«នាងមិនបានមានទំនាក់ទំនងសុីជម្រៅជាមួយបងទេ នាង
មានទំនាក់ទំនងជាមួយនឹង សុងកាង អាម្នាក់ដែលបង្អាប់
អូនថាកូនរបស់បងកាលយប់បុណ្យណូអែល!អូនចាំបាន
ទេ?សុងកាង ជាមិត្តបង ហើយស៊ូស៊ី ក៏ជាមិត្តបង ពួកយើងជាមិត្តល្អនឹងគ្នាតាំងពីវិទ្យាល័យ ហើយពួកគេពីរនាក់មាន
ទំនាក់ទំនងជាមួយគ្នាលេីសពីពាក្យថាមិត្តរហូតជប់បានកូន
ទារកមួយនៅក្នុងពោះដូចជាអូនដែរ!ប៉ុណ្ណឹងច្បាស់ដែរទេ
ជំទាវតូច?!!»
«មុននេះអូនសម្ដែងធ្វេីតាមតួឯកនៅក្នុងប្រលោមលោកតាស៎ បងកុំខឹងអូនអីណា ណាៗ ម្ចាស់បេះដូងអូន ជុ៎បៗ»មិនមែនសម្ដែងតាមតួឯកនៅក្នុងប្រលោមលោកតាមអ្វីដូចមាត់និយាយនោះទេ វាគ្រាន់តែជាពាក្យលួងលោមដេីម្បីកែប្រែស្ថានការណ៏ប៉ុណ្ណោះ។ មុននេះបេី ជុងហ្គុក បក
ស្រាយមិនទាន់ទេ ច្បាស់ណាស់ ថេយ៉ុង ប្រាកដជាស្ទះដេីមទ្រូងស្លាប់ដូចពាក្យនិយាយមិនខានទេ។«ពួកយើងរស់នៅជាមួយគ្នាយូរហើយ សម្ដែងឫជាការពិត
បងមេីលដឹងទាំងអស់ មិនបាច់ព្យាយាមនិយាយលួងចិត្ត
បងទេ»គេមេីលដឹង ថែមទាំងដឹងច្បាស់ទៀតផងថា ប្រពន្ធ
ខឹង ប្រចណ្ឌខ្លាំងកម្រិតណាពេលមិនទាន់ស្ដាប់ការបក
ស្រាយរបស់គេចប់ ប៉ុន្តែពេលដែលដឹងការពិត ក៏ធ្វើជារក
លេសថាសម្ដែងតាមតួឯកនៅក្នុងប្រលោមលោក!បាន
ហេីយ គីម ថេយ៉ុង ឈប់បាន ឈប់ទៅ ចន ជុងហ្គុក ដឹង
ល្បិចអស់ហើយ។«អូហ៍...ខ្វាន់!ឆាប់មកញុំាបាយជាមួយគ្នាមក!»កំពុងតែត្រូវប្ដីចាប់បានផង ពេលក្រឡេកឃើញ ខ្វាន់ ដេីរចូលមក ក៏រហ័សស្រែកហៅនាងមករួមតុជាមួយ ណាមួយមួយរយៈក្រោយនេះ មិនសូវឃេីញ ខ្វាន់ មកវិមានវិញសោះ ទេីបចង់រកពេលវេលានិយាយលេងសើចជាមួយគ្នាខ្លះ។
«បង...!ខ្វាន់!!?»ថេយ៉ុង ក្រឡាប់ភ្នែកឡេុមឡាមសម្លឹង
មេីល ជុងហ្គុក ម្ដង ងាកទៅមេីល ខ្វាន់ វិញម្ដង។ ខំហៅ
មករួមតុជាមួយ ព្រោះចង់ឲ្យបងប្អូនពួកគេនិយាយលេង
សេីចជាមួយគ្នាដូចពីមុន ប៉ុន្តែ ពួកគេបែរជាសម្លឹងមុខគ្នា
ដូចចង់សុីសាច់ហុតឈាមទៅវិញ។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង