ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១៤

6.3K 352 0
                                    

«គ្រប់យ៉ាងគឺជាការពិត ប៉ុន្តែហាក់បីដូចជាការយល់
សប្តិ ពេលបិទភ្នែកក៏មានតែរឿងសប្បាយ ភាពកក់
ក្ដៅនិង សេចក្ដីសុខ ពេលបើកភ្នែក ក៏មានតែភាព
ភ័យខ្លាច ភាពឯកា និង សេចក្ដីទុក្ខព្រួយដែលតោងទាមជីវិតយើងគ្មានទីបញ្ចប់»ទឹកភ្នែកមួយតំណក់ធ្លាក់ចុះពីប្រឡង់ភ្នែករបស់មនុស្សម្នាក់ ដែល
កំពុងតែរៀបរាប់អំពើរឿងរ៉ាវស្នេហារបស់ខ្លួន នឹង
មនុស្សម្នាក់ទៀត ដែលវាមិនអាចទៅរួចតាំងពីដំបូង។
សេចក្ដីស្នេហានេះ វាមិនអាចលេចជារូបរាងនៅក្នុង
ជីវិតពិតបានឡើយ បានត្រឹមតែបង្ហាញនៅក្នុងជីវិតក្លែងក្លាយដូចជា ក្នុងប្រលោមលោក និង នៅក្នុងការយល់សប្តិតែប៉ុណ្ណោះ។

ថេយ៉ុង ប្រើខ្នងដៃខាងឆ្វេងជូតទឹកភ្នែកលើថ្ពាល់ ស្របប្រអប់ដៃខាងស្ដាំលើកមកខ្ទប់ត្រង់ប្រអប់ទ្រូង
ខាងឆ្វេង វាកំពុងតែឈឺខ្ទោកៗ វាកំពុងតែបង្ហាញភាពទន់ជ្រាយរបស់ម្ចាស់វាចេញមកក្រៅហើយ។



បន្ទាប់ពីអង្គុយសំកុក អណ្ដែតអណ្ដូងតែម្នាក់ឯងសីុ
ពេលអស់មួយព្រឹកធំ កំលោះតូច ក្រោកដើរទៅងូត
ទឹក ស្លៀកពាក់យ៉ាងសាមញ្ញ ប៉ុន្តែមានរបៀបរៀបរយ
មើលទៅឃើញស្អាត និង ថ្លៃថ្នូរ រួចហួសទៅបើក
ទ្វារហាង ហើយត្រឡប់មកទុកដាក់សៀវភៅវិញ។

កំពុងតែរៀបចំសៀវភៅសុខៗ ស្រាប់តែមានក្មេងស្រីៗ
សិស្សសាលាចំនួនបួននាក់ រត់សំដៅមករកនាយតូច
ដោយអ្នកខ្លះភ្នែករូងដូចរន្ធពស់វែក ខ្លះទៀតជូតទឹកភ្នែកបណ្ដើររត់បណ្ដើរ ហើយខ្លះទៀតហើមភ្នែកដូចឃ្មុំទិច១០មេ។

«សួស្ដីប្អូន! មានការ-»ថេយ៉ុង ញញឹមរាក់ទាក់ដាក់
ភ្ញៀវ រួចបន្តសួរនាំ ប៉ុន្តែត្រូវបានក្មេងស្រីម្នាក់ក្នុង
ចំណោមបួននាក់និយាយកាត់មុន៖

«បងជាអ្នកសរសេររឿងនេះមែនទេ?»មិនសួរតែមាត់
នាងក៏លើកសៀវភៅបង្ហាញឲ្យ ថេយ៉ុង មើល ហើយ
ក៏ឃើញថា ជាសៀវភៅប្រលោមលោករឿង "ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី" ។ នាងប្រហែលជាមក
ទាមទារឲ្យសរសេររឿងនេះវគ្គ២ ឫក៏មកតវ៉ារឿងអ្វី
មួយដូច ចន ខ្វាន់ មិនខាន។




«បងមិនមែនជាអ្នកសរសេរទេ ប្អូនកំពុងតែយល់ច្រឡំហើយ»ពេលនេះ សើចលែងសមទៀតហើយ បន្ទាប់ពីត្រូវអ្នកអានមកសួររកមុខអ្នកនិពន្ធជាញឹកញាក់បែបនេះ។ នេះទើបតែបោះពុម្ពផ្សាយ ហើយលក់ចេញមិនទាន់បាន២ថ្ងៃស្រួលបួលផង មានអ្នកមកតវ៉ា៥នាក់ទៅហើយ ចុះទម្រាំតទៅថ្ងៃមុខទៀត មិនត្រូវគេតាមជម្រិតសួរដល់វិលក្បង់ទៅហើយទេ?

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now