ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​Ep:53

4K 236 0
                                    

«រដ្ឋមន្ត្រី​ បងខឹងអូន​រឿង​អី​ បង​ប្រាប់​អូនមក​ណា»
«ជុងហា៎..»
«បង​!​ឆ្លេីយនឹង​អូន​មួយ​ម៉ាត់​មកណា»
«ប្ដី​សម្លាញ់​ កុំព្រងេីយនឹងអូនអី​ អូនឈឺ...»
«បង! អ្ហឹក​ៗ»ទ្រាំនឹង​ឫកពា​ព្រងើយ​កន្តើយ​របស់​មនុស្ស​ប្រុស​ដែល​ធ្លាប់​តែ​ផ្អែមល្ហែម​លែងបាន​ ទឹកភ្នែក​ក៏ហូរ​ចុះដូចបាក់​ទំនប់​ ហាក់ចង់​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្មេង​ប្រុស​ម្នាក់​នេះ​ ឈឺ​ខ្លាំង​កម្រិត​ណា។

«ឈប់​និយាយ​ពាក្យ​ថា​ បងលែង​ស្រឡាញ់​អូន​ ឈប់​គិត​ថា​ខ្លួន​ឯង​មិន​ស្អាត​ ឈប់​គិត​ថាបងនឹងមាន​អ្នក​ថ្មី​ចោល​អូន! ឆាប់​យកគំនិត​ឆ្កួត​ឡប់​ទាំង​អស់​នេះ​ចេញ​ពីខួរ​ក្បាល​អូនទៅ​ ព្រោះ​បងពិតជា​មិន​អាច​រស់​ដោយ​គ្មាន​អូន​ និង​ កូន​ បានឡេីយថេយ៍!»







ទ្រាំ​លែង​បាន​ គេក៏ដាក់ទៅ​វិញ​ផាំង​ៗ​ ទាល់​តែ​ ថេយ៉ុង​ ស្ងាត់​មាត់​
ឈឹង​ដូច​គេ​ចុក​។ ហើយ​ ក៏អង្គុយ​យំ​អណ្ដឺតអណ្ដក​ មិនហ៊ាន​យំខ្លាំង
ទេ​ ខ្លាច​ ជុងហ្គុក​ នឹង​ខឹងកាន់តែ​ខ្លាំង​ រឹត​តែមិនអាច​បញ្ឈប់​ទឹកភ្នែក​
បាន​ ពេល​អ្នក​ម្ខាងទៀត​ធ្វើ​ឫកពា​ប្រងើយកន្តើយ​ដាក់​ដូច​ខ្លួន​ជា
មនុស្ស​គ្មាន​រូប​រាង​។

«ឈប់​យំ!»ពាក្យ​ពីរ​ម៉ាត់​យ៉ាង​ខ្លី​នេះ​ ពុំ​បាន​ជួសជុល​ចិត្ត​ ថេយ៉ុង​ ឲ្យ​បាន​ធូរស្បើយ​ឡេីយ​ មាន​តែកាន់​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​
យ៉ាប់យ៉ឺន​ខ្លាំង​ឡើងៗ​ទៅវិញ។

«អ្ហឹក​ៗ​»
«បងប្រាប់ថាឲ្យឈប់យំ!​ឆាប់​ឈប់​យំភ្លាម!​ ឫ​ មួយ​ចង់​ឲ្យ​បងលេង
ធម៌​ក្ដៅ​ជាមួយ​?»ជុងហ្គុក​ សង្គ្រឺត​ធ្មេញ​ ងាកតម្លេីង​សំឡេង​ដាក់​
ប្រពន្ធ​ ហុចផល​ឲ្យ​កំលោះ​តូច​ភ្ញាក់​ព្រើត​ ភ័យ​ យំកាន់តែ​ខ្លាំង​។







«ចង់​ឲ្យ​ឈប់​យំ​ម៉េច​មិន​លួង?​ ចាំបាច់​អី​មក​ស្រែក​គំហក​ដាក់​អូន!
ដឹងអត់ថាកូន​ភ័យ​ប៉ុនណា​?​អ្ហឹក​»មិនព្រមចាញ់​ នាយតូច​ ក៏ងាក
ទៅ​ស្រែក​ដាក់​ ជុងហ្គុក​ វិញ​ រួច​ងេីប​ដេីរ​ចេញ​ទៅបាត់​ ខណៈ​ទឹក​
ភ្នែក​ចេះតែហូរមិនព្រមឈប់​។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now