស្លូតត្រង់ មិនដឹង
ខ្យល់អ្វីម្នាក់ មកប្រឡូកក្នុងជីវិតដ៏សែនស្មុគស្មាញ
របស់គេ ហើយគេរឹតតែខឹងនឹងបេះដូងខ្លួនឯង ដែល
មិនព្រមដោះលែងក្មេងម្នាក់នេះឲ្យមានសេរីភាព ព្រោះ បើគ្មាន ថេយ៉ុង ជីវិតជានាយករដ្ឋមន្រ្តីរបស់គេ
គឺស្មើនឹងសូន្យ។

«ឆាប់ចេញពីមុខហាងខ្ញុំទៅ កុំឲ្យខ្ញុំហៅប៉ូលីសមក
អូសករដ្ឋមន្រ្តីចេញឲ្យសោះ!!!»កំលោះតូច ព្យាយាម
ស្រួលអារម្មណ៍ រហូតធូរស្រាលបានខ្លះ អាចហារមាត់
និយាយចេញបានដោយមិនញ័រដូចមុនទៀត ទើប
ស្រែកដេញគេឲ្យចេញពីហាង ថែមទាំងភ្លេចខ្លួន គំ
រាមខលហៅប៉ូលីសមកទៀតផង។




«អូនក៏ដឹងថាបងជាអ្នកណា គិតថាយកប៉ូលីសមក
គំរាមបងៗខ្លាចអូនឫ?»ជុងហ្គុក ញាក់ស្មាឆ្លើយតប
វិញបែបហីៗ ព្រោះគេមិនខ្វល់ស្រាប់ហើយ ចង់ខលហៅស្ដេចមកទៀតក៏គេមិនព្រឺក្បាលដែរ គេខ្វល់តែម៉្យាងគឺចូលខាងក្នុង និយាយសម្រួលគ្នាជាមួយក្មេងដែលគំរាមខលហៅប៉ូលីសមកអូសក គេប៉ុណ្ណោះ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now