ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp37

4.2K 245 0
                                    

«អូនក៏មិនគួរណាមកលង់ខ្លួន លង់ចិត្តនឹងប្រុសចាស់ដូចជារដ្ឋមន្រ្តីសោះ អ្ហា៎៎យយយ»និយាយមិន
ទាន់ចប់ស្រួលបួលផង ស្នូរសំឡេងកាំជ្រួញដ៏ធំ
ក៏បន្លឺឡើង ទាក់ទាញចិត្តកំលោះតូចឲ្យបែរទៅមើល
ប្រភពសំឡេង ហើយកាំជ្រួញក៏បែកចេញជាអក្សរ
ថា"គីម ថេយ៉ុង"បន្ទាប់ពីឈ្មោះបានរលាយបាត់
កាំជ្រួញថ្មីមួយទៀតក៏បាញ់ឡើង បង្ហាញឲ្យឃើញ
ពាក្យមួយឃ្លាដែលធ្វើឲ្យកំលោះតូចរំភើបរហូតស្រក់
ទឹកភ្នែក ពាក្យនោះសរសេរថា"ម្ចាស់ជីវិតបង"។

«អូនស្រឡាញ់រដ្ឋមន្ត្រីខ្លាំងជាងគេនៅលើលោកនេះ»
«ចុះមុននេះក្មេងក្បាលខូចណានិយាយថា មិនគួរ
លង់ខ្លួនស្រឡាញ់ប្រុសចាស់?»
«មុននេះអូននិយាយលេងទេ ពេលនេះទើបនិយាយ
ការពិត ខិកខិក»ថេយ៉ុង សើចកខឹក រួចផ្ដួលខ្លួនផ្អែក






នឹងស្មាក្រាស់ឃ្មឹករបស់ ជុងហ្គុក ទើបនាំគ្នាមើលកាំ
ជ្រួញបន្ត បន្ទាប់ពីមើលកាំជ្រួញអស់ចិត្ត ក្មេងខ្លះក៏
ចាប់ផ្ដើមទាញាំុម្ដង ទើបនៅតែសុខចេះតែរអ៊ូ៖

«ហើុយ!!»
«??»ជុងហ្គុក មិនបានសួរនាំ គ្រាន់តែសម្លឹងមើល
មុខក្មេង ហើយលេចសំណួរពេញខួរក្បាល។

«មនុស្សបើគេស្រឡាញ់យើង គេខ្វល់ពីយើងហើយ»
«អូនកើតអី?»

«បើគេស្រឡាញ់យើងពិត គេប្រាកដជាដឹងថាយើង
កើតអីហើយ»
«បងមិនយល់ទេថេយ៍»

«មកពីមិនស្រឡាញ់យើង ទើបគេមិនយល់ពីយើង បើស្រឡាញ់គេយល់ពីយើងហើយ»
«អូនមករដូវ?»អស់ជម្រើស ក្រញ៉ាញ់ខួរ គេក៏ធ្វើជា
សួរសំំណួរ ដែលទាក់ទាញកែវភ្នែកមូលក្លុំសម្លក់
ស្ទើរជ្រុុះគ្រាប់ភ្នែកលើស្មៅ គេហៀបនឹងសួរជីកឫ
សគល់ពីមូលហេតុដែលនាំឲ្យខឹងគេឥតហេតុផលទៅហើយ ខណៈនោះក៏មានសំឡេងមាំដែល លោក
នាយករដ្ឋមន្ត្រីស្គាល់ច្បាស់ថាជាអ្នកណា បន្លឺឡើង៖






«ក្មេងខឹងងរង៉ក់មិនព្រមប្រាប់ហេតុផលបែបនេះ
ប្រាកដជាឃ្លានហើយ»បុរសមាឌខ្ពស់ស្រឡះ មានកែវភ្នែកពណ៌ត្នោតចាស់ ស្ថិតក្នុងឈុតគ្រឺហ្សេរយ៉ាងសង្ហារ ដែលអាចឲ្យក្មេងមិនធ្លាប់ស្គាល់ដូចជា គីម ថេយ៉ុង ទាញបានយ៉ាងច្បាស់ថាបុរសម្នាក់នេះប្រាកដ
ជាអគ្គនាយកក្រុមហ៊ុនអ្វីមួយមិនខាន។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now