ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​Ep55

3.7K 233 0
                                    

កំពុង​តែ​និយាយ​ពន្យល់​កុំឲ្យ​ ថេយ៉ុង​ បន្ទោស​ខ្លួន​ឯង​ ក៏ត្រូវ​ស្ងាត់​មាត់​ ងាក​ទៅមេីល​អេក្រង់​ទូរទស្សន៍​ទាំង​ពីរ​នាក់​ បន្ទាប់​ពីឮ​អ្នក​សារព័ត៌មាន​ផ្សាយ​ថា៖

«....អ្វី​ដែល​ប្រជាជន​ក្រៅ​ និង​ ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​
គ្រប់​ស្រទាប់​វណ្ណៈ​កំពុង​តែវែក​ញែក​ រកខុសត្រូវ​ ចង់​ដឹង​
ពី​ព័ត៌មាន​បែក​ធ្លាយ​ថា​ លោក​រដ្ឋមន្ត្រី​វ័យក្មេង​ ចន​ ជុងហ្គុក​
មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ប្រុស​វ័យ​ប្រហែល​ជា
១៨ទៅ១៩ឆ្នាំ​ ជាការ​ពិត​ឫត្រឹមជា​ការ​ប្រឌិត​ឡើង​របស់​ជន
ខិលខូច​ សូមទស្សនា​ការ​ផ្សាយ​ផ្ទាល់​អំពី​ការ​ធ្វើ​សន្និសីទកាសែត​របស់​លោក​នាយករដ្ឋមន្ត្រី​ ចន​ជុងហ្គុក​ ដូច​តទៅ៖









«ថ្ងៃ​នេះ​ ប្រហែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ជីវិត​ ដែល​ខ្ញុំ​ធ្វើ​សន្និសីទកាសែត​ហើយ​»សម្ដី​របស់​គេ​ ធ្វើ​ឲ្យ​ប្រជាជន​ទាំង​
អស់​ដែល​កំពុង​តាមដាន​ការ​ផ្សាយ​ផ្ទាល់​ រួម​ទាំង​អ្នក​សារព័ត៌មាន​ និង​ ក្មេង​ខ្លះ​អង្គុយ​នៅ​លេី​សាឡុង​មិនជាប់​។

«ហេតុ​អ្វី​ទៅ​លោក​រដ្ឋមន្ត្រី​?​តេីលោក​អាច​ប្រាប់​ពី​ហេតុ
ផល​ដល់​ពួក​យើង​ទាំង​អស់​គ្នា​ រួម​ទាំង​ប្រជាជន​ក្នុង​ និង​ក្រៅប្រទេស​ផងតេីបានទេទាន?»
«ត្រូវ​ហើយ​លោកៗ!»
«ចំពោះ​រឿង​ព័ត៌មាន​បែក​ធ្លាយ​ នៅក្នុង​វីដេអូ​នោះ​ បង្ហាញ​
ឲ្យ​ឃើញ​ពី​ភាព​ផ្អែមល្ហែមហាក់ដូចជាគូស្នេហ៍​ ​រវាង​លោក​នាយករដ្ឋមន្ត្រី​ ជាមួយ​នឹង​ក្មេង​ប្រុស​ម្នាក់​នោះ​ តេីជា​ការ​
ពិត​ឫយ៉ាងណា​ សូមបញ្ជាក់​ផង​លោក​រដ្ឋមន្ត្រី​!»
.............







«ថ្ងៃ​នេះ​អាច​ជា​ថ្ងៃ​ចុងក្រោយ​ដែល​ខ្ញុំ​ធ្វើ​សន្និសីទកាសែត​
ដូច្នេះ​ គ្រប់​រឿង​ទាំងអស់​នឹង​បញ្ជាក់​នៅ​ថ្ងៃ​នេះ!»ទឹកមុខ​មាំ
ទាំ​ អម​ដោយ​ពាក្យ​សម្តី​មួយ​ៗតែ​បង្កប់​ដោយ​ភាព​អង់អាច​
ផ្ដាច់​ការ​ បាន​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ ចាប់​ផ្ដើម​ព្រឺ​ឆ្អឹង​ខ្នង​ ចង់​លេីក​ដៃ​ទះ​មាត់​អត់​គម្រប់​និយាយ​មិនចេះខ្លាចដាច់
ក្បាល​មុន​នេះ​។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now