ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី៨

6.7K 386 0
                                    

«ហ៊ាន»ភ្នែកសម្លឹងមើលអ្នកដែលគេងត្រដាងដៃ
លើគ្រែរបស់គេ ខណៈបបូរមាត់បើកឡើងហើយបន្លឺ
សំឡេងតិចៗទាំងគ្រវីក្បាលមិនគួរឲ្យជឿថាមានមនុស្សហ៊ានចូលបន្ទប់របស់គេ ហើយគេងលើគ្រែគេទៀតឫមួយមកពីគេស្លូតជាមួយពេកទើបហ៊ានដ៏ថ្នាក់នេះ?

«ហ្អឹម...ស្រួលខ្លួនណាស់»គេដើរលបៗទៅរកគ្រែគេងដែលមានក្មេងចិត្តហ៊ាននៅលើនោះ រួចអើតកមើលបន្តិច ថាបិទភ្នែកឫអត់ ហើយក៏ឃើញបិទភ្នែកសំងំគេងទាំងនឿយហត់ ទើបជាបានជាឱកាសល្អក៏លោតសង្គ្រប់ពីលើហើយឱបខ្លួនតូចល្អិតយ៉ាងណែន។

«អ្ហា៎៎យយយយ អាឆ្កួតចេញឲ្យឆ្ងាយទៅ!»




កែវភ្នែកមូលក្រឡង់បើកធំក្រឡោត ស្របខ្លួនតូចល្អិត
សំប៉ែតដូចចេកចៀនចូលក្នុងពូក ព្រោះតែត្រូវមនុស្ស
មាឌធំលោតសង្គ្រប់ពីលើស្ទើតែបែកអាចម៍ទៅហើយ
ហុចផលឲ្យអ្នកនៅខាងក្រោម ភ្ញាក់ព្រើត ច្រឡំមាត់
ស្រែកជេរលោកនាយករដ្ឋមន្ត្រីថា អាឆ្កួត ។

«......»គេមិនខ្ចីមាត់ ចង់ជេរ ចង់ច្រានក៏សូមអញ្ជើញ
សំខាន់កម្លាំងប៉ុនកូនឆ្កែ តើអាចធ្វើអីគេបានទៅ? ខំ
នាំខាតតែកម្លាំងឥតប្រយោជន៍ បើដេកស្ងៀមៗឲ្យ
គេឱប វាមិនស្រួលជាង?

«បែកអាចម៍ងាប់ឥឡូវហើយ ឆាប់ងើបចេញទៅ ខ្ញុំ
សុំទៅចុះ»អស់កម្លាំង អស់ថាមពល គ្មានជម្រើសអ្វី
ក្រៅពីពោលពាក្យសុំអង្វរលោករដ្ឋមន្ត្រីមុខដូចត្រី
ឆ្លូញ ឲ្យងើបចេញពីខ្លួន មិនអ៊ីចឹងទេ បើមិនបែក
អាចម៍ ក៏ថប់ដង្ហើមងាប់ដែរ។

«មិនងើបទេ»ស្ដាប់ពាក្យគេចុះ មិនត្រឹមតែនិយាយ
ឡូយទេ ទឹកមុខក៏ខិលខ្លាំងណាស់ដែរ ប្រហែលជា
ចង់សីុកណ្ដាប់ដៃព្រះយូឡាយហើយ។








«ន៎៎ែ!លោករដ្ឋមន្ត្រី និយាយឲ្យចេះស្ដាប់គ្នាផងបាន
ទេ? ឲ្យងើបក៏ងើបទៅ ខ្ញុំថប់ដង្ហើមជិតងាប់ហើយ!»
ថេយ៉ុង បន្លឺសំឡេងឡើងទាំងកំហឹងលាយឡំនឹង
ការឈឺចិត្ត។ ហេតុអ្វីក៏មនុស្សគេក្បាលរឹងម្ល៉េះ? ឆ្ងល់
ណាស់ ចរិតអ៊ីចឹងសោះ ប្រជាពលរដ្ឋបោះឆ្នោតឲ្យ
ជាប់ជានាយករដ្ឋមន្ត្រីឡើង២អណ្ដត្តិ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីTempat cerita menjadi hidup. Temukan sekarang