«យប់នេះ បងដាក់ទោសអូនទេ?»
«បងមិនដាក់ទោសមនុស្សឈឺទេ កុំបារម្ភ!»
«ចុះយប់ស្អែក?»
«.....»គេគ្រវីក្បាលបដិសេធ។
«ចុះយប់ខានស្អែក?»
«.......»នៅតែគ្រវីក្បាលបដិសេធ។
«ចុះយប់ខានស្អែកមួយ?»
«គេងទៅ! បងមិនដាក់ទោសអូនទេ មិនថា យប់នេះ យប់ស្អែកយប់ខានស្អែក យប់ខានស្អែកមួយ ឫយប់ណាទេ កុំបារម្ភពេកបងលេីកលែងទោសឲ្យអូនយូរហើយ»«យ៉េ!!!!សមត្ថភាពសម្ដែងរបស់ខ្ញុំពិតជាមិនធម្មតាមែន សូម្បីតែរដ្ឋមន្ត្រីក៏ជឿដែរ»នាយតូច ទាញភួយបោះទៅ
លេីឥដ្ឋការ៉ូ រួចហក់ឡើងនៅលេីពូក លេីកដៃឡេីងលេី
ស្រែកហ៊ោមានមោទនភាពចំពោះខ្លួនឯងយ៉ាងក្រៃលែង
ដែលអាចសម្ដែងបោក លោកនាយករដ្ឋមន្ត្រី នៃប្រទេស
កូរ៉េខាងត្បូងឲ្យផុងខ្លួនលុងជឿដោយហាមមិនបាន។«តាមពិតបងសម្ដែងធ្វើជាជឿអូនទេ ព្រោះ អាណិតប្រពន្ធខំសម្ដែងឲ្យប្ដីមេីលហើយ មិនមេីលដូចជាមិនសម!»ផាំង...
មួយប្រយោគនេះបាញ់ចំកណ្ដាលមុខកំលោះតូចឲ្យខ្មាសប្ដី
គាំងនៅមួយកន្លែង។ នេះ ជុងហ្គុក មិនបានចាញ់បោកការ
សម្ដែងរបស់ខ្លួនទេ ខ្លួនទៅវិញទេដែលជឿលេីការសម្ដែងធ្វើពេី ធ្វើភ្លេីរបស់គេ? អូហូ...ពិតជាមិនធម្មតាមែនលោក
រដ្ឋមន្ត្រីចន។«ឈរគាំងធ្វើអី?ឆាប់មកគេងមក!»មិននិយាយតែមាត់ ដៃ
ក៏ទះកម្រាលពូកថ្នមៗ ហៅនាយតូចឲ្យមកគេងក្បែរ ដោយមិនភ្លេចខ្ទប់មាត់អស់សំណើចនឹងភាពភ្ញាក់ផ្អើលបង្កប់
ដោយភាពគួរឲ្យស្រឡាញ់របស់ប្រពន្ធក្មេង។ថេយ៉ុង ដាក់គូថអង្គុយចុះលេីកម្រាលពូក ហេីយទម្រេតខ្លួន
គេងដោយមិនមាត់សូម្បីមួយម៉ាត់ ព្រោះតែនៅគាំងនឹងខ្លួន
ឯងដែលខំសម្ដែងបោកប្ដី បែរជាត្រូវប្ដីសម្ដែងបោកវិញ។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង